ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចូល​ផ្ទះសំណាក់​ជិត​១​ម៉ោង ចិន​ម្នាក់​បី​ស្ត្រី​ម្នាក់​ដាក់​ចូល​គូទ​ឡាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ផ្ទះសំណាក់​បាន​ប្រទះ​ឃើញ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​សន្លប់​ស្តូកស្តឹង ហើយ​ត្រូវ​បាន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បី​ដាក់​ចូល​ក្នុង​គូទ​រថយន្ត ក្នុង​គោលបំណង​បើក​ចេញពីផ្ទះ​សំណាក់ ប៉ុន្តែ​ត្រូវ​បាន​បុគ្គលិក​ផ្ទះសំណាក់​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​ដើម្បី​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ដើម្បី​យក​ទៅ​សួរនាំ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ផ្ទះសំណាក់​បាន​ប្រទះ​ឃើញ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​សន្លប់​ស្តូកស្តឹង ហើយ​ត្រូវ​បាន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បី​ដាក់​ចូល​ក្នុង​គូទ​រថយន្ត ក្នុង​គោលបំណង​បើក​ចេញពីផ្ទះ​សំណាក់ ប៉ុន្តែ​ត្រូវ​បាន​បុគ្គលិក​ផ្ទះសំណាក់​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​ដើម្បី​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ដើម្បី​យក​ទៅ​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់​មហាលាភ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​។

ស្ត្រី​រង​គ្រោះជា​ជនជាតិ​ខ្មែរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ចំណែក​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​លៀប​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​ម្ចាស់ផ្ទះ​សំណាក់​មហាលាភ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​ថា មាន​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ អាយុ​ជាង​៤០​ឆ្នាំ បាន​មក​ជួល​ផ្ទះសំណាក់​របស់​គាត់​ចំនួន​១​ម៉ោង ហើយ​គាត់​ក៏​បាន​បើក​បន្ទប់​ជួល​លេខ​២១៣ ឱ្យ​បុរស​ជនជាតិ​ចិន​នោះ​ចូល​ទៅ​សំរាក​ជាមួយ​និង​ស្ត្រី​ខ្មែរ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ជិត​ដល់​ម៉ោង​កំណត់ ក៏​ស្រាប់តែ​បុគ្គលិក​ក្នុងផ្ទះ​សំណាក់​បាន​ប្រទះ​ឃើញ​បុរស​ជនជាតិ​ចិន​បី​ស្ត្រី​រង​គ្រោះ​ចុះ​មក​ក្រោម ហើយ​ដាក់​ចូល​ក្នុង​គូទ​រថយន្ត​មួយ​គ្រឿង ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៨៤៩១ ទាំង​ស្ថានភាព​របស់​ស្ត្រី​រង​គ្រោះ​សន្លប់​ហើយ​មុខ​ឡើង​ស្វាយ ទើប​ម្ចាស់ផ្ទះ​សំណាក់​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច និង​ឃាត់​មិន​ឲ្យ​ចេញ​ទៅ​ណា​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ដោយសារ​ឃើញ​ស្ត្រី​រង​គ្រោះ​មាន​ស្នាម​ពក​ចំ​មុខ​ថែម​ទៀត ទើប​ពេល​ភ្លាម​នោះ​បុគ្គលិក​របស់​ផ្ទះសំណាក់​ធ្វើការ​ហាមឃាត់​មិន​អោយ​បុរស​ជនជាតិ​ចិន​បើករថយន្ត​ចេញ​នោះ​ទេ គឺ​រង់ចាំ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​លៀប​មក​ដល់​ដើម្បី​សួរនាំ​អោយ​ដឹង​រឿងហេតុ​សិន ចាំ​បើករថយន្ត​ចេញ​ទៅ ប៉ុន្តែ​បុរស​ជនជាតិ​ចិន​នោះ​នៅ​តែ​បើករថយន្ត​គេច​ចេញពីផ្ទះ​សំណាក់​រហូត​ទៅ​ដល់​ផ្លូវ​បេតុង​ក្បែរ​នឹង​រង្វង់​មូល​នាង​មច្ឆា ដែល​ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ទាំង​បុរស​ជនជាតិ​ចិន និង​ស្ត្រី​រង​គ្រោះ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​គេ​មិនដឹង​ថា បុរស​ជនជាតិ​ចិន​នោះ​ចង់​ផ្តាច់ជីវិត​របស់​ស្ត្រីជន​ជាតិខ្មែរ ឬ​មួយ​យ៉ាងណា​នោះ​ទេ បានជា​សន្លប់​ស្តូកស្តឹង​អត់​ដឹងខ្លួន​ទល់​តែ​សោះ លុះ​បាន​មួយសន្ទុះ​ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​មក​ដល់​កន្លែង​កើតហេតុ តែ​ស្ថានភាព​របស់​ស្ត្រី​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​បន្ត​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ បុរស​ជនជាតិ​ចិន​នោះ​បាន​និយាយ​ថា មក​ពី​ស្ត្រី​រង​គ្រោះ​ប្រច័ណ្ឌ ហើយ​លេបថ្នាំ​ប៉ុនប៉ង​បញ្ចប់ជីវិត​ប៉ុន្មាន​ដង​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច ទើប​កើត​ចេញ​ជា​រឿង​បែប​នេះ​ឡើង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន រង់ចាំ​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា ទើប​សួរនាំ​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ