ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹ​ទ្ធ​សភា ​បើក​សវនាការ​ពី​ការ​ទម្លាក់​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធសភា​អា​មេ​រិ​កបាន​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មក​រា ឆ្នាំ​២០២០ សវនាការ​ពី​ការ​ទម្លាក់​លោក​ដូ​ណា​ល់​ត្រាំ​ចេញពី​តំណែង ជិត​១​ខែ​ បន្ទាប់​ពី​សភា​ដាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​ប្រធានាធិបតី​រូប​នេះ​មក​។ ការ​បើក​សវ​នា​សការ​នេះ​ជួន​ពេល​គ្នា​ជាមួយ​ការ​ចេញផ្សាយ ដោយ​គណៈកម្មការ​មួយ​របស់​សភា…

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធសភា​អា​មេ​រិ​កបាន​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មក​រា ឆ្នាំ​២០២០ សវនាការ​ពី​ការ​ទម្លាក់​លោក​ដូ​ណា​ល់​ត្រាំ​ចេញពី​តំណែង ជិត​១​ខែ​ បន្ទាប់​ពី​សភា​ដាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​ប្រធានាធិបតី​រូប​នេះ​មក​។

ការ​បើក​សវ​នា​សការ​នេះ​ជួន​ពេល​គ្នា​ជាមួយ​ការ​ចេញផ្សាយ ដោយ​គណៈកម្មការ​មួយ​របស់​សភា របាយការណ៍​មួយ​ដែល​សន្និដ្ឋាន​ថា ប្រធានាធិបតី​អា​មេ​រិ​ក បាន​រំលោភ​បំពាន​ច្បាប់​ដោយ​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អ៊ុយ​ក្រែ​ន ដែល​ការ​ចោទប្រកាន់​នោះ​ត្រូវ​បាន​សភា​អនុម័ត​។

អ្នក​ប្រជាធិបតេយ្យ​លោក​ADAM SCHIFF​ដែល​ដឹកនាំ​ក្រុម​មួយ​មាន​សមាជិក​សភា​៧​រូប​ដើរតួ​ជា​រដ្ឋ​អាជ្ញា បាន​អាន​នៅ​មុខ​ព្រឹទ្ធសភា​បទចោទប្រកាន់​២ ប្រឆាំង​លោក​ត្រាំ​គឺៈ បទចោទប្រកាន់​រំលោភ​បំពាន​អំណាច និង​បទចោទប្រកាន់​រារាំង​ការងារ​សភា​ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន​។

នីតិវិធី​រករឿង​ចោទ​លោក​ត្រាំ​មាន​ប្រភព​ពី​ការ​ប៉ុនប៉ង​របស់​លោក ធ្វើការ​គាបសង្កត់​លើ​ក្រុង​កៀវ ឲ្យ​សើ​ុ​ប​អង្កេត​លើ​លោក​JOE BIDEN ជា​គូប្រជែង​សំខាន់​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ ព្រមទាំង​កូនប្រុស​លោក​គឹ​លោក​HUNTER​។ លោក​ត្រាំ​ដែល​បដិសេធ​រាល់​ការ​បកស្រាយ​ក្នុង​រឿង​នោះ​ចាត់​ទុក​នីតិវិធី​នេះ​ថា ជា​ការ​រករឿង​លោក​ពី​សំណាក់​ពូក​អ្នក​ប្រជាធិបតេយ្យ​។

ដើម្បី​អាច​ដក​តំណែង​លោក ទាល់តែ​ព្រឹទ្ធសភា​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​២​ភាគ​៣​។ ពួក​អ្នក​សាធារណរដ្ឋ​មាន​កៅអី​៥៣ ក្នុង​ចំណោម​កៅអី​ទាំង​១០០​របស់​ព្រឹទ្ធសភា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ