ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​មួយ​ចំនួន​​ជួយ​បង្ការ​ និង​ថែរក្សា​ថ្លើមកុំ​ឲ្យ​ងាយ​នឹង​ខូច​

4 ឆ្នាំ មុន

ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​មានមុខ​ងារ​ច្រើន​ក្នុង​រាង​កាយ​។ វា​ដឹកនាំ​តួនាទី​ច្រើន​ជាង ៥០០​ឯណោះ ដោយ​ក្នុង​នោះ​មាន​ទាំង ការ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ឈាម ផលិត​ទឹកប្រមាត់​ដើម្បី​រំលាយ និង​បឺត​ស្រូប​ជាតិ​ខ្លាញ់ បង្កើត​ប្រូតេអ៊ីន​។​ល​។​ថ្លើម​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​អាច​ជួសជុល​កោសិកា​របស់​ខ្លួនឯង​បាន​។ ប៉ុន្តែ​ការ​ខូចខាត​វា​ម្តង​ហើយ​ម្តងទៀត​អាច​បណ្តាល​ឲ្យ​វា​ទៅ​ជា​មាន​សម្លាក ឬ​ហៅ​ថា​ក្រិន​ថ្លើម​បាន​។…

ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​មានមុខ​ងារ​ច្រើន​ក្នុង​រាង​កាយ​។ វា​ដឹកនាំ​តួនាទី​ច្រើន​ជាង ៥០០​ឯណោះ ដោយ​ក្នុង​នោះ​មាន​ទាំង ការ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ឈាម ផលិត​ទឹកប្រមាត់​ដើម្បី​រំលាយ និង​បឺត​ស្រូប​ជាតិ​ខ្លាញ់ បង្កើត​ប្រូតេអ៊ីន​។​ល​។​ថ្លើម​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​អាច​ជួសជុល​កោសិកា​របស់​ខ្លួនឯង​បាន​។

ប៉ុន្តែ​ការ​ខូចខាត​វា​ម្តង​ហើយ​ម្តងទៀត​អាច​បណ្តាល​ឲ្យ​វា​ទៅ​ជា​មាន​សម្លាក ឬ​ហៅ​ថា​ក្រិន​ថ្លើម​បាន​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា ថ្លើម​កំពុង​តែ​ខូចខាត​ហើយ​៖

១-អស់កម្លាំង និង​ខ្សោយ
២- ងាយ​នឹង​ជាំ​ស្បែក និង​ហូរ​ឈាម
៣- រមាស់​ស្បែក
៤- ពិបាក​ដកដង្ហើម
៥- មិន​ឃ្លាន​អាហារ
៦- ចង្អោ
៧- ឈឺ ឬ​ហើមពោះ
៨- ហើមជើង និង​កែងជើង
៩- ស្បែក​ទៅ​ជា​លឿង
១០- ឡើង​រីក​សរសៃឈាម​ក្រោម​ស្បែក​។

ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ជួយ​បង្ការ​ជំងឺថ្លើម និង​ថែរក្សា​ថ្លើម​ឲ្យ​កាន់តែ​មាន​សុខភាព​ល្អ​បាន​៖

១-ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​តុល្យភាព​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដូច​ជា បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​។ ចូរ​ញ៉ាំ​ត្រី​បន្ថែម​ដើម្បី​ទទួល​បាន​ជាតិ​ប្រូតេអ៊ីន​។ ចូរ​ចៀសវាង ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម និង​អាហារ​សម្បូរ​ខ្លាញ់ Saturated ដែល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​បាន​បើសិនជា​ញ៉ាំ​ច្រើន​។ ដូច្នេះ​ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។

២-ហាត់ប្រាណ​ឲ្យ​ទៀងទាត់​៖ វា​នឹង​បន្ថយ​សម្ពាធ​ទៅ​លើ​ថ្លើម និង​បង្ការ​ភាពធាត់​ជ្រុល ដែល​ជា​កត្តា​ប្រឈម​មុខ​មួយ​នៃ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ វា​ត្រូវ​បាន​គេ​ណែនាំ​ថា មនុស្ស​ពេញវ័យ​គយរ​តែ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់ ១៥០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍ តាម​រយៈ​ការ​ហែល​ទឹក ឬ​ដើរ​លឿន​ៗ​។

៣-រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​៖ ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិន​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង​នឹង​ខ្ពស់​បើសិនជា​អ្នកជា​មនុស្ស​ធាត់​ជ្រុល​។ របប​អាហារ​ផ្តល់​សុខភាព​ជាមួយនឹង​ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​សម្រក​ទម្ងន់ ឬ​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​បាន​។ ការ​ដែល​មាន​ក្បាលពោះ​ដុះ​ឡើង​ស្អុយ​គឺជា​កត្តា​ប្រឈម​ដ៏​សំខាន់​មួយ​នៃ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។

៤-បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង ចូរ​ញ៉ាំ​ដោយ​ការ​ទទួលខុសត្រូវ​៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​បំផ្លាញ​ដល់​កោសិកា​ថ្លើម និង​នាំ​ឲ្យ​មានការ​រលាក និង​ក្រិន​ថ្លើម​បាន​។ ដូច្នេះ​ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ និង​ញ៉ាំ​ត្រឹម​កម្រិត​មធ្យម​បាន​ហើយ​។

៥-ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង B ដែល​វា​ទាំង​ពីរ​នេះ​អាច​ជួយ​បង្ការ​សុខភាព​ថ្លើម​បាន​។

៦-សម្ពាធ​ឈាម​ខ្ពស់ កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម​សុទ្ធតែ​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​ទាំងអស់​៖ ក្នុង​ករ​នី​ដែល​អ្នកមាន​ជំងឺ​មួយ​ឬ​ច្រើន​ក្នុង​ចំណោម​ជំងឺ​ទាំងនេះ ចូរ​ប្រាកដ​ថា អ្នក​លេបថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​គ្នា​របប​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ផង​។ រឿង​ន​នេះ​នឹង​ជួយ​ការពារ​ការ​ខូចខាត​របស់​ថ្លើម​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ