ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ស្ទះ​! ទិញ​ទំនិញ​តម្លៃ​ត្រឹមតែ ១​ដុល្លារ​​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​សម្ពោធ​ហាង មេ​ហ្គា​ឌី​ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង មេ​ហ្គា​ឌី​ស លក់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សណ្ឋាគារ ម៉ាក​ល្បី​ៗ​បាន​ធ្វើ​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៧ ខែមករា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាង មេ​ហ្គា​ឌី​ស លក់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សណ្ឋាគារ ម៉ាក​ល្បី​ៗ​បាន​ធ្វើ​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៧ ខែមករា ឆ្នាំ ២០២០ នេះ​ហើយ​ដែល​មា​នទី​តាំងនៅ​ក្នុង​ផ្សារ​បាយ័ន (​ជាន់​ទី ១) ទួល​គោក ។ នៅ​ថ្ងៃនេះ​ដែរ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស ដៃគូ​អាជីវកម្ម និង​បណ្តា​អ្នក​សារព័ត៌មាន​យ៉ាងច្រើន​កុះករ​។

លោក ហ៊ុយ ប៉េង​លាង នាយក​គ្រប់គ្រង​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា នេះ​គឺជា​ហាង​ទី​មួយ​របស់​យើង ហើយ​វា​មាន​វិសាលភាព​ធំ​ទូលាយ​ដែល​អតិថិជន​ងាយស្រួល​ដើរ​មើល និង​ទិញ​ទំនិញ​ប្រើប្រាស់​ក្នុងផ្ទះ​បាន​យ៉ាង​សម្បូរ​បែប ។ លោក​បាន​សង្កត់ធ្ងន់​ថា ហាង​របស់​យើង​ផ្តល់​នូវ​ទំនិញ​ដែល​មានគុណ​ភាព​ខ្ពស់ តម្លៃ​សមរម្យ​ជាមួយ​សេវាកម្ម​អតិថិជន​ល្អ​ប្រសើរ ហើយ​លោក​សង្ឃឹម​ថា ហាង​ថ្មី​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងច្រើន​ផង​ដែរ ។

ម្យ៉ាងវិញទៀត លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​គ្រោង​នឹង​បើក​បី​សាខា​នៅ​តំបន់​សំខាន់​ៗ​ផ្សេង​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ ២០២០ នេះ ដើម្បី​ឲ្យ​អតិថិជន​របស់​យើង​ងាយស្រួល​ក្នុង​ការ​ទិញ​ទំនិញ​នៅ​ក្នុង​ហាង ។

ក្នុង​ឱកាស​នេះ​ដែរ មានការ​បញ្ចុះតម្លៃ​រហូត​ដល់ ៣០% គ្រប់មុខ​ទំនិញ​ទាំងអស់​រយៈពេល ៥ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២១ ខែមករា ឆ្នាំ ២០២០ ជាមួយ​និង​ការ​បង្វិល​កង​សំណាង​យក​រង្វាន់​ភ្លាម​ៗ ។

កាន់តែ​ពិសេស​សម្រាប់​អតិថិជន ១០០ នាក់​ដំបូង​អាច​ទិញ​ទំនិញ​តម្លៃ​ត្រឹមតែ ១ ដុល្លារ​ប៉ុណ្ណោះ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​មុខទំនិញ​ដែល​បាន​កំណត់ ។ *​លក្ខខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្ត ។

នៅ​ក្នុង​កម្មវិធី​សម្ពោធ​នេះ​ដែរ ក្រុមហ៊ុន​បាន​ចែក​អំណោយ​ទៅ​កាន់​សិស្ស​ក្រីក្រ​មក​ពី​វិទ្យាល័យ​ឥ​ន្ត្រ​រ​ទេវី​ចំនួន​ប្រមាណ ១០០​នាក់ ដែល​ម្នាក់​ៗ​ទទួល​បាន​៖ សៀវភៅ ប៊ិ​ច ខ្មៅ​ដៃ និង​ដប​ទឹក​ផង​ដែរ ។

ក្រុមហ៊ុន មេ​ហ្គា​ឌី​ស ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ និង​មាន​បទ​ពិសោធ​ជិត ១០ ឆ្នាំ​មក​ហើយ ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​ផលិតផល​ម៉ាក​ល្បី​ៗ​ពី​ក្រៅប្រទេស​ដូច​ជា​៖

១- សម្ភារ​គ្រែ​គេង ពូក ខ្នើយ ម៉ាក Everon (​ប្រទេស​កូរ៉េ​) និង ម៉ាក Goodnite (​ម៉ា​ឡេ​ស៊ី​) ។
២- សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ កាំបិត ខ្ទះ ស្លាបព្រា សម ម៉ាក Tramontina (​ប្រទេស​ប្រេ​ស៊ី​ល​) ។
៣- សម្ភារ​ចាន ថូរ​ទឹក ម៉ាក Arcopal (​ប្រទេស​បារាំង​) ។
៤- ដប​ទឹក ម៉ាក Eplas និង​ប្រភេទ​ប្លា​ស្ទិ​ក (​គ្មាន​ជាតិពុល​) ម៉ាក Elianware (​ប្រទេស​ម៉ា​ឡេ​ស៊ី) ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​លេខ 087 735 999 ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Megadis Store ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ