ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​​រមណីយដ្ឋាន​ «​អូរ​ឫស្សី​កណ្តាល​» ​ទៅ​ម្តង​ហើយ​ ​​ស្រមៃ​​ចង់ទៅ​ម្តង​ទៀត

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋាន​ទេសចរណ៍​«​អូរ​ឫស្សី​កណ្តាល​» គឺជា​តំបន់​ទេសចរណ៍​មួយ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​ដែល​មាន​លក្ខណៈ​សក្តានុពល​ពិសេស​ខុស​ពី​គេ ។ តំបន់​នោះ​កើតឡើង​ដោយ​ធម្មជាតិ​បូក​រួមការ​កែ​ច្នៃ​បន្ថែម ។ តំបន់​រមណីយដ្ឋាន​«​អូរ​ឫស្សី​កណ្តាល​»​នេះ​បាន​ទាក់ទាញ​យ៉ាង​ខ្លាំង​នូវ​គ្រា ដែល​ភ្ញៀវ​ចូល​ទៅ​ដល់​ហាក់​ទទួល​បាន​អារម្មណ៍​ប្លែក​ដោយសារ​ជ្រលង​ដងអូរ​ក្នុង​ព្រៃ​ពោ​ពេញ​ដោយ​ម្លប់​ដើមឈើ ខ្សែទឹក​ហូរ​ត្រជាក់​ថ្លាយង់​ដូច​កញ្ចក់…

ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋាន​ទេសចរណ៍​«​អូរ​ឫស្សី​កណ្តាល​» គឺជា​តំបន់​ទេសចរណ៍​មួយ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​ដែល​មាន​លក្ខណៈ​សក្តានុពល​ពិសេស​ខុស​ពី​គេ ។ តំបន់​នោះ​កើតឡើង​ដោយ​ធម្មជាតិ​បូក​រួមការ​កែ​ច្នៃ​បន្ថែម ។

តំបន់​រមណីយដ្ឋាន​«​អូរ​ឫស្សី​កណ្តាល​»​នេះ​បាន​ទាក់ទាញ​យ៉ាង​ខ្លាំង​នូវ​គ្រា ដែល​ភ្ញៀវ​ចូល​ទៅ​ដល់​ហាក់​ទទួល​បាន​អារម្មណ៍​ប្លែក​ដោយសារ​ជ្រលង​ដងអូរ​ក្នុង​ព្រៃ​ពោ​ពេញ​ដោយ​ម្លប់​ដើមឈើ ខ្សែទឹក​ហូរ​ត្រជាក់​ថ្លាយង់​ដូច​កញ្ចក់ ។

លោក មាន សុខ​គឿ​ន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា តំបន់​រមណីយដ្ឋាន​អូរ​ស្សី​កណ្តាល ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ មាន​ចម្ងាយ​២៨​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​និង​បត់​ទៅ​តាម​ផ្លូវលំ​៧០០​ម៉ែត្រ​ទៀត ។ លោក​បញ្ជាក់​ថា​សេវា​នៅ​ទីនោះ​គេ គិត​ទៅ​លើ​រថយន្ត​ធុន​តូច​ចំណាយ​ត្រឹម​៥០០០​រៀល ។ ចំណែក​រថយន្ត​ធុន​ធំ​គឺ​ចំណាយ​ត្រឹម​៧០០០​រៀល រីឯ​មនុស្ស​មិន​គិត​ប្រាក់​ឡើយ ។

ដោយឡែក​ពាក់ព័ន្ធ​លើ​សេវា​តម្លៃ​ម្ហូបអាហារ​នៅ​ទីនោះ​គេ​បាន​បិទ​តារាង​តម្លៃ​ទៅ​តាម​មុខទំនិញ​និង​ម្ហូប​ដែល​ភ្ញៀវ​អាច​ជ្រើសរើស ហើយ​បើ​គាត់​គិត​ថា​តម្លៃ​នោះ​ខ្ពស់​គាត់​មិន​ត្រូវការ​កុម្ម៉ង់​ក៏​បាន​ហើយ បើ​គាត់​គិត​ថា​សមរម្យ​គាត់​កុម្ម៉ង់​ជ្រើសរើស​បាន ។

ភ្ញៀវ​ទេសចរ​ម្នាក់​ជា​ស្ត្រី​ឈ្មោះ សុខ ដា​នី មក​ពី​ខេត្តសៀមរាប នាង​បាន​រៀបរាប់​ថា​រាល់​កម្មវិធី​បុណ្យ​ធំ​ៗ​ក្រុម​គ្រួសារ​របស់​នាង​មិន ដែល​បោះបង់​រមណី​ដ្ឋា​ន​នេះ​ឡើយ​ដោយសារ​រមណី​ដ្ឋា​ន​នេះ មាន​ផា​សុខភាព​ទាំង​ខ្យល់អាកាស សម្រស់​ធម្មជាតិ​ទឹកថ្លា​ត្រជាក់​អាច លេង​បាន​ទាំង​ចាស់​និង​ក្មេង​សេវា សមរម្យ​បរិស្ថាន​ល្អ​និង​សន្តិសុខ​ផង​ដែរ ។ នាង​ថា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រមណីយ​ដ្ឋាន​មួយ​នេះ​កាន់តែ​ស្រស់​ស្អាត​ផង​ដែរ ។

លោក ឈុ​ន សម្បត្តិ ជា​ភ្ញៀវ​មក​ពី​ក្រុង​ស្ទឹង​ត្រែង​ក៍បាន​លើក​ឡើង​ដែរ​ថា​កាលពីមុន​ទីកន្លែង​នេះ មិន​មាន​អ្វី​ក្រៅពី​ទឹក​ហូរ​ក្រោម​ដើម ឈើ​ត្រឈឹងត្រឈៃ​នោះ​ទេ​តែ​បច្ចុប្បន្ន ទីកន្លែង​នេះ​បាន​ប្រែ​ក្លាយទៅជា​រមណីយដ្ឋាន​មាន​ទាំង​ស្ពាន​ឫស្សី​ឆ្លងកាត់​ខ្វាត់ខ្វែង​មាន​រោង​អង្គុយ​លេង​មាន​កន្លែង​ក្រាលកន្ទេល មាន​កន្លែង​បត់ជើង​បត់​ដៃ និង​មាន​កន្លែង​ចត រថយន្ត​ទៀត​ផង​ធានា​មាន​សុវត្ថិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ