ខេត្តរតនគិរី ៖ សេចក្តីរាយកាណ៍បឋមឱ្យដឹងថា សត្វដំរី១ក្បាលត្រូវបានប្រទះឃើញងាប់នៅក្នុងទឹក ដោយពុំទាន់ដឹងពីមូលហេតុ ស្ថិតក្នុងអូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី តែគេមិនទាន់ដឹងមូលហេតុនោះឡើយ ។
មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវចំនួន៣នាក់បានចុះទៅពិនិត្យ ក្រោយពីទទួលបានដំណឹងពីប្រជានេសាទភ្លាម ដោយឃើញដំរីមានសភាពស្អុយរលួយទៅហើយ ។
បើតាមការសាកសួរពីអ្នកភូមិបានឱ្យដឹងដែរថា ប្រហែលជាង១០ថ្ងៃមុន មានសត្វដំរីប្រមាណពី២០ទៅ៣០ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ដើមប្ញស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយឆ្លងទៅទឹកដីខេត្តមណ្ឌលគិរីវិញ បន្ទាប់មកក៏ឮដំណឹងថា មានកូនដំរីងាប់បែបនេះ ។
បច្ចុប្បន្ន ក្រុមការងារពិបាកនឹងយកសពកូនដំរី មករក្សាទុក ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូន ក្រុមការងារក៏សម្រេចអូសដំរីមកកប់វិញ ។
ចែករំលែកព័តមាននេះ