ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ​ស្នើ​៥​ចំណុច​ទៅ​កាន់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ជួយ​អភិវឌ្ឍ​ក្រុង​កោះ​រ៉ុ​ង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​វេទិការ​សាធារណ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​ស្នើ​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ដោះស្រាយ​ចំនួន​៥ចំណុច ។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជីវភាព និង​ការ​អភិវឌ្ឍ​ក្រុង​កោះ​រ៉ុ​ង នា​ថ្ងៃ​ទី​១៦ ខែមករា​នេះ ។…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​វេទិការ​សាធារណ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​ស្នើ​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ដោះស្រាយ​ចំនួន​៥ចំណុច ។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជីវភាព និង​ការ​អភិវឌ្ឍ​ក្រុង​កោះ​រ៉ុ​ង នា​ថ្ងៃ​ទី​១៦ ខែមករា​នេះ ។

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​រួម​ជាមួយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជីវភាព និង​ការ​អភិវឌ្ឍ​ក្រុង​កោះ​រ៉ុ​ង ។ ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​ធ្វើ​វេទិកាសាធារណៈ​ដែល​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ មូលដ្ឋាន​ប្រមាណ​ជិត​៣០០​នាក់ ។

វេទិការ​នេះ​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន និង​ការ​សំណូមពរ​ដោយ​លោក​អភិបាលក្រុង ចៅសង្កាត់ និង​ប្រជាពលរដ្ឋ​ដែល​រួម​មាន ១.​សុំ​ការ​ដោះស្រាយ​ពី​បញ្ហា​ដីធ្លី​របស់​ប្រជាជន​ដែល​ពួក​គាត់​បាន​រស់នៅ​អាស្រ័យ​ផល​ជាក់ស្ដែង ។ ២.​ស្នើ​សុំ​បង្កើត​គណៈកម្មាធិការ​ក្នុង​ការ​កំណត់​ព្រំ​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ដើម្បី​រដ្ឋបាល​សង្កាត់​ងាយស្រួល​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន​បន្ថែម​ទៀត ។ ៣.​ស្នើ​សុំ​ជួយ​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​តាម​ភូមិ និង​ឆ្នេរ​នីមួយ​ៗ ដែល​មាន​អាជីវកម្ម​ស្រាប់ ដើម្បី​បញ្ជៀ​សកាក​សំណល់​រាវ​ហូរ​ចូល​សមុទ្រ​បង្ក​ឲ្យ​ខូច​បរិស្ថាន​ទៅ​ថ្ងៃ​អនាគត ។

៤-​ស្នើ​សុំ​ឡ​ដុត​សំរាម​បន្ថែម​សម្រាប់​ដាក់​គ្រប់​ភូមិ និង​រថយន្ត​ដឹក​សំរាម​១​គ្រឿង ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រមូល​សំរាម​ពី​ផ្ទះ​ប្រជាពលរដ្ឋ និង​តាម​អាជីវកម្ម​មួយ​ចំនួន​ដែល​ពុំ​មាន​លទ្ធភាព​នៅ​ដាក់​ឡ​ដុត​សំរាម​ដោយ​ខ្លួនឯង ។ ៥.​ស្នើ​សុំ​ដី​បូជាសព​មួយ​កន្លែង ដែល​មាន​ស្រាប់ ប៉ុន្តែ​ដី​នេះ​សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​កាន់កាប់​ដែល​មាន​ទំហំ​ជិត​១​ហិ​កតា ។

ជា​ការ​ឆ្លើយ​តប​នឹង​សំណូមពរ​ខាងលើ លោក​រដ្ឋមន្ត្រី​សាយ សំ​អាល់ បាន​លើក​ឡើង​នៅ​ចំនុច​សំខាន់​ដូច​ជា ១. ទទួលយក​នូវ​ករណី​ទំនាស់​ដីធ្លី​បញ្ហា​កម្ម​សិ​ទ្ឋិ​ដីធ្លី ដើម្បី​ដោះស្រាយ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ។ ២.​បាន​ដោះស្រាយ​សំណូមពរ និង​យន្តការ​គ្រប់គ្រង​បញ្ហា​សំរាម​ការ​ផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន និង​ឡ​ដុត​សំរាម​បន្ថែម​នៅ​លើ​ក្រុង​កោះ​រ៉ុ​ង ។ ៣. បំផុស​ចលនា​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ។ ៤.​ជំរុញ​ដល់​ការ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ក្រុង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ។ ៥.​ការ​ពង្រឹង​ភូមិ​ឃុំ​សុវត្ថិភាព នៅ​ក្នុង​មូលដ្ឋាន​ជា​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ចូលរួម​ថែរក្សា​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​របស់​ក្រុង​កោះ​រ៉ុ ង​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ថា ជា​ទឹកដី​ដែល​មាន​ធនធានធម្មជាតិ​យ៉ាង​សំបូរ​បែប​ជាមួយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត និង​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់ ដែល​ទាំងនេះ​បាន​ផ្តល់​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​កោះ​រ៉ុ​ង​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ