រាជធានីភ្នំពេញ ៖ ប្រធានក្លឹបអ្នកការសែតកម្ពុជា បានស្នើលុបបំបាត់សកម្មភាពបងធំ បងតូចនៅក្នុងសាលារៀន និងក្នុងភូមិដ្ឋាន ក៏ដូចជាក្នុងគ្រួសារ ពិសេសនោះ ការផ្សាយរូបភាពហិង្សាតែម្តង ។ ការស្នើសុំរបស់លោក ប៉ែន បូណា ប្រធានក្លឹបអ្នកការសែតកម្ពុជានេះ បន្ទាប់ពីមាន ករណីប្រើហិង្សាដាក់រវាងក្មេងស្រី ទៅលើកក្មេងស្រីដូចគ្នាជាបន្តបន្ទាប់ក្នុងមួយរយៈពេលកន្លងមកនេះ ។
លោកប៉ែន បូណា បានសរសេលើបណ្តាញសង្គម នៅថ្ងៃទី១៧ មករា យ៉ាងដូច្នេះថា៖ «ពេលឃើញគេវាយធ្វើបាបក្មេង ខ្ញុំពិតជាមានអារម្មណ៍កត់ស្លុត ក្តុកក្តួលមិនអាចទទួលយកបានឡើយ មិនថាកូនគេឬកូនខ្ញុំ
ទេ!»។ លោកបានសរសេរបញ្ជាក់ទៀតថា «សូមរួមគ្នាលុបបំបាត់សកម្មភាពបងធំ បងតូចនៅ ក្នុងសាលា និងក្នុងភូមិដ្ឋាន ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ និងសូមបញ្ឈប់ការផ្ស ព្វផ្សាយរូបភាពហិង្សាទាំងនោះតទៅទៀត!»។
ការលើកឡើងរបស់ប្រធានក្លឹបអ្នកការសែតកម្ពុជានេះ បន្ទាប់ពីកាលពីថ្ងៃតី១៣ មករា សមត្ថកិច្ចបានចាប់ក្មេងស្រីម្នាក់ ដែលបានស្ទាក់គំរាមលើក្រុមក្មេងស្រីរងគ្រោះ ៤នាក់ ដោយសារតែរឿងជិះម៉ូតូ មើលមុខ ឌឺ ដងដាក់គ្នា។ ការចាប់ខ្លួនក្មេងស្រី អាយុ ១៦ឆ្នាំ ជាសិស្ស វិទ្យាល័យមេសាងនោះ បានកើតឡើងបន្ទាប់ពីមានការបង្ហោះខ្លីបវិដេអូតាមហ្វេសប៊ុក អំពីសកម្មភាព ដែលក្មេងស្រីទំនើងនោះ បានស្ទាក់គំរាមលើក្រុមក្មេងស្រីរងគ្រោះ នៅតាមផ្លូវ។
ក្រោយប៉ុន្មានថ្ងៃក៏បែកធ្លាញរឿងសិស្សសាលាវិទ្យាល័យផ្សារដើមថ្កូវព្រួតគ្នាវាយសិស្សាម្នាក់ទៀត។សកម្មភាពរបស់សិស្សស្រីមួយក្រុមមានគ្នា៤នាក់វាយធ្វើបាបសិស្សស្រីម្នាក់ត្រូវបានមហាជនមើលឃើញនិងអាណិតយ៉ាងខ្លាំង ចំពោះទង្វើរគ្មានសីលធម៌ក្នុងខ្លួននេះ។ យោងតាមវីដេអូខ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពក្មេងស្រីសិស្សសាលាមួយក្រុម បានព្រួតគ្នាវាយ ទាត់ធាក់សិស្សស្រីម្នាក់ ក្នុងថ្នាក់រៀន និងជេរប្រទេច នៅចំពោះមុខសិស្សជាច្រើនទៀត ត្រូវបានគេផ្សព្វផ្សាយ និងចែកចាយតាមហ្វេសប៊ុក នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
តាម Facebook គេបានឃើញសារមហាជន ស្នើដល់អាជ្ញាធរសមត្ថកិច្ច ស្រាវជ្រាវ ចាប់ខ្លួនក្រុមក្មេងស្រីសិស្សសាលា ដែលបានព្រួតគ្នា វាយ ទាត់ធាក់ និងជេរប្រទេចសិស្សស្រីម្នាក់ នោះ យក ទៅផ្តន្ទាទោសតាមច្បាប់។ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ច បានស្រាវជ្រាវរកឃើញថា សកម្មភាពហិង្សា បង្កឡើងដោយសិស្សស្រីទាំងនោះ បានកើតឡើង នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ