យុទ្ធសាស្ត្រ​ងាយ​ៗ​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នក​ឈានមុខ​ដៃគូ​ប្រកួតប្រជែង


សព្វ​ថ្ងៃនេះ អាជីវករ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយនឹង​អាជីវកម្ម​ដទៃ​លើ​ទីផ្សារ ហើយ​គ្រាន់តែ​មាន​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ គឺ​មិន​គ្រប់គ្រាន់​ទៀត​ឡើយ​ក្នុង​ការ​ទាក់ទាញ​អតិថិជន ។

ដូច្នេះ​ក្នុង​នាម​ជា​អាជីវករ អ្នក​អាច​ធ្វើ​យ៉ាងដូចម្តេច​ខ្លះ​ដើម្បី​ឈានមុខ​ដៃគូ​ប្រកួតប្រជែង?
១-គុណភាព​សម្រាប់​អតិថិជន​ ៖
គុណភាព​ល្អ​មិនល្អ អ្នក​មិន​គួរ​មើល​វា​ដោយ​ប្រើ​ទស្សន​អ្នកលក់​ទេ ។ ជា​ទូទៅ​អ្នក​ផ្គត់ផ្គង់​ត្រូវ​តែ​ផ្តល់​អ្វី​ដែល​ហួស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន​ទៅ​លើ​ការ​ប្រើប្រាស់ ភាព​ធន់​មាំ សន្តិសុខ ប្រសិទ្ធិ​ភាព និង​សេវា​បម្រើ​អតិថិជន​ជាដើម ។

គុណភាព​ខ្ពស់​ក៏​អាច​ជួយ​ផ្សព្វផ្សាយ​ផលិតផល​អ្នក​ដែរ ដូច​ជា​រថយន្ត Cybertruck របស់​ក្រុមហ៊ុន Tesla ដែល​បាន​បង្ហាញ​នៅ​ឆ្នាំ​មុន​ជាដើម ។

២-កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​សេវា​លឿន​ ៖
ល្បឿន​នៃ​ការ​ផ្តល់​សេវា​មិន​មាន​ន័យ​ដូច​មុន​ទៀត​ទេ ។ បច្ចុប្បន្ន​នេះ​ល្បឿន​អាច​មាន​ន័យ​ថា​សមត្ថភាព​របស់​អាជីវករ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ឲ្យ​ដល់​ដៃ​អតិថិជន​ក្នុង​រយៈពេល​មិន​ដល់​មួយ​ថ្ងៃ​ជាដើម ។ បើ​នៅ​ក្នុង​វិស័យ​ម្ហូបអាហារ​វិញ វា​អាច​នឹង​មាន​ន័យ​ថា​អាហារ​គួរតែ​ត្រូវ​ដល់​តុ​របស់​ភ្ញៀវ​មុន ២០​នាទី ។

៣-ឯកជន​ភាព​អតិថិជន​ ៖
ក្រុមហ៊ុន​ធំ​ៗ​កាន់តែ​ច្រើន​ដូច​ជា Google និង Facebook ជាដើម​បាន​ចូលរួម​សកម្មភាព​ប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ដែល​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ព្រួយបារម្ភ​ពី​ការ​រំលោភ​ឯកជន​ភាព​របស់​ខ្លួន ។
ដូច្នេះ​ក្រុមហ៊ុន​ដែល​អាច​រក្សា​ភាព​ស្មោះត្រង់​ជាមួយនឹង​អតិថិជន​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ប្រមូល​ពី​អ្នក​ប្រើប្រាស់​នឹង​បន្ត​ទទួល​បានការ​គាំទ្រ​បន្ត​ទៀត ។

ប្រសិនបើ​អាជីវកម្ម​មិន​មើលឃើញ​ការ​លក់​កើត​មាន​ឡើង​បន្ត​ហើយ​ម្តងទៀត​ទេ​នោះ អាជីវកម្ម​នោះ​នឹង​ដួល​រលំ​បន្តិច​ម្តង​ៗ​ជាក់​ជា​មិន​ខាន ។ អតិថិជន​ដែល​សប្បាយ​រីករាយ​នឹង​ផលិតផល​ឬ​សេវាកម្ម​គឺជា​អ្វី​ដែល​ជំរុញ​ឲ្យ​មានការ​លក់​កើត​មាន​ឡើង​ម្តង​ហើយ​ម្តងទៀត ។ ដោយហេតុ​ដូចនេះ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​អាជីវករ​ក្នុង​ការ​ផ្តោត​ស្មារតី​លើ​គុណភាព ល្បឿន និង​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ