ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​អាច​បន្ថយ​ការ​កើត​ក្រួស​ក្នុង​តម្រង​នោម​បាន

4 ឆ្នាំ មុន

ជំងឺ​ក្រួស​ក្នុង​តម្រងនោម ពេល​ខ្លះ​អាច​បង្ក​ជា​ការ​ឈឺចាប់​ដែរ​នៅ​ពេល​វា​កំពុង​តែ​ព្យាយាម​ចេញពី​ផ្លូវទឹក​ម៉ូ​ត្រ​។ ក្រួស​ក្នុង​តម្រងនោម​ត្រូវ​បាន​គេ​ហៅ​ថា Nephrolithiasis ហើយ​ក៏​កើត​ឡើងជា​ញឹកញាប់​ផង​ដែរ​។ វា​គឺជា​ការ​កកកុញ​ជាតិ​រ៉ែ អំបិល​រហូត​ដល់​រឹង​ក្លាយទៅជា​គ្រួ​ស​តែ​ម្តង​អាកា​រៈ​ញឹក​ញាប់​បំផុត​របស់​ជំងឺ​នេះ​មាន​ដូច​ជា ឈឺចាប់​ខ្លាំងក្លា​ជាមួយ​គ្នា​នឹង​ការ​ចង្អោ​។ ភាគច្រើន​ក្រួសក្នុង​តម្រងនោម​អាច​ធ្លាក់​មក​តាម​រយៈ​ការ​ប្រើ​ថ្នាំ ញ៉ាំ​ទឹក…

ជំងឺ​ក្រួស​ក្នុង​តម្រងនោម ពេល​ខ្លះ​អាច​បង្ក​ជា​ការ​ឈឺចាប់​ដែរ​នៅ​ពេល​វា​កំពុង​តែ​ព្យាយាម​ចេញពី​ផ្លូវទឹក​ម៉ូ​ត្រ​។ ក្រួស​ក្នុង​តម្រងនោម​ត្រូវ​បាន​គេ​ហៅ​ថា Nephrolithiasis ហើយ​ក៏​កើត​ឡើងជា​ញឹកញាប់​ផង​ដែរ​។ វា​គឺជា​ការ​កកកុញ​ជាតិ​រ៉ែ អំបិល​រហូត​ដល់​រឹង​ក្លាយទៅជា​គ្រួ​ស​តែ​ម្តង​អាកា​រៈ​ញឹក​ញាប់​បំផុត​របស់​ជំងឺ​នេះ​មាន​ដូច​ជា ឈឺចាប់​ខ្លាំងក្លា​ជាមួយ​គ្នា​នឹង​ការ​ចង្អោ​។

ភាគច្រើន​ក្រួសក្នុង​តម្រងនោម​អាច​ធ្លាក់​មក​តាម​រយៈ​ការ​ប្រើ​ថ្នាំ ញ៉ាំ​ទឹក ។​ល​។ ខណៈ​ពេល​ដែល​​ពពួក​ក្រួស​ធំ​ៗ​អាច​នឹង​ត្រូវការ​វះកាត់​។ ទោះបីជា​ក្រួស​ក្នុង​តម្រងនោម​មិន​បង្ក​ជា​ការ​ខូច​ខាត​ជាប់​រហូត តែ​យក​ល្អ​គួរតែ​ចៀសវាង និង​បង្ការ​កុំ​ឲ្យ​វា​កើតឡើង​តាម​របៀប​ដូច​ខាងក្រោម​នេះ​៖

១-ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់ ៖ ការ​ញ៉ាំ​ទឹក​គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​មុខងារ​រាង​កាយ​ជា​ច្រើន ហើយ​ក៏​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​មុខងារ​ដ៏​មាន​ប្រសិទ្ធភាព​របស់​តម្រងនោម​ដែរ​។ ការ​ញ៉ាំ​ទឹកនឹង​ជួយ​បញ្ចេញ​ចោល​កាក​សំណល់​ទាំង​អស់ពី​រាង​កាយ​រួម​ទាំង ជាតិ​រ៉ែ និង​អំបិល​សម្រាប់​បង្កើត​ជា​គ្រួ​ស​ក្នុង​តម្រងនោម​ដែរ​។ ក្រៅពី​ទឹក ការ​ញ៉ាំ​ទឹកក្រូច​ឆ្មា និង​ទឹកក្រូច​ធម្មតា ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុ Citrate អាច​មាន​ផល​ល្អ​សម្រាប់​ការ​បង្ការ​ក្រួស​ក្នុង​តម្រងនោម​។

២-បន្ថយ​ការ​ញ៉ាំ​ប្រៃ​ឬ​សូ​ដ្យូ​ម ៖ ការ​ញ៉ាំ​ប្រៃ​ច្រើន​ពេក​មិន​គ្រាន់តែ​មិន​ផ្តល់​សុខភាព​ដល់​បេះដូង​ទេ តែ​ក៏​មាន​ផល​ប៉ះពាល់​ដល់​តម្រងនោម​រហូត​ដល់​កើត​ក្រួស​ក្នុង​តម្រងនោម​បាន​ដែរ​។ យោង​ទៅ​តាម Urology Care Foundation បាន​ឲ្យ​ដឹង​ថា ៨០​ភាគរយ​នៃ​គ្រួ​ស​ក្នុង​តម្រងនោម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជាតិ​កាលស្យូម​។ ការ​ញ៉ាំ​សូ​ដ្យូ​ម​ច្រើន​ពេក​អាច​ទប់ស្កាត់​កាត​បឺត​ស្រូប​ឡើង​វិញ​នៃ​ជាតិ​កាលស្យូម​ពី​ក្នុង​ទឹកនោម ចូល​ទៅ​ក្នុង​ឈាម ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​កើតជា​ក្រួ​ស​ក្នុង​តម្រងនោម​បាន​។

៣-ការ​បង្កើន​ការ​ញ៉ាំ​ជាតិ​កាល់ស្យូម ៖ មនុស្ស​ភាគច្រើន​គិត​ថា ចាប់តាំងពី​ក្រួ​ស​ក្នុង​តម្រងនោម​គឺជា​ប្រភេទ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​កើតឡើង​ញឹក​ញ៉ាប់​បំផុត​មក វា​ក៏​អាច​កាត់​បន្ថយ​បាន​តាម​រយៈ​របប​អាហារ​ដែរ​។ ប៉ុន្តែ​វា​គឺជា​រឿង​ផ្ទុយ​គ្នា​ទៅ​វិញ​ទេ​។ ការ​បញ្ចូល​អាហារ​សម្បូរ​ជាតិ​កាល​ស្យូម​ក្នុង​របប​អាហារ​វិញ អាច​បន្ថយ​ការ​កើត​ក្រួស​ក្នុង​តម្រងនោម ប៉ុន្តែ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​បង្កើន​ការ​ប្រឈម​មុខ​វិញ​។ អាហារ​សម្បូរ​ជាតិ​កាលស្យូម​អាច​បន្ថយ​ការ​កើត​ក្រួស​ផង និង​ជំងឺ​ពុក​ឆ្អឹង​ផង​។

៤-កាត់​បន្ថយ​ការ​ញ៉ាំ​ប្រូតេអ៊ីន​សត្វ ៖ ក្រួ​ស​ដោយសារ​តែ​អាស៊ីត​អ៊ុយ​រិ​ក​មិនសូវ​ជា​កើតឡើង​ច្រើន​ដូច​គ្រួ​ស​ដោយសារ​កាលស្យូម​ទេ​។ អាហារ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​សត្វ​អាច​បង្កើន​ចំនួន​អាស៊ីត​ក្នុង​ទឹកនោម​បាន​។ រឿង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​អាស៊ីត​អ៊ុយ​រិ​ក និង​កាលស្យូម​អុក​សាឡា​ត​កកកុញ​ទៅ​ជា​ក្រួស​ក្នុង​តម្រងនោម​បាន​។

​ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ជា​ច្រើន​ដូច​ជា សាច់​គោ សាច់​បក្សី ត្រី សាច់​ជ្រូក ។​ល​។ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ក្រួ​ស​ក្នុង​តម្រងនោម​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ