ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វេសប្រហែស​មិន​ដែល​ជោគជ័យ

4 ឆ្នាំ មុន

បរាជ័យ​ក្នុង​ការងារ​ក្តី សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង​ក្តី​សុទ្ធតែ​កើតមក​អំពី​ការ​ធ្វេសប្រហែស ឬ​សេចក្តី​ប្រមាទ ហេតុនេះ​បុគ្គល​មិន​គួរ​យក​ខ្លួន​ទៅ​បៀត​នឹង​អំពើ​ប្រមាទ គឺ​មិន​ដែល​ជោគជ័យ​ឡើយ ។ កាលបើ​បុគ្គល​បណ្តោយ​ខ្លួន​ឱ្យ​លង់លក់​ទៅ​ក្នុង​សេចក្តី​ប្រមាទ​រមែង​នាំ​ចិត្ត​ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​អកុសល​និង​អបាយមុខ​មាន​ស្រី ស្រា និង​ល្បែងស៊ីសង​ជាដើម ដែល​អំពើ​ទាំង​អស់នេះ​គឺជា​មូលហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង…

បរាជ័យ​ក្នុង​ការងារ​ក្តី សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង​ក្តី​សុទ្ធតែ​កើតមក​អំពី​ការ​ធ្វេសប្រហែស ឬ​សេចក្តី​ប្រមាទ ហេតុនេះ​បុគ្គល​មិន​គួរ​យក​ខ្លួន​ទៅ​បៀត​នឹង​អំពើ​ប្រមាទ គឺ​មិន​ដែល​ជោគជ័យ​ឡើយ ។

កាលបើ​បុគ្គល​បណ្តោយ​ខ្លួន​ឱ្យ​លង់លក់​ទៅ​ក្នុង​សេចក្តី​ប្រមាទ​រមែង​នាំ​ចិត្ត​ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​អកុសល​និង​អបាយមុខ​មាន​ស្រី ស្រា និង​ល្បែងស៊ីសង​ជាដើម ដែល​អំពើ​ទាំង​អស់នេះ​គឺជា​មូលហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។

ដោយឡែក​ចំពោះ​បុគ្គល​ដែល​មិន​លុះ​នៅ​ក្នុង​សេចក្តី​ប្រមាទ​វិញ​រមែង​មិន​ភ្លេចខ្លួន ហើយ​តែង​ភ្ញាក់រឭក យល់​ត្រូវជា​និច្ច​ដែល​ជា​ហេតុ​នាំ​មក​នូវ​សេចក្តីចម្រើន​ដល់​ខ្លួនឯង​និង​សង្គម​ជាតិ​សម​ដូច​ពុទ្ធភាសិត​ថា អប្បមា​ទោ អម​តំប​ទំ ការ​មិន​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ