ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​សិល្បៈ ​ឌី ថា​រ៉េ​ន ក្រោយ​ពី​ធ្វើ​កម្ម​ករ​​សំណង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​លោក​ឌី ថា​រ៉េ​ន ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១ ​ជំនាន់​ទី​២ ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល ។ បើ​ទោះបី​លោក​មាន​តំណែង​មួយ​គាប់ប្រសើរ​ក្នុង​សិល្បៈ តែ​លោក​នៅ​តែ​ប្រឈម​ជាមួយ​ទីផ្សារ​ជា​ប្រចាំ…

រាជធានី​ភ្នំពេញ ៖ ​លោក​ឌី ថា​រ៉េ​ន ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១ ​ជំនាន់​ទី​២ ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល ។ បើ​ទោះបី​លោក​មាន​តំណែង​មួយ​គាប់ប្រសើរ​ក្នុង​សិល្បៈ តែ​លោក​នៅ​តែ​ប្រឈម​ជាមួយ​ទីផ្សារ​ជា​ប្រចាំ នៅ​មិន​ទាន់​ស្រឡះ​ខ្លួន​នៅឡើយ ។

លោក​ឌី ថា​រ៉េ​ន ធ្លាប់​លេចឮ​ព័ត៌មាន​ថា ក្លាយជា​កម្មករ​សំណង់ ព្រោះ​មិន​មានការ​ងារ​សិល្បៈ​តាម​កម្មវិធី​ណា​ផ្តល់​ឲ្យ​ច្រៀង​។ បាន​ន័យ​ថា ​ចំណាត់ថ្នាក់​លេខ​១​ ដែល​លោក​ទទួល​បាន មិន​អាច​ជួយ​យឹតយោង​ជីវិត​លោក​ឲ្យ​មាន​រស្មី​ក្នុង​ពិភព​សិល្បៈ​ទេ ។ បន្ទាប់​ពី​ដំណឹង​ជា​កម្មករ​បែកធ្លាយ បាន​ធ្វើ​ឲ្យ ឌី ថា​រ៉េ​ន មានការ​ចាប់អារម្មណ៍​ពី​អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត​នានា ហើយ​ទាក់ទង​លោក ផ្តល់​ឱកាស​ច្រៀង​នៅ​តាម​ឆាក​តន្ត្រី នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​ផេ​កមួយ​ចំនួន​ជួយ​ផ្សាយ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ពី​លោក​ជា​ថ្មី​ម្តងទៀត ។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​យើង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ឌី ថា​រ៉េ​ន បាន​ឲ្យ​ដឹង​ថា «​បើ​និយាយ​ពី​អាជីព​ចម្រៀង​ខ្ញុំ​រាង​ប្រសើរ​ខ្លះ មិន​ណាស់ណា​ពេក​ទេ គ្រាន់តែ​ដូរ​បាយ ។ ខ្ញុំ​បាន​ផ្អាក​ការងារ​សំណង់​ច្រើន​ខែ​មក​ហើយ ដើម្បី​ងាក​ទៅ​រក​វិ​ថី​ចម្រៀង ទាន់​មាន​គេ​ទាក់ទង ។

ច្រៀង​បាន​តែ​តាម​ខេត្ត​សម្រាប់ រដូវ​ការ​នេះ បើ​នៅ​ក្រុង​វិញ មួយ​ៗ ប៉ុណ្ណោះ​។ ម្ល៉ោះហើយ​ទើប​ខ្ញុំ​ហាក់​នៅ​មិន​ទាន់​ស្ងប់ចិត្ត ក្នុង​ពេល​ដែល​កម្មវិធី​ច្រៀង​បាន​តែ​តាម​ខេត្ត ។ បើ​បាន​នៅ​ក្រុង​ដំណើរ​ក៏​ជិត ប្រាក់​កម្រៃ​ក៏​ប្រសើរ​ខ្លះ ។

ឥឡូវ​ចង់​ស្ងាត់ ម្តង​ៗ​ដែរ បើសិនជា​គេ​មិន​ហៅ គឺ​មិនកើត​នោះ​ទេ ព្រោះ​ក្រៅពី​ច្រៀង​តាម​មង្គល​ការ​ដូច​ជា​មិន​ច្រៀង​នៅ​ទីណា​នោះ​ទេ ដូច​ជា​តាម​ហាង ឬ​ភោជនីយដ្ឋាន​នានា ។ ចិត្ត​របស់ខ្ញុំ​ចង់​បាន​ឱកាស​ការងារ​ច្រើន​សុំ​តែ​បាន​លុយកាក់​ខ្លះ​សន្សំទុក ធ្វើ​ដើមទុន​លក់ដូរ​បន្តិចបន្តួច​នៅផ្ទះ ក្រៅពី​ដើរ​ច្រៀង »​។

រាល់ថ្ងៃ​គ្មាន​ផលិតកម្ម​ណា​ហៅ​ច្រៀង​ទេ លោក​ឌី ថា​រ៉េ​ន ថា​មាន​តែ​ចម្រៀង​និយាយ​ពី​ជីវិត​តស៊ូ​លោក​ឧកញ៉ា ជំទាវ​ដែល​ផ្តល់​ឲ្យ​ច្រៀង បង្ហោះ​តាម​យូ​ធូប ។ អ្នកគាំទ្រ​ទឹកដម​សំឡេង​លោក​ឌី ថា​រ៉េ​ន សង្ឃឹមថា​លោក​នឹង​មិន​ដើរ​ថយក្រោយ​ដូច​ពេល​មុន​ទៀត​ទេ គឺ​នឹង​បាន​ប្រសើរ​ឡើងជា​លំដាប់​ក្នុង​អាជីព​ជា​អ្នកចម្រៀង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ