Messi ជាប់ឈ្មោះដណ្តើមពានពិភពលោកដែលគ្មានកីឡាករណាអាចយកបាន
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៦ កាលពីឆ្នាំមុន…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៦ កាលពីឆ្នាំមុន…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៦ កាលពីឆ្នាំមុន កំពូលតារាឆ្នើម Lionel Messi របស់ក្លិប Barcelona ពេលនេះបានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលមានឈ្មោះទៅដណ្តើមពានរង្វាន់ដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។
កាលពីថ្ងៃពុធ Messi ត្រូវបានគេដាក់ឈ្មោះក្នុងចំណោមអត្តពលិក ៦នាក់ ដែលកំពុងប្រជែងគ្នាធ្វើជាម្ចាស់ពានកីឡាពិភពលោកប្រចាំឆ្នាំ ដែលមានឈ្មោះថា Laureus World Sports Awards។
តារាឆ្នើមរបស់ FC Barcelona រូបនេះត្រូវបានគេតែងតាំងរួមជាមួយនឹងកីឡាករវាយកូនគោល Tiger Woods, កីឡាករតេននីស Rafael Nadal និង ម្ចាស់ជើងឯកប្រណាំងឡាន F1 Lewis Hamilton បន្ទាប់ពីមួយឆ្នាំដែលរូបគេបានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៦ ។
ប្រសិនបើគាត់លើកពាននេះបានមែន Messi នឹងក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលមិនធ្លាប់មាន ដែលអាចជាម្ចាស់ពាន Laureus ‘Sportsman of the Year។ នេះបើទោះបីជាមាន កីឡាករ Ronaldo Nazario, Ronaldihno, Fabio Cannavaro, Kaka, Cristiano Ronaldo, Kylian Mbappe និង Luka Modric សុទ្ធតែធ្លាប់មានឈ្មោះឡើងដណ្តើមក៏ដោយ។
Messi ខ្លួនឯង ត្រូវបានជាប់ឈ្មោះបែបនេះ ដល់ទៅ៦ដងមកហើយ តែមិនបានឈ្នះជាម្ចាស់ពាន។ កាលពីឆ្នាំ២០១០ និង ២០១៣ បានទៅលើកីឡាករ Usain Bolt ឆ្នាំ២០១១ បានទៅលើកីឡាករតេននីស Nadal និង ឆ្នាំ២០១២ និង ២០១៦ បានទៅលើកីឡាករ Novak Djokovic។
គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ៣២ ឆ្នាំរូបនេះក៏ជាកីឡាករម្នាក់ក្នុងចំណោមអត្តពលិកតែ ៦ នាក់ ដែលត្រូវបានគេតែងតាំងជាបេក្ខភាពចំនួន៦លើកច្រើនជាងគេ។ ក្នុងនោះមានកីឡាករ Hamilton, Michael Schumacher, Bolt, Woods និង Roger Federer៕
ចែករំលែកព័តមាននេះ