ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​និស្សិត​ពេទ្យ​ត្រូវ​គូដណ្តឹង​ជា​មន្ត្រី​យោធា​បា.ញ់​១​គ្រាប់​ផ្តាច់ជីវិត​ក្នុងផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដែល​ជា​និស្សិត​ពេទ្យ​ត្រូវ​បាន​គូដណ្តឹងបាញ់​ត្រូវ​ចំនួន​មួយ​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​ក្នុង​បុរី រំចេក ភូមិ​កន្ទោក​ជើង…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដែល​ជា​និស្សិត​ពេទ្យ​ត្រូវ​បាន​គូដណ្តឹងបាញ់​ត្រូវ​ចំនួន​មួយ​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​ក្នុង​បុរី រំចេក ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

ជន​រង​គ្រោះ​មានឈ្មោះ ជុន ឌី​ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជា​និស្សិត​ពេទ្យ រស់នៅ​ក្នុង​បុរី​ខាងលើ ។ ចំណែក​ជនសង្ស័យ​មិន​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​គ្រាន់តែ​ដឹង​ថា មានមុខរ​បរជា​មន្ត្រី​យោធា និង​លេងភ្លេង អ្នក​ទាំង​ពីរ​រស់នៅ​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ភ្លាម​ៗ​ដោយ​ប្រជាពលរដ្ឋ​បាន​ខ​ល​ប្តឹង​ទៅ​សមត្ថកិច្ច​ថា មាន​ករណី​នារី​ម្នាក់​ត្រូវ​បាន​​គូដណ្តឹងបាញ់​ចំ​ត្រូវ​ចំនួន​មួយ​គ្រាប់​ផ្នែក​កញ្ចឹងក​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​បាន​បុរស​ជា​​គូដណ្តឹងខាងលើ​បញ្ជូន​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ​បន្ទាប់​មក​ទើប​ដឹង​ថា នារី​រង​គ្រោះ​ខាងលើ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា បន្ទាប់​ពី​ដឹង​ដំណឹង​ភ្លាម​ៗ កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ចុះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ចង់​សួរនាំ​ពី​​គូដណ្តឹងដែល​ជា​ជន​ដៃដល់​ដែរ តែ​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​សព​ជន​ដៃដល់​ខាងលើ​មិន​នៅទេ ។ ចំណែក​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ក៏​មិន​ទាន់​បាន​បំភ្លឺ​ពី​ជន​ដៃដល់​ច្បាស់​នៅឡើយ​ទេ ។

តាម​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ជន​រង​គ្រោះ​ត្រូវ​​គូដណ្តឹងបាញ់​ភ្លាម​ៗ ជន​ដៃ​ក៏​បាន​ពឹង​អ្នក​ជិតខាង​ម្នាក់​ឱ្យ​ជួយ​ឌុ​ប​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ដោយ​ជន​ដៃដល់​ឱប​ពី​ខាងក្រោយ​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ ឡាំ ប៊ុ​ន​ថន បន្ទាប់​មក​ដោយ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក មន្ទីរពេទ្យ​មិន​ហ៊ាន​ទទួល ជន​ដៃដល់ខាងលើ​ហៅ​ម៉ូតូ​កង់​បី​ដឹក​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះ​កុស​មៈ លុះ​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ពេល​ភ្លាម​ៗ​នោះ​សព​នារី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​សព​ខាងលើ​ទៅតម្កល់​ទុក​នៅ​វត្ត ស្ទឹង​មាន​ជ័យ និង​រង់ចាំ​ផ្នែក​ជំនាញ​មក​ពិនិត្យ ចំណែកឯ​ទីតាំង​កន្លែង​កើត​ត្រូវ​បាន​សមត្ថ​កិច្ច​នៅ​ការពារ​យាមកាម​ដើម្បី​រង​ចាំ​ផ្នែក​ជំនាញ​មក​ពិនិត្យ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ