ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថ្មី​រុ​ស្សុ​ី​ សន្យា​ពី​ការ​ផ្លាស់​ប្ដូរ​ពិតប្រាកដ

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​រុ​ស្ស៊ីលោក​មី​ខា​អ៊ីល​មី​ស៊ូ​ស្ទី​ន កាលពី​ថ្ងៃ​ទី​១៦​មក​រា​បាន​ថ្លែង​ ​សុន្ទរកថា ​ ផ្លូវការ​លើក​ដំ​បូង ក្នុង​សភា​ឌូ​ម៉ា​ដោយ​លោក​សន្យា​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ពិតប្រាកដ​សម្រាប់​ភាព​ល្អ្​ប្រសើរ​។ ក្នុង​សុន្ទរកថា​ប្រមាណ​ជា​១០​នាទី​នៅ​មុខ​បណ្ដា​សមាជិក​សភា លោក​មី​ខា​អ៊ី​ល​មី​ស៊ូ​ស្ទី​ន​អះអាង​ថា…

ប្រទេស​រុ​ស្ស៊ី ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​រុ​ស្ស៊ីលោក​មី​ខា​អ៊ីល​មី​ស៊ូ​ស្ទី​ន កាលពី​ថ្ងៃ​ទី​១៦​មក​រា​បាន​ថ្លែង​ ​សុន្ទរកថា ​ ផ្លូវការ​លើក​ដំ​បូង ក្នុង​សភា​ឌូ​ម៉ា​ដោយ​លោក​សន្យា​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ពិតប្រាកដ​សម្រាប់​ភាព​ល្អ្​ប្រសើរ​។

ក្នុង​សុន្ទរកថា​ប្រមាណ​ជា​១០​នាទី​នៅ​មុខ​បណ្ដា​សមាជិក​សភា លោក​មី​ខា​អ៊ី​ល​មី​ស៊ូ​ស្ទី​ន​អះអាង​ថា យើង​ត្រូវ​ចាប់អារម្មណ៍​ចាប់តាំងពី​ពេល​នេះ​ទៅ ចំពោះ​ការ​ផ្លាស់​ប្ដួ​រ​ដ៏​ពិតប្រាកដ​នានា​សម្រាប់​ភាពល្អ​ប្រសើរ​។ យើង​លែង​នៅ​ជា​បែប​នេះ​ទៀត​ហើយ​។

ចំពោះ​រឿង​នោះ​លោក​សន្យា​អនុវត្ត​ដោយ​ស្មោះ​កម្មវិធី​របស់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ដែល​ដឹកនាំ​រុ​ស្ស៊ី​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ​។

ដោយ​ពុំ​មានការ​ភ្ញាក់ផ្អើល បេក្ខភាព​របស់​លោក​មី​ខា​អ៊ីល​មី​ស៊ូ​ស្ទី​ន​ត្រូវ​បាន​អនុម័ត​ក្នុង​សភា​ឌូ​ម៉ា ដោយ​៣៨៣​សំឡេង​គាំទ្រ គ្មាន​សំឡេង​ប្រឆាំង​និង​៤១​សំឡេង​អនុប្បវាទ​។ នាយក​រដ្ឋមន្ត្រី​ថ្មី​មាន​ពេល​១​ស​ប្ដា​ហ៍​ដើម្បី​ជ្រើសតាំង​សមាជិក​រដ្ឋាភិបាល​ថ្មី ដាក់​ជូន​ប្រមុខរដ្ឋ​ដែល​ប្រកាស​ពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​រុ​ស្ស៊ី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ