ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​​ដោយ​គ្រាប់​មីស៊ីស​របស់​អី​ុរ៉ង ​នៅ​អី​ុ​រ៉ា​ក់់​និយាយ​ផ្ទុយ​គ្នា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទីបញ្ជាការដ្ឋាន​កណ្ដាល​នៃ​កងទ័ព​អា​មេ​រិ​ក​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៦​មក​រា​ថា ទាហាន​អា​មេ​រិ​ក​១១​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​អី៊រ៉​ង់​ប្រឆាំង​មូល​ដ្ឋាន​អាកាសចរណ៍​អា​អ៊ី​ន​អាល់​អាសា​ដ​នៅ​អ៊ី​រ៉ា​ក់ កាលពី​ស​ប្ដា​ហ៍​មុន ដែល​នោះ​ជា​ការ​និយាយ​ផ្ទុយ​គ្នា​ពី​អ្វី​ដែល​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​មេបញ្ជាការ​BILL URBAN គូសបញ្ជាក់​ថា…

សហរដ្ឋអាមេរិក ៖ ទីបញ្ជាការដ្ឋាន​កណ្ដាល​នៃ​កងទ័ព​អា​មេ​រិ​ក​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៦​មក​រា​ថា ទាហាន​អា​មេ​រិ​ក​១១​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​អី៊រ៉​ង់​ប្រឆាំង​មូល​ដ្ឋាន​អាកាសចរណ៍​អា​អ៊ី​ន​អាល់​អាសា​ដ​នៅ​អ៊ី​រ៉ា​ក់ កាលពី​ស​ប្ដា​ហ៍​មុន ដែល​នោះ​ជា​ការ​និយាយ​ផ្ទុយ​គ្នា​ពី​អ្វី​ដែល​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​មេបញ្ជាការ​BILL URBAN គូសបញ្ជាក់​ថា ទោះជា​ពុំ​មាន​សមាជិក​កង​យោធា​អា​មេ​រិ​ក​ណា​ម្នាក់​បាន​បាត់​បង់​ជីវិត ក្នុង​ការ​វាយប្រហារ​នេះ​របស់​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​៨​មក​រា លើ​មូលដ្ឋាន​អា​អ៊ី​ន​អាល់​អាសា​ដ តែ​ទា​ហា​អា​មេ​រិ​ក​ច្រើន​នាក់​កំពុង​ព្យាបាល ការ​គ្រាំ​ក្នុង​ខ្លួន ដោយសារ​ការ​ផ្ទុះ​ខ្លាំង​រួច​ពួក​គេ​នៅ​កំពុងធ្វើការ​វាយតម្លៃ​នៅឡើយ​។

អ្នកនាំពាក្យ​រូប​នោះ​របស់​ទីបញ្ជាការដ្ឋាន​កណ្ដាល​នៃ​កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៦​មក​រា​ថា ក្នុង​បណ្ដា​ថ្ងៃក្រោយ​ការ​វាយប្រហារ​នោះ ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​សមាជិក​មួយ​ចំនួន​នៃ​បុគ្គ​លិក​​យោធា ត្រូវ​បា​នប​ញ្ជួ​ន​ពី​មូលដ្ឋាន​អាកាសចរណ៍​អា​អ៊ី​ន​អាល់​អាសា​ដ ទៅ​កាន់​មជ្ឈមណ្ឌល​សុខាភិបាល​តំបន់​នៅ​LANDSTUHL​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ខ្លះ​ទៀត​បញ្ជូន​ទៅ​កាន់​ជំរំ​ARIFJAN ប្រទេស​គុយ​វ៉ែត ដើម្បី​ពិតិ​និត្យ​តាមដាន​សុខភាព​។

អ្នកនាំពាក្យ​បញ្ជាក់​ថា មនុស្ស​៨​នាក់​ត្រូវ​បញ្ជូន​មក​កាន់​LANDSTUHL​និង​៣​នាក់​មក​កាន់​ជំរំ​ARIFJAN៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ