ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សង្វៀន​គុន​ខ្មែរ​រដូវ​កាល​ទី​3 ​បើក​ការ​ប្រកួត​ជា​ផ្លូវការហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ ៖ កម្មវិធី​ប្រដាល់​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​»​រដូវ​កាល​ទី​៣​នឹង​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​លើ​សង្វៀន​ទូរទស្សន៍ ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​១៨ មក​រា នេះ​។ ការ​ប្រកួត​លើក​នេះ​ធ្វើ​ឡើង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ក្រោម​ការ​ឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ។…

រា​ជ​ធានី​ភ្នំពេញ ៖ កម្មវិធី​ប្រដាល់​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​»​រដូវ​កាល​ទី​៣​នឹង​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​លើ​សង្វៀន​ទូរទស្សន៍ ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​១៨ មក​រា នេះ​។

ការ​ប្រកួត​លើក​នេះ​ធ្វើ​ឡើង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ក្រោម​ការ​ឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ។ សម្រាប់​ការ​ប្រកួត​នៅ​ជុំ​ទី​១​នេះ​មាន​កីឡាករ​កម្ពុជា​២​នាក់​និង​កីឡាករ​ថៃ​២​នាក់​ឡើង​សង្វៀន​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​យក​រង្វាន់​ម៉ូតូ​Zoomer X១​គ្រឿង និង​ទឹកប្រាក់​៥០០​ដុល្លារ ។

ចំណែក​សមាសភាព​កីឡាករ​ដែល​ត្រូវ​មានមុខ​ប្រកួត​លើក​នេះ​មាន កីឡាករ រ៉ែ​ន រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ថៃ ផេ​ត​ក្រៀង​ក្រៃ ត​.​សិលា​ឆ័​យ និង​កីឡាករ អេ​លី​ត សាន់ មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ វិត​ថៈយៈ​យុទ្ធ និ​ធិ​ត​ណាយ​ក្វា​ម​។

នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ កីឡាករ រ៉ែ​ន រាជ ដែល​មាន​ប្រភព​មក​ពី​ខេត្តសៀមរាប ហាក់​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​យក ឈ្នះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ដំបូង ។ ប៉ុន្តែ​អ្នកគាំទ្រ មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​បារម្ភ ដោយសារ​តែ កីឡាករ​ថៃ​ជា​គូប្រកួត​ក៏​មាន​វិជ្ជា​គុន​ខ្លាំង​មិន ធម្មតា និង​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​រាប់​ភ្លេច​គ្រាន់តែ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​កីឡាករ រ៉ែ​ន រាជ ប៉ុណ្ណោះ ដូច្នេះ​មាន​តែ​រង់ចាំ អ៊ុត​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​អ្នក​ណា ខ្លាំង​ជាង​អ្នក​ណា​គង់តែ​ដឹង​ទេ​។

មួយគូ​ទៀត​កីឡាករ អេ​លី​ត សាន់ ដែល ប៉ះ​ជាមួយ​កីឡាករ​ថៃ វិត​ថៈយៈ​យុទ្ធ និ​ធិ​ត ណាយ​ក្វា​ម​វិញ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​សង្វៀន​ប្រដាល់​កាន់តែ​កក្រើក​ខ្លាំង​មិ​ប​ខាន ដោយសារ កីឡាករ​ទាំង​ពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​គ្នា ។ កីឡាករ​ថៃ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​រាប់​ភ្លេច​ថែម​ទាំង​យកឈ្នះ​កីឡាករ​កម្ពុជា​ជា​ច្រើន​នាក់​ទៀត​ផង ។ ដូច្នេះ អេ​លី​ត សាន់ បើ​មិន​បាន​ត្រៀមខ្លួន​ទុក​មុន​ទេ​អាច​នឹង​ជួប​សំណាងអាក្រក់​មិ​ខាន​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡា​ករ​ថៃ យ៉​ត​កុ​ស៊ុន ច​.​ថា​ក់​វិ​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង​កីឡាករ សេក គឹ​ម រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ ខាំ សូ​រី​យ៉ា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ