ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​លំនៅ​ឋាន​បែប​លំហែកាយ​ដំបូង​​គេ​នៅ​រាជធានី​ភ្នំពេញ The Palms គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ The Palms ជា​គម្រោង​លំនៅ​ឋាន​បែប​លំហែកាយ​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ និង​អភិវឌ្ឍន៍​ឡើង​នៅ​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់​ជាមួយនឹង​ទេសភាព​ស្រស់បំព្រង​នៅ​ជាប់​ទន្លេ និង​ជា​តំបន់​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​វិនិយោគ ។ បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​អភិវឌ្ឍន៍​គម្រោង The…

រាជធានី​ភ្នំពេញ ៖ The Palms ជា​គម្រោង​លំនៅ​ឋាន​បែប​លំហែកាយ​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ និង​អភិវឌ្ឍន៍​ឡើង​នៅ​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់​ជាមួយនឹង​ទេសភាព​ស្រស់បំព្រង​នៅ​ជាប់​ទន្លេ និង​ជា​តំបន់​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​វិនិយោគ ។

បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​អភិវឌ្ឍន៍​គម្រោង The Palms បានអោយ​ដឹង​ថា គម្រោង​មួយ​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០ ខណៈ​ការ​ចាប់ផ្ដើម​សាងសង់​បាន​ធ្វើ​ឡើង​កាលពី ពាក់​កណ្ដាល​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ។

គម្រោង The Palms ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Oxley-Worldbridge (Cambodia) Co., Ltd ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន Oxley Holdings Limited ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ។

វា​គឺជា​គម្រោង​លំនៅ​ឋាន​បែប​រមណីយដ្ឋាន​ប្រណីត​ដំបូង​គេ​ស្ថិត​នៅ​ក្នុង​រាជា​ធានី​ភ្នំពេញ ។ គម្រោង​នេះ​ដែរ មាន​ផ្តល់​ជូន​នូវ​ប្រភេទ​លំនៅ​ឋាន​បែប​ផ្ទះ​វីឡា​ជាប់មាត់​ទន្លេ មាន​ជាមួយ​ផ្លូវ​ដើរ​លំហែ​ប្រប ដង​ទន្លេ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ្នក និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​អាច​កម្សាន្ត​រីករាយ​ជាមួយ​គ្នា​ពេញ​មួយ​ឆ្នាំ ។

The Palms មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ ១ ក្នុង​ខណ្ឌ​ច្បារ​អំពៅ នៅ​ជាប់​ជាមួយ​ដង​ទន្លេមេគង្គ ។ សម្រាប់​គម្រោង​ទាំងមូល​មាន​សាងសង់​វីឡា និង​វីឡា​ប្រណីត​ជាង ២០០ ខ្នង ដែល​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ដើម​ត្នោត ទេសភាព​ខៀវស្រងាត់ និង​ទឹក​ដែល​មាន​ពន្លឺ​ចែងចាំង ជាមួយ​ការ​រៀបចំ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​រស់នៅ ដែល​វា​ហាក់ដូចជា​ពិភព​លំនៅ​ឋាន​មួយ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ភាព​អ៊ូអរ​នៃ​ទីក្រុង ។

អ្នក​រស់នៅ​ក្នុង​គម្រោង The Palms អាច​រស់នៅ​ក្នុង​ជីវិត​ដ៏​អស្ចារ្យ​ជាមួយ​កន្លែង​កម្សាន្ត និង លក្ខណៈ​ពិសេស​ផ្សេង​ៗ​នៃ​លំនៅ​ឋាន​បែប​សហ​គម​ឯកជន ។ គ្រប់​យូ​នី​ត​ទាំងអស់​មាន​កន្លែង​អង្គុយ​លេង​ប្រប​មាត់ទឹក ឆ្នេរ​ខ្សាច់​សិប្បនិម្មិត កន្លែង​អាំង​សាច់ (BBQ) កន្លែង​លេង​ទឹក អាង​ហែល​ទឹក​សុខភាព និង​អាង​ហែល​ទឹក​ឯកជន ។

វីឡា​បែប​រមណីយដ្ឋាន​របស់​គម្រោង The Palms មាន​ទំហំ​ចាប់ពី ៣៧៧ ម៉ែត្រការ៉េ ដល់ ១,០៨៦ ម៉ែត្រការ៉េ ។ គ្រប់​យូ​នី​ត ទាំងអស់​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​យកចិត្តទុកដាក់ និង​ផ្ចិតផ្ចង់ ជាមួយ​ការ​ប្រើប្រាស់​សម្ភារ​ដែល​មានគុណ​ភាព​ខ្ពស់​ធ្វើ​ឲ្យ​គម្រោង The Palms ក្លាយជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រស់នៅ​បែប​រមណីយដ្ឋាន​ប្រណីត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា ។ វីឡា​លំដាប់​ប្រណីត​បំផុត​នៅ​ក្នុង​គម្រោង The Palms គឺជា​ប្រភេទ​វីឡា​ជាប់​មាត់ទឹក​ដែល​មាន​ចំងាយ​ត្រឹម​ពីរ ឬ​បី​ជំហាន​ពី​ដង​ទន្លេមេគង្គ អម​ដោយ​ផ្លូវ​វ​ដើរ​កម្សាន្ត​ជាប់មាត់​ទឹកជា​មួយ​ខ្យល់​បរិសុទ្ធ​ពី​ទន្លេ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ