Xavi ប្រាប់​ពី​មូលហេតុ​ដែល​មិន​ទៅ​ធ្វើ​ជា​គ្រូបង្វឹក​នៅ Barcelona


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​ក្លិប FC Barcelona ជា​ច្រើន​ចង់អោយ Xavi Hernandez ចូល​កាន់​តំណែង​ជា​គ្រូបង្វឹក​ក្រុម​កា​តា​ឡាន់ ប៉ុន្តែ​អតីត​ប្រធាន​ក្រុម Blaugrana បាន​បដិសេធ​សំណើរ​របស់​ក្លិប ហើយ​ពេល​នេះ​គាត់​បាន​បង្ហាញ​ពី​មូលហេតុ​។

បច្ចុប្បន្ន បុរស​វ័យ ៣៩​ឆ្នាំ​រូប​នេះ​ទទួល​បន្ទុក​ជា​គ្រូបង្វឹក​ក្រុម Al-Sadd របស់​ប្រទេស Qatari ប៉ុន្តែ​មានការ​ប្រជុំ​ជា​ច្រើន​ជាមួយ​អ្នកតំណាង​មក​ពី Barcelona មុន​ពេល Quique Setien ត្រូវ​បាន​ប្រកាស​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប​យក្ស​អេ​ស្បា​ញ​មួយ​នេះ​។

យោង​តាម​គេហទំព័រ Sport បានអោយ​ដឹង​ថា Xavi បាន​ជួប​ជាមួយ​នាយក​បាល់ទាត់ Eric Abidal និង​នាយក​ប្រតិបត្តិ Oscar Grau ដល់​ទៅ​៣​ដង មុន​ពេល​សំរេចចិត្ត​មិន​ទៅ​ដឹកនាំ​នៅ​អតីត​ក្លិប​របស់​គាត់​។

លោក​បាន​និយាយ​ថា​៖ «​បាទ​! ខ្ញុំ​បាន​ទទួល​ការ​ស្នើ​សុំ​ពី Barcelona នៅ​ពេល​ដែល Eric Abidal និង Oscar Grau នៅ​ទី​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ទទួលយក​ទេ ជា​ពិសេស​ពីព្រោះ​វា​ឆាប់​ពេក​ក្នុង​ការ​បង្វឹក​ក្រុម Barcelona តែ​ការ​ទៅ​បង្វឹក​នៅ​ក្លិប​នោះ គឺជា​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ​នៅ​ថ្ងៃ​អនាគត​»​។

បន្ទាប់​ពី​ការ​បដិសេធ​របស់ Xavi ភ្លាម Barcelona បាន​ផ្តោត​លើ​លោក Setien ដោយ​បាន​ប្រកាស​ជា​គ្រូបង្វឹក​ថ្មី​របស់​ពួក​គេ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ Xavi បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ស្រលាញ់​ការងារ​របស់​លោក Setien និង របៀប​ធ្វើការ​របស់​លោក​។ ខ្ញុំ​សង្ឃឹមថា​លោក​នឹង​ទទួល​ភាព​ជោគជ័យ​ជាមួយនឹង Barcelona»៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ