ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​ផែនការ និង​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ខុសច្បាប់​មុន​ចូល​ឆ្នាំ​ចិន

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ…

ខេត្តតាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក ខាន់ សុខា អភិបាលរង ខេត្តតាកែវ​ដោយ​មានការ​ចូលរួម​ពី លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី វង្ស ហុ​ក​លី ស្នងការ​រង​នគរបាល​ខេត្ត លោក ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ និង​ក្រុម​អាជីវករ ដើម្បី​ពិភាក្សា​ការងារ​ផែនការ​ពង្រឹង និង​ទប់ស្កាត់​ចលនា​សត្វ និង​ផលិតផល​មាន​ដើម​កំណើត​សត្វ​ខុសច្បាប់​មុន​រដូវ​ចូល​ឆ្នាំ​ចិន ជាមួយ​មន្ត្រី​ការិយាល័យ ប្រធាន​ផ្នែក​បសុពេទ្យ​ទាំង​១០ ស្រុក និង​អាជីវករ​សរុប​ចំនួន​៤២ នាក់ ស្រី​២​នាក់ ដែល​កិច្ចប្រជុំ​នេះ​រៀបចំ​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​។

លោក តាន់ ផា​ន់​ណា​រ៉ា បាន​លើក​ឡើង​ថា​«​តម្លៃ​សាច់​ជ្រូក​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​មួយ​គីឡូ​ក្រាម​មាន​តម្លៃ​ពី​៣,៥​ដុល្លារ​ទៅ​៤​ដុល្លារ ខណៈ​ពេល​ដែល​តម្លៃ​សាច់​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ម្លៃ​តែ​១១០០០ ទៅ​១២០០០ រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​តាម​ព័ត៌មាន​ឮ​ថា វៀតណាម​ត្រូវការ​សាច់​ជ្រូក​សម្រាប់​ធ្វើ​សាច់ក្រក​ប្រមាណ​១០០​ពាន់​តោន​ទៀត ដូច្នោះ​គ្មាន​ហេតុផល​ណាមួយ​ដែល​ថា​មានការ​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​ទីផ្សារ​កម្ពុជា​យើង​នោះ​ទេ​»​។

កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពេទ្យសត្វ​និង​ក្រុមហ៊ុន​ថៃ​ដែល​បាន​នាំ​ជ្រូក​ទៅ​ប្រទេស​វៀតណាម លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​វៀតណាម​ឆ្លងកាត់​ខេត្តតាកែវ ត្រូវ​ដឹក​ជ្រូក​ពី​ព្រំដែន​ថៃ​អោយ​ដល់​ព្រំដែន​ប្រទេស​វៀតណាម​តែ​ម្ដង ដោយ​មិន​អនុញ្ញាត​ឲ្យ​ស្តុក​ទុក​នៅ​ទីតាំង​ណាមួយ ហើយ​ដឹក​បន្ត​តាម​រថយន្ត​តូច​ៗ​ទៅ​ប្រទេស​វៀតណាម​នោះ​ទេ ជា​ពិសេស​ជ្រូក​ដែល​ដឹក​ទៅ​ប្រទេស​វៀតណាម​ហើយ គឺ​ហាម​ដាច់ខាត​ដឹក ត្រឡប់​មក​វិញ​ដែល​នាំ​ឲ្យ​មានការ​យល់​ច្រ​លំ​ថា មានការ​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​កម្ពុជា​។

លោក តាន់ ផា​ន់​ណា​រ៉ា បាន​ធ្វើការ​ព្រមាន​ថា ប្រសិនបើ​ក្រុមហ៊ុន​អនុវត្ត​ន៏​មិន​បាន​តាម​ការ​ណែនាំ​នោះ​ទេ លោក​និង​បិទ​អាជ្ញាប័ណ្ណ​មិន​ឲ្យ​មានការ​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ខេត្តតាកែវ​តទៅ​ទៀត​នោះ​ទេ​ដូច្នេះ​ក្រុមហ៊ុន​គួរតែ​គោរព​ទៅ​តាម​ច្បាប់​របស់​ក្រសួង​ក៏​ដូច​ជា​នាយកដ្ឋាន​ជា​ដាច់ខាត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ