ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូមាន់ខ្នាយមាស Spurs បង្ហើប​អំពី​អនាគត​របស់​លោក

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី Metro បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្រុម Tottenham Hotspur លោក Mauricio Pochettino បាន​បង្ហើប​អំពី​អនាគត​ក្នុង​ការ​ត្រឡប់​ទៅ​រក​ការងារ​ជា​គ្រូបង្វឹក​របស់​លោក​។…

យោង​តាម​ប្រភព​ពី Metro បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្រុម Tottenham Hotspur លោក Mauricio Pochettino បាន​បង្ហើប​អំពី​អនាគត​ក្នុង​ការ​ត្រឡប់​ទៅ​រក​ការងារ​ជា​គ្រូបង្វឹក​របស់​លោក​។

លោក Pochettino ត្រូវ​បាន​ក្លិប Spurs បញ្ចប់​តួនាទី​កាលពី​ខែវិច្ឆិកា និង​ជំនួស​ដោយ​លោក Jose Mourinho ទោះបី​យ៉ាងណា​លោក Pochettino ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម Manchester United ដែល​ក្លិប​នេះ​មាន​បំណង​យក​រូប​លោក មក​ជំនួស​តំណែង​គ្រូបង្វឹក​បច្ចុប្បន្ន​គឺ​លោក Ole Gunnar Solskjaer ហើយ​គេ​ក៏​ជឿជាក់​ថា​លោក​ក៏​មាន​បំណង ក្នុង​ការ​បន្ត​នៅ​ទឹកដី​អង់គ្លេស​បន្ត​ទៀត​ផង​ដែរ​។

លោក Pochettino បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​របស់ Sky Sport ថា «​សម្រាប់​ខ្ញុំ​គឺ​មានសំណាង​ណាស់ ដែល​បាន​ចាប់ផ្តើម​អាជីព​នៅ​ក្រុម Espanyol​។ ហើយ​បន្ទាប់​មក​ក៏​មក​កាន់​ទី​នេះ​នៅ Premier League នៅ​ប្រទេស​អង់គ្លេស និង​បាន​រៀន​ភាសា​អង់គ្លេស និង​វប្បធម៌​ផ្សេង​គ្នា​»​។

បុរស​ជនជាតិ​អា​ហ្ស​ង់​ទី​ន វ័យ​៤៧​ឆ្នាំ​បន្ត​ទៀត​ថា​« Premier League គឺជា Premier League ។ ពិត​ណាស់​បាល់ទាត់​បាន​កើត​នៅ​ទី​នេះ ក្នុង​ប្រទេស​អង់គ្លេស ប៉ុន្តែ​ខ្ញុំ​គិត​ថា La Liga ក៏​មាន​បាល់ទាត់​ដ៏​អស្ចារ្យ និង​គ្រូបង្វឹក​ដ៏​អស្ចារ្យ​»​។

ចុង​ក្រោយ​នៅ​ពេល​ត្រូវ​សួរ​ពី​ការ​វិល​ត្រឡប់​ទៅ​កាន់ La Liga វិញ លោក​បាន​ញញឹម​ហើយ​តប​វិញ​ថា​«​ពេល​នេះ​ខ្ញុំ​កំពុង​ព្យាយាម​មើល​បាល់ទាត់​ឱ្យ​បាន​ច្រើន និង​ចំណាយ​ពេលវេលា​ជាមួយ​ក្រុម​គ្រួសារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ