សេចក្តី​ល្អ​ទាំង​១០​ជា​ផ្លូវ​ទៅ​កាន់​សុគតិភព


សេចក្តី​ល្អ​ទាំង​១០​ជា​ចន្ទល់​ដ៏​រឹង​មាំ​នាំ​ដំណើរ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុខ​ទាំង​ក្នុង​លោក​នេះ​ផង និង​បរលោក​ផង ។

សេចក្តី​ល្អ​ទាំង​១០​នោះ​គឺ កិរិយា​មិន​សម្លាប់​១ កិរិយា​មិន​លួច​ប្លន់​១ កិរិយា​មិន​ប្រព្រឹត្ត​ល្មើស​ក្នុង​កាមតណ្ហា​១ កិរិយា​មិន​កុហក​ឆបោក​កេងប្រវ័ញ្ច​១ កិរិយា​មិន​ពោល​ពាក្យ​ញុះញង់ អុជអាល បំបែកបំបាក់​១ កិរិយា​មិន​ពោ ល​ពាក្យ​អាក្រក់​អសុរោះ​១ កិរិយា​មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១ កិរិយា​មិន​លោភលន់​លើ​ទ្រព្យ​អ្ន​ក​ដទៃ​១ កិរិយា​មិន​គុំកួន​ព្យាបាទ​អ្នក​ដទៃ​១ និង​កិរិយា​យល់​ត្រឹមត្រូវ គឺ​យល់​ថា​ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ និង​យល់​តាម​សភាវៈ​ពិត​នៃ​ធម្មជាតិ និង​លោកិយ​១ ។

ការ​ពិចារណា​ឱ្យ​បាន​ជាក់ច្បាស់​ក្នុង​សេចក្តី​ល្អ ហើយ​ប្រព្រឹត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សមគួរ​ដល់​ធម៌​ទាំង​១០​ប្រការ​នេះ ឈ្មោះ​ថា​ជា​អ្នក​បាន​បិទផ្លូវ​អបាយភូមិ​ប្រាកដ​ហើយ ។ សាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ