ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សម្ងាត់​ដែល​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ការងារ​បាន

4 ឆ្នាំ មុន

ពេល​ដែល​មនុស្ស​ម្នាក់​ចង់​ជោគជ័យ​ក្នុង​ការងារ ពួក​គេ​តែងតែ​ផ្តោត​ស្មារតី និង​កម្លាំង​ច្រើន​ពេញ​ទៅ​លើ​ប្រភព​ដទៃ​ដែល​ជួយ​ឲ្យ​ពួក​យើង​ឈានមុខ ដូច​ជា​ការ​ទទួលស្គាល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ជាដើម ។ ប៉ុន្តែ​អ្វី​ដែល​ពួក​យើង​ភាគច្រើន​ភ្លេច​គឺ​ការ​គាំទ្រ​ខ្លួនឯង ។ តើ​អ្នក​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ក្លាយជា​អ្នកគាំទ្រ​ខ្លួនឯង? ១. ហ៊ាន​ចូលរួម​គំនិត​ក្នុង​ការ​ប្រជុំ​ផ្សេង​ៗ៖…

ពេល​ដែល​មនុស្ស​ម្នាក់​ចង់​ជោគជ័យ​ក្នុង​ការងារ ពួក​គេ​តែងតែ​ផ្តោត​ស្មារតី និង​កម្លាំង​ច្រើន​ពេញ​ទៅ​លើ​ប្រភព​ដទៃ​ដែល​ជួយ​ឲ្យ​ពួក​យើង​ឈានមុខ ដូច​ជា​ការ​ទទួលស្គាល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ជាដើម ។ ប៉ុន្តែ​អ្វី​ដែល​ពួក​យើង​ភាគច្រើន​ភ្លេច​គឺ​ការ​គាំទ្រ​ខ្លួនឯង ។ តើ​អ្នក​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ក្លាយជា​អ្នកគាំទ្រ​ខ្លួនឯង?

១. ហ៊ាន​ចូលរួម​គំនិត​ក្នុង​ការ​ប្រជុំ​ផ្សេង​ៗ៖
ក្នុង​ករណី​មួយ​ចំនួន អ្នក​ត្រូវ​តែ​ចែករំលែក​គំនិត​ដែល​អ្នកមាន​ឲ្យ​បាន​ច្រើន​ដង​និង​ឲ្យ​បាន​ឆ្លាត​វៃ ។ បុគ្គលិក​ដែល​តែងតែ​អង្គុយ​ស្ងៀម​ៗ​ក្នុង​បន្ទប់​ប្រជុំ​អាច​បង្ហាញ​ថា​មនុស្ស​ម្នាក់​នោះ​មិន​យកចិត្តទុកដាក់ ឬ​មិន​សកម្ម​ក្នុង​ការងារ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ឱកាស​ការងារ​ជា​ច្រើន ។ ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​តែ​ហ៊ាន​ចេញ​មុខ​ចូលរួម​រាល់​ស្ថាន​ការ​ដែល​អ្នក​គិត​ថា​អ្នកមាន​អ្វី​ដែល​ចង់​ចែករំលែក ។ ប្រសិនបើ​អ្នក​មិនមែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​វា​ទេ​នោះ អ្នក​ត្រូវ​តែ​រៀន​ធ្វើ​វារ​ហូត​ដល់​វា​ក្លាយជា​រឿង​សាមញ្ញ​មួយ ។

២. លើកដៃ​៖
ក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប អ្នក​ត្រូវ​តែ​ចេះ​លើកដៃ​និង​បង្ហាញ​ពី​វត្តមាន​របស់​អ្នក​ក្នុង​បន្ទប់ ។ អ្នក​មិន​ត្រូវ​រង​ចាំ​រហូត​មាន​មនុស្ស​ចុច​ឈ្មោះ​សួរ​អ្នក​ផ្ទាល់ ឬ​អញ្ជើញ​អ្នក​ឲ្យ​និយាយ​អ្វីមួយ​ទេ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​ត្រូវ​តែ​ចេះ​ប្រាប់​ពី​អ្នក​ដទៃ​ពី​អ្វី​ដែល​អ្នក​ចង់បាន ។

៣. រក​អ្នក​ណែនាំ ឬ​អ្នក​ឧបត្ថម្ភ​៖
អ្នក​ណែនាំ​ផ្លូវ​គឺជា​មនុស្ស​ដ៏​សំខាន់​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ការងារ​របស់​អ្នក ។ ពួក​គេ​ជា​មនុស្ស​ដែល​នឹង​ផ្តល់​ដំបូន្មាន​ល្អ​ៗ​សម្រាប់​ការងារ​របស់​អ្នក ។ មនុស្ស​ម្នាក់​ទៀត​ដែល​អាច​ជួយ​អ្នក​បាន​គឺ​អ្នក​ឧបត្ថម្ភ ដែល​ជា​មនុស្ស​ដែល​វិនិយោគ​ផ្ទាល់​លើ​មនុស្ស​ដែល​មាន​សក្តានុពល ។ អ្នក​ឧបត្ថម្ភ​អាច​ជួយ​បើកផ្លូវ ផ្តល់​ការ​ណែនាំ និង​ជួយ​អភិវឌ្ឍន៍​បុគ្គល​ម្នាក់​ទៀត​បាន​សម្រាប់​ការងារ​ដើម្បី​ប្តូរ​យក​មេរៀន​សំខាន់​ៗ​ពី​មនុស្ស​ដែល​ខ្លួន​កំពុង​តែ​ជួយ​ដូច​ជា​ទស្សនៈ​ថ្មី​ៗ ឬ​ជំនាញ​ថ្មី​ៗ​ជាដើម ។

អ្នក​អាច​រក​អ្នក​ទាំងនេះ​បាន​ដោយ​ចូលរួម​ក្នុង​គម្រោង ឬ​ឱកាស​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចែករំលែក​បទ​ពិសោធន៍ និង​ជំនាញ​របស់​អ្នក​បាន​ច្រើន បន្ទាប់​មក​អ្នក​ត្រូវ​កសាង​ទំនាក់ទំនង​ជាមួយនឹង​អ្នកដឹកនាំ​ដែល​អាច​ជួយ​អ្នក​បាន​ក្នុង​ការងារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ