ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ថ្ងៃ​ពលរដ្ឋ​កម្ពុជា​បង្កើត ​ឬ​ផលិត​សំរាម​នៅ​ទូ​ទាំង​ប្រទេសជាង​១​ម៉ឺន​តោន​ក្នុង​នោះ​ភ្នំពេញច្រើន​ជាងគេ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បើក​កិច្ចប្រជុំ​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ស្តី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ២០១៩-២០២៨ កាលពី​ថ្ងៃ​ទី​១៤ ខែមករា​២០២០ ។ ទន្ទឹម​នឹង​អន្តរក្រសួង​បើ​កិច្ចប្រជុំ​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ខាងលើ​នេះ គេ​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​ប្រជាជន​កម្ពុជា​បង្កើត​ឬ​ផលិត​សំរាម​នៅ​ទូ​ទាំង​ប្រទេស​មាន​ជាង​១​ម៉ឺន​តោន​ក្នុង​នោះ​នៅ​ក្រុងភ្នំពេញ​មាន​ច្រើន​ជាងគេ​។…

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បើក​កិច្ចប្រជុំ​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ស្តី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ២០១៩-២០២៨ កាលពី​ថ្ងៃ​ទី​១៤ ខែមករា​២០២០ ។ ទន្ទឹម​នឹង​អន្តរក្រសួង​បើ​កិច្ចប្រជុំ​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ខាងលើ​នេះ គេ​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​ប្រជាជន​កម្ពុជា​បង្កើត​ឬ​ផលិត​សំរាម​នៅ​ទូ​ទាំង​ប្រទេស​មាន​ជាង​១​ម៉ឺន​តោន​ក្នុង​នោះ​នៅ​ក្រុងភ្នំពេញ​មាន​ច្រើន​ជាងគេ​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា ការ​ពង្រឹង​កិច្ចការ​គ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន គឺ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់ ចាប់តាំងពី​ចំណុច​បង្កើត​សំរាម​សំណល់​រឹង រហូត​ដល់​ការ​ការ​ច្នៃ និង​ទុកដាក់​ចុង​ក្រោយ​នៃ​សំរាម សំណល់​រឹង​ទាំងនេះ ដោយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​គោ​លន​យោបាយ ផែនការ​សកម្មភាព និង​វិធានការ​អនុវត្តន៍​ជាក់លាក់​ច្បាស់លាស់ និង​ម៉ឺង​មាត់ ។ ក្នុង​ន័យ​នេះ​, ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្តី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន នេះ​គឺជា​កិច្ចការ​បន្ទាន់ និង​ប្រកបដោយ​សារវន្ត ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ពេល​អនាគត ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ សោភ័ណ​ភាព​ទីប្រជុំជន និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ជា​ឧត្តម​ប្រយោជន៍​ជាតិ ។

សេចក្តី​ប្រកាស​សង្កត់​បាន​ធ្ងន់​ថា «​ការ​រៀបចំសេចក្តី​ព្រាង​គោលនយោបាយ​ស្តី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​២០១៩-២០២៨» នេះ​មាន​គោលបំណង​ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដើម្បី​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យ​មាន​សោភ័ណ​ភាព បរិស្ថាន​ស្អាត និង​អនាម័យ​ល្អ ប្រកបដោយ​ភាព​ទាក់ទាញ ។ សេចក្តី​ព្រាង​គោលនយោបាយ នេះ នឹង​ត្រូវ​បាន​គាំទ្រ និង​អនុវត្ត​តាម​ការ​កំណត់​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​គន្លឹះ​សំខាន់​ៗ ៖ ១) – កំណត់​ក្រប​ខណ្ឌ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ក្រប​ខណ្ឌ​ការងារ និង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន អង្គភាព និង​អ្នក​ពាក់ព័ន្ធ​នានា​លើ​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។ ២) – រៀបចំ​ឱ្យ​មាន​យន្តការ និង​វិធានការ​បច្ចេកទេស​បច្ចេកវិទ្យា និង​ធនធាន​សម្រាប់​ការ​គ្រប់គ្រង​និង​គាំទ្រ​លើ​ការងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។ ៣) – ជំរុញ​និង​លើកទឹកចិត្ត​ការ​អនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​៤)-​បង្កើត​ឱកាស​វិនិយោគ​ដល់​វិស័យ​ឯកជន លើ​ការ​ផ្តល់​សេវា​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។ ៥) – លើកកម្ពស់​ការ​ចូលរួម គាំទ្រ ពី​សាធារណជន វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​ការ​អនុ​វត្ថ​កាតព្វកិច្ច​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ប្រកបដោយ​សុវត្ថិភាព​បរិស្ថាន និង ៦) – លើកកម្ពស់​ការ​អប់រំ ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​សាធារណជន​» ។

លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ធ្លាប់​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​សព្វថ្ងៃ​សំរាម​ដែល​ប្រជាជន​បង្កើត​ឡើង​មាន​ជាង​១​ម៉ឺន​តោន ហើយ​នៅ​ទូ​ទាំង​ប្រទេស​មាន​ជាង ៣,៦​លាន​តោន ។ នៅ​ក្នុង​សំរាម​១០០%​នេះ គឺ​៥៦% ជា​សំណល់​សេរី​រា​ង្គ​, ២០% ជា​សំណល់​បា្ល​ស្ទិ​ក​, ៩% ជា​សំណល់​ក្រដាស​ហើយ​នៅ​សល់​ចំនួន​ប៉ុន្មាន​ជា​ប្រភេទ​សំណល់​រឹង​។ ​លោក​រដ្ឋ​លេខា​បាន​បញ្ជាក់​ថា «​ក្នុង​ចំណោម​សំណល់​១០០%​នេះ យើង​អាច​ដក​យក​មក​កែ​ច្នៃ​បាន​មាន​តែ ២០% តែ​សំរាម​ដែល​គេ​អាច​យក​កែ​ច្នៃ​បាន​មាន​រហូត​ដល់​៧០% ប៉ុន្តែ​កម្ពុជា​របស់​យើង​ដើរ​ផ្ទុយ​មក​វិញ​គឺ​មាន​តែ ២០% ចំនួន​នេះ​គឺ​នៅ​តិច​ណាស់​។ សំរាម​នៅ​ក្នុង​ប្រទេស​យើង​ទៅ​ទីលាន​ចាក់សំរាម​ច្រើន​ជាង​ការ​កែ​ច្នៃ ដោយ​មូលហេតុ​ការ​កែ​ច្នៃ​នៅ​មាន​កម្រិត​,​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ញែក​សំរាម​ដាក់​តាម​ប្រភេទ​ឱ្យ​បាន​ត្រឹមត្រូវ​»​។

តាម​លោក នេត្រ​ភ​ត្រា ក្នុង​សំរាម​១​ម៉ឺន​តោន កន្លែង​ដែល​ផលិត​សំរាម​ច្រើន​ជាងគេ នៅ​រាជធានី​ភ្នំពេញ​១​ថ្ងៃ​មាន​៣០០០​តោន​,​នៅ​ខេត្ត​ព្រះ​សីហ​នុ​១​ថ្ងៃ​មាន​៧០០​តោន​,​នៅ​ខេត្តសៀមរាប​មាន​ជាង​៤០០​តោន​។ ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​សំរាម​និង​ការ​គ្រប់គ្រង​សំរាម​នេះ​នៅ​ក្រុងភ្នំពេញ​កន្លង​មក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្លាប់​ប្រកាស​ដក​យក​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​យក​មក​ឱ្យ​រដ្ឋ​ជា​អ្នកគ្រប់គ្រង​ជា​បណ្តោះអាសន្ន ព្រោះតែ​ក្រុមហ៊ុន​មួយ​នេះ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​គ្រប់គ្រង​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​នា​ពេល​នោះ​ថា «​ក្រុមហ៊ុន​ស៊ុន​ទ្រី យើង​បាន​ចុះហត្ថលេខា​តាំងពី​ជំនាន់​សំរាម​ក្នុង​មួយ​ថ្ងៃ​មាន​ពី​៣០០​ទៅ​៥០០​តោន ហើយ​ទំហំ​ក្រុងភ្នំពេញ​នា​ពេល​នោះ​មាន​តែ​ជាង​៣០០​គីឡូ​ម៉ែត្រការ៉េ​នោះ​ទេ ។ តែ​មក​ដល់​ឥឡូវនេះ​សំរាម​បាន​កើនឡើង​មក​ដល់​ជាង​៣.០០០​តោន​ក្នុង​មួយ​ថ្ងៃ​និង​ទំហំ​ទីក្រុង​របស់​យើង​កើន​ដល់​ជាង​៦០០​គីឡូ​ម៉ែត្រការ៉េ​។ អីចឹង​បើ​ទុក​ឱ្យ​ស៊ុន​ទ្រី​គ្រប់គ្រង​តែឯង អត់​ទៅ​រួច​ទេ ដាច់ខាត​ទៅ​មិន​រួច វៃ​ងាប់​ក៏​ទៅ​មិន​រួច ។ ខ្ញុំ​យល់ព្រម​ចុះហត្ថលេខា​ឱ្យ​បង្កើត​កន្លែង​ចាក់សំរាម​៣​កន្លែង​ផ្សេង​ទៀត​អត់​មាន​ឃើញ​ចេញ​សូ​ម្បី​តែ​បន្តិច​» ។

សម្តេច​លើក​ឡើង​ថា បើ​មិន​បែងចែក​តំបន់​ទេ​គឺ​ទៅ​មិន​រួច​ទេ ទុក​ឱ្យ​ស៊ុន​ទ្រី​បន្ត​គឺ​អត់​បាន អីចឹង​ជម្រើស​ត្រូវ​បែងចែក​ជា​តំបន់ ហើយ​ត្រូវ​ឱ្យ​មាន​ក្រុមហ៊ុន​យ៉ាងតិច​៤​នៅ​ក្រុងភ្នំពេញ​។​បើ​ស៊ុន​ទ្រី​មិន​កម្រើក​ដៃ​សំរាម​នៅ​ពេញទី​ក្រុង​។​ដូចនេះ​វិធី​មួយ​កុំឱ្យ​ក្រុមហ៊ុន​ស៊ុន​ទ្រី​មានការ​ខាតបង់ រដ្ឋ​ត្រូវ​យក​ក្រុមហ៊ុន​ហ្នឹង​មក​វិញ​សិន​ទាំង​បុគ្គល​ហើយ​ទូទាត់​ឱ្យ​ក្រុមហ៊ុន​ស៊ុន​ទ្រី​។​រដ្ឋ​ត្រូវ​កាន់កាប់​ក្រុមហ៊ុន​នេះ​សិន បន្ទាប់​ទើប​យើង​រៀបចំ​តំបន់​ដាក់​ឱ្យ​ដេញថ្លៃ ដោយ​រៀបចំ​ជា​ផ្នែក ជា​តំបន់​ៗ​។

ខណៈ​សំរាម​នៅ​ក្រុងភ្នំពេញ​មួយ​ថ្ងៃ​មាន​ជាង​៣០០០​តោន សម្តេច​បាន​មាន​ប្រសាសន៍​ថា «​និយាយ​ឱ្យ​ស្មោះត្រង់​បើ​ប្រជាជន​ម្នាក់​ៗ កុំ​បោះចោល​សំរាម​ប្រហែល​គ្មាន​សំរាម​និង​ថង់​បា្ល​ស្ទិ​ក​ហើរ​តាម​ខ្យល់​នោះ​ទេ ប៉ុន្តែ​យើង​ស៊ី​ហើយ​បោះចោល​ៗ អីចឹង​បើ​ក្រុមហ៊ុន​ស៊ុន​ទ្រី​មាន​ដល់​១០០​ផ្សេង​ទៀត​ក៏​នៅ​តែ​ងាប់​ដែរ​។ ថ្ងៃក្រោយ​មាន​តែ​វិធី​មួយ​ដូច​សឹ​ង្ហ​បុរី​គេ​ចាប់​វៃ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ