ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ដៃ Nokia ជំនាន់​ថ្មី​ស៊េរី 2.3 នាំ​​មក​នូវ​ការ​ថតរូប​បាន​ច្បាស់ ទោះ​មាន​​ពន្លឺ​តិច

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​យីហោ​ម៉ាក Nokia បាន​ចេញ​ប្រកាស​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយទៀត គឺ Nokia 2.3 នាំ​មក​នូវ​ជាមួយ​កាមេរ៉ា​ដែល​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា…

ក្រុមហ៊ុន HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​យីហោ​ម៉ាក Nokia បាន​ចេញ​ប្រកាស​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយទៀត គឺ Nokia 2.3 នាំ​មក​នូវ​ជាមួយ​កាមេរ៉ា​ដែល​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា AI ដែល​ជួយ​ឱ្យ​លោក​អ្នក​ថតរូប​បាន​កាន់តែ​ស្អាត កាន់តែ​ច្បាស់​ត្រជាក់​ភ្នែក ។ ស្មា​ត​ហ្វូ​ន Nokia 2.3 ប្រើ​អេ​ក្រង់​ប្រភេទ HD+ ជាមួយ​ទំហំ 6.2 អ៊ី​ង កាន់​ថ្ម​បាន​រហូត​ដល់​ទៅ​២​ថ្ងៃ អាច​រីករាយ​ជាមួយ​កម្មវិធី​កម្សាន្ត​យ៉ាង​សម្បូរ​បែប​ដោយ​មិន​ព្រួយបារម្ភ ។

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត ស្មា​ត​ហ្វូ​ន Nokia ម៉ូ​ឌែ​ល​ថ្មី​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​បំផុត ហើយ​អាច​ធ្វើ​បច្ចុប្បន្នភាព​ទៅ Android™ 10 ឆាប់​ៗ​។ Nokia 2.3 នឹង​ទទួល​បានការ​ធ្វើ​បច្ចុប្បន្នភាព (Update) ប្រចាំខែ​រយៈពេល​ដល់​ទៅ 3 ឆ្នាំ ថែម​ទៀត ក្នុង​ការ​ធានា​ថា ស្មា​ត​ហ្វូ​ន​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ។

Nokia 2.3 បំពាក់​ដោយ​កាមេរ៉ា ២​គ្រាប់ ជាមួយនឹង​បច្ចេកវិទ្យា​ចុង​ក្រោយ Recommended Shot ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​រើស​រូបថត​ដែល​ល្អ​ជាងគេ​បំផុត ។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ មិន​ថា លោក​អ្នក​ថតរូប​នៅ​ក្នុង​សកម្មភាព​អ្វី មិន​ថា ជា​ការ​ថត​បែប​ហក់លោត​នោះ​ទេ កម្មវិធី Portrait នឹង​ចាប់​យក​នូវ​ចំណុច​ដែល​អ្នក​ញញឹម និង​គោលដៅ​ផ្សេង​ទៀត​បាន​យ៉ាង​ច្បាស់ ដោយសារ​តែ​កម្មវិធី Recommended Shot អាច​ចាប់​បាន​ដោយ​ស្វ័យប្រវត្តិ ទាំង​មុន​ពេល​ចុច​ថត និង ពេល​ថត​រួច ព្រមទាំង​ណែនាំ​អ្នក​ឱ្យ​ជ្រើសរើស​នូវ​រូបថត​ដែល​ល្អ​បំផុត​។

ក្រៅពី​នេះ Nokia 2.3 ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ AI-powered មាន​បញ្ចូល​ជាមួយ​កម្មវិធី​ផ្សេង​ៗ​ដូច​ជា Portrait Mode និង low-light imaging ដែល​អ្នក​ថត​អាច​ច្នៃប្រឌិត​ជាមួយ​ជំរើស​ជា​ច្រើន​នៅ​ក្នុង setting ។

អ្នក​អាច​សន្សំ​សំចៃ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​អ្នក​ជាមួយ Nokia 2.3 ដោយ​មាន Google Assistant Button ដោយ​គ្រាន់តែ​ប្រើ​សំឡេង​របស់​អ្នក ដើម្បី​ចូល​មើល​ប្រតិទិន ដូរ​ពេលវេលា ក៏​ដូច​ជា​ប្រើប្រាស់​លើ​កម្មវិធី​ផ្សេង​ៗ​ទៀត ។ Nokia 2.3 ក៏​នាំ​មក​ជាមួយ​នូវ​ប្រព័ន្ធ​ចំណាំ​មុខ និង​ការ​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​ផង​ដែរ ។

អតិថិជន​ពិតជា​ពេញចិត្ត​បំផុត​ជាមួយនឹង Nokia ជំនាន់​ទី 2 នេះ ។ ជាមួយ​គ្នា​នេះ Nokia 2.3 បាន​អភិវឌ្ឍន៍​ឈាន​ទៅ​មុខ​មួយ​កម្រិត​ទៀត តាម​ការ​សន្យា​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​ឱ្យ​លោក​អ្នក​នូវ​បទ​ពិសោធន៍​កាន់តែ​អស្ចារ្យ ដោយ​ការ​តម្លើង​ទៅ​កាន់ OS ចុង​ក្រោយ និង​ទទួល​បានការ​ធ្វើ​បច្ចុប្បន្នភាព (Update) ប្រចាំខែ​រយៈពេល​ដល់​ទៅ 3 ឆ្នាំ​ក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ​បំផុត ។

ចំណុចកំពូល​នៃ​ស្មាន​ហ្វូ​ន​ជំនាន់​ថ្មី​នេះ គឺ​ភ្ជាប់​ជាមួយ​នូវ​ប្រព័ន្ធ AI អេ​ក្រង់​ទំហំ​ធំ ជា​ពិសេស​គឺ​អាច​ស៊ូ​បាន​រហូត​ដល់​ទៅ ២​ថ្ងៃ ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន ។

ធ្វើ​ឱ្យ​អ្នក​កាន់តែ​មាន​ភាព​ច្នៃប្រឌិត
Nokia 2.3 មក​ជាមួយ​នូវ Portrait Mode ដែល​ផ្តោត​ទៅ​លើ​រូបភាព​របស់​អ្នក ហើយ​ព្រាល​ៗ​នៅ​ផ្ទៃ​ខាងក្រោយ​បង្កើត​នូវ​រូបភាព​ដ៏​ពិសេស​រំលេច​ចេញ​មក​ស្អាត​ឥត​ខ្ចោះ ។ ជាមួយនឹង​កាមេរ៉ា​ភ្លោះ ទំហំ 13MP/2MP អ្នក​អាច​ថតរូប​ផ្ទាល់ខ្លួន​ជាមួយនឹង​កម្មវិធី​ក្នុង​កាមេរ៉ា​ជា​ច្រើន ឬ​ក៏​ដាក់ Background ផ្ទៃ​ខាងក្រោយ​ជាមួយ​រូបភាព​ដូច​ជា​មេអំបៅ បេះដូង រូប​ផ្កាយ​ជាដើម​។

ចំណុច​ពិសេស​ទាំងនេះ ហើយ​អាច​ជួយ​ឱ្យ​អ្នក​ច្នៃប្រឌិត​បន្ថែម បង្កើត​រូបថត​ដ៏​ស្រស់​ស្អាត​ដោយ​ខ្លួនឯង ។ ឧបករណ៍​នេះ ក៏​មា​នប​ញ្ជូ​ល​នូវ​រូបភាព​កម្រិត​ខ្ពស់ ថតរូប​ជាមួយនឹង​កម្រិត​ពន្លឺ​ផ្សេង​ៗ​គ្នា ហើយ​ក៏​អាច​ដាក់​វាប​ញ្ជូ​ល​គ្នា​បាន មាន​ន័យ​ថា អ្នក​អាច​ថត stellar images នៅ​ក្នុង vibrant detail ទោះបី​អ្នក​ស្ថិត​ក្នុង​ទីកន្លែង​ងងឹត ។

ថ្ម​កាន់​បាន​យូរ ជាមួយនឹង​ការ​កម្សាន្ត​គ្មាន​ដែន​កំណត់
ប្រើប្រាស់ Nokia 2.3 ដោយ​រីករាយ​ជាមួយនឹង​ការ​កាន់​ថ្ម​បាន​រហូត​ដល់​ទៅ​២​ថ្ងៃ ដោយសារ​បច្ចេកវិទ្យា AI-assisted Adaptive Battery technology ។ Nokia 2.3 មាន​ប្រព័ន្ធ​ដែល​សិក្សា​ពី​ការ​ប្រើប្រាស់ app របស់​អ្នក មាន​ន័យ​ថា អ្នក​អាច​ប្រើប្រាស់​ទូរស័ព្ទ​របស់​អ្នក​រយៈពេល​យូរ​នៅ​ក្នុង app ណាមួយ​ដែល​អ្នក​ពេញចិត្ត​ជាងគេ ដូច​ជា​ការ​មើល​រឿង​ជាដើម ដោយ​អាច​បន្ត​ពី​មួយ​ភាគ​ទៅ​មួយ​ភាគ​ដោយ​មិន​បារម្ភ​ពី​ការ​អស់​ថ្ម​លឿន ។ អ្នក​អាច​សម្រាក លម្ហែ ជាមួយ​អេ​ក្រង់ HD+ ទំហំ 6.2 អ៊ី​ង នៅ​ក្នុង​ដៃ​របស់​អ្នក​បង្កើត​នូវ​ជីវិត​ដ៏​ស្រស់ស្រាយ ។

ឌី​ហ្សា​ញ​យ៉ាង​ប្រណិត​ជាមួយ​ប្រយោជន៍​ជា​ប្រចាំ
ការ​ឌី​ហ្សា​ញ​ដោយ Nordic design heritage បាន​ធ្វើ​ឱ្យ​ទូរស័ព្ទ Nokia 2.3 មាន​សោភ័ណ​ភាព​គ្មាន​ដែន​កំណត់ ដែល​មិន​គ្រាន់តែ​ធ្វើ​ឡើង​ប្រកបដោយ​សោភ័ណ​ភាព តែ​ព្រម​ជាមួយ​គុណភាព​ដ៏​ល្អ​ផង​ដែរ ។ កំពូល​ស្មា​ត​ហ្វូ​ន​មាន​គម្រប 3D nano-textured ដែល​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់​នៅ​ក្នុង​ដៃ​អ្នក ។ ទូរស័ព្ទ​នេះ ក៏​មាន​ពណ៌​ឆើត​នៅ​ខាង​ចុង ដែល​បង្កើត​ឱ្យ​មាន​ភាព​ងាយស្រួល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ជា​និច្ច ។ ការ​រួម​ផ្គុំ​ប​ញ្ជូ​ល​គ្នា កម្រិត​ខ្ពស់ នៅ​ក្នុង​ការ​រក្សា​កាមេរ៉ា​ភ្លោះ និង flash នៅ​ផ្នែក​ខាងក្រោយ​ទូរស័ព្ទ​ដោយ​មិន​ត្រូវការ camera bump ។ តួ​ខាងក្នុង​មាន​អា​លុយ​មី​ញូ​ម​កម្រិត​ខ្ពស់ ដែល​ធ្វើ​ឱ្យ​បង្គុំ​កាន់តែ​រឹង​មាំ ការពារ​គ្រឿង​តូច​ៗ​ជា​ច្រើន​នៅ​ខាងក្នុង ។

បទ​ពិសោធន៍​ដែល​នូវ​តែ​បន្ត​ភាពល្អ​ប្រសើរ
តម្លៃ និង ថ្ងៃ​ចេញ
Nokia 2.3 មក​ជាមួយ​នូវ​ពណ៌​ប្រផេះ និង​បៃតង ដែល​អាច​រក​ជាវ​បាន​ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែមករា ឆ្នាំ​២០២០ តាម​បណ្តារ​ហាង​លក់​ទូរស័ព្ទ និង Smart shop ដែល​នៅ​ជិត​លោក​អ្នក​ជាមួយ​តម្លៃ​តែ ១១៥​ដុល្លារ​អា​មេ​រិ​ក ហើយ​មាន​ថែម​ជូន​អាវយឺត​ណូ​គា​មួយ​ដ៏​ស្រស់​ស្អាត​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ ៖ 012879 707 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ