ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​ទាំង​៤​មុខ​ដែល​អ្នក​គួរតែ​ពិសារ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

4 ឆ្នាំ មុន

នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មាន​អាហារ​ជា​ច្រើន​ដែល​អ្នក​អាច​នឹង​បរិភោគ​ចូល​ទៅ​ក្នុង​ពោះ​អ្នក ប៉ុន្តែ​ក្រោយ​ពេល​ដែល​អ្នក​ពិសារ​អាហារ​ទាំងនោះ​រួច ចូល​អ្នក​កុំ​ភ្លេច​បរិភោគ​បន្លែ​ទាំង​៤​យ៉ាង​ដែល​អាច​ជួយ​ដល់​សុខភាព និង​រាង​កាយ​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ឆៃថាវ ៖ នៅ​ពេល​ដែល​អ្នកទិញ​ឆៃថាវ​មក អ្នក​ត្រូវ​តែ​ចិត​ក្បាល​វា​ចេញ បន្ទាប់​មក​ប្រលាក់​អំបិល…

នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មាន​អាហារ​ជា​ច្រើន​ដែល​អ្នក​អាច​នឹង​បរិភោគ​ចូល​ទៅ​ក្នុង​ពោះ​អ្នក ប៉ុន្តែ​ក្រោយ​ពេល​ដែល​អ្នក​ពិសារ​អាហារ​ទាំងនោះ​រួច ចូល​អ្នក​កុំ​ភ្លេច​បរិភោគ​បន្លែ​ទាំង​៤​យ៉ាង​ដែល​អាច​ជួយ​ដល់​សុខភាព និង​រាង​កាយ​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ឆៃថាវ ៖ នៅ​ពេល​ដែល​អ្នកទិញ​ឆៃថាវ​មក អ្នក​ត្រូវ​តែ​ចិត​ក្បាល​វា​ចេញ បន្ទាប់​មក​ប្រលាក់​អំបិល ទើប​យក​ក្រដាស​ខ្ចប់​ដាក់​ក្នុង​ទូរ​ទឹកកក ហើយ​នៅ​ពេល​ដែល​អ្នក​ចង់​យក​វា​ចេញ​មក​ចម្អិន អ្នក​ត្រូវ​តែ​យក​ច្រាស​ទន់​មក​ដុស​វា​ជា​មុន​សិន ទើប​លាង​ទឹក​ចេញ​ចំនួន​ពី​២​ទៅ​៣​ដង រួច​ចិត​សំបក​ចេញ ទើប​លាង​ទឹក​ម្តងទៀត ដើម្បី​ជម្រះ​គីមី​ចេញ​ឲ្យ​អស់​។

២-ស្ពៃបូកគោ ៖ ស្ពៃស​ដែល​អ្នក​ទុក​យក​មក​ចម្អិន បើ​សល់​អ្នក​ត្រូវ​ខ្ចប់​ក្នុង​ក្រដាស រួច​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ច​ទុក​ក្នុង​ទូរ​ទឹកកក ហើយ​នៅ​ពេល​ដែល​អ្នក​ចម្អិន អ្នក​មិន​ត្រូវចិត​តូច​ពេក​ទេ ព្រោះ​វា​អាច​ហូរ​សារធាតុចិញ្ចឹម​ចេញ​អស់ ម្យ៉ាងទៀត​ពេល​ដែល​ចម្អិន​ត្រូវ​តែ​បើក​គម្របឆ្នាំង ដើម្បី​ឲ្យ​គីមី​អាច​ភាយ​ចេញ​ទៅ​ក្រៅ​។

៣-ប៉េងប៉ោះ ៖ នៅ​ក្នុង​ប៉េងប៉ោះ​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ជួយ​រំលាយ​អាស៊ីត​ខ្លាញ់​ក្នុង​រាង​កាយ​អ្នក នៅ​ពេល​ដែល​អ្នក​ចង់​រក្សា​ទុក​វា​ក្នុង​ទូរ​ទឹក​ក អ្នក​ត្រូវ​តែ​ក្រាល​ក្រដាស​ពីក្រោម រួច​ផ្កាប់​ក្បាល​វា​ចុះ​ក្រោម ដើម្បី​កុំ​ឲ្យ​វា​ដុះ​ផ្សិត​។

៤-ផ្កា​ខាត់ណា ៖ នៅ​មុន​ពេល​ដែល​អ្នក​ចម្អិន​ផ្កា​ខាត់ណា​នេះ អ្នក​ត្រូវ​តែ​យក​វា​ទៅ​ស្រស់ទឹក​ចោល​ជា​មុន​សិន ដោយ​អ្នក​អាច​ចាក់ទឹក​ក្នុង​ឆ្នាំង​មួយ បន្ទាប់​មក​ដាក់​អំបិល និង​ខ្លាញ់​បន្តិច​ចូល លុះដល់​ទឹក​ពុះ​ដាក់​ផ្កា​ខាត់ណា​ចូល រួច​ទើប​យក​វា​មក​ឆារ នោះ​វា​នឹង​មិន​ប្រែ​ពណ៌​ឡើយ វា​នឹង​មាន​ពណ៌​ស្អាត​ដ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ