ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រុងលើកផ្គុំគ្រឿងឈើសង់ទីស្នាក់ការ៤ថ្ងៃ​ខាងមុខ​ បែរ​ជា​ខ្ទេចខ្ទីអស់​ (មានវីដេអូ)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គ្រឿង​ឈើ​សម្រាប់​សាងសង់​ទីស្នាក់ការ​សហគមន៍​តំបន់ការពារធម្មជាតិ​អ​បួន​លើ ដែល​បម្រុង​និង​លើក​ផ្គុំ​ឡើង បែរជា​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​​អស់​មួយ​ចំនួន​កាលពី​យប់​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២០ ដែល​ស្ថិត​ក្នុងភូមិ​អរ​បួន​លើ ឃុំ​អរ​បួន ស្រុក​កោះ​ញែក…

ខេត្តមណ្ឌលគិរី ៖ គ្រឿង​ឈើ​សម្រាប់​សាងសង់​ទីស្នាក់ការ​សហគមន៍​តំបន់ការពារធម្មជាតិ​អ​បួន​លើ ដែល​បម្រុង​និង​លើក​ផ្គុំ​ឡើង បែរជា​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​​អស់​មួយ​ចំនួន​កាលពី​យប់​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២០ ដែល​ស្ថិត​ក្នុងភូមិ​អរ​បួន​លើ ឃុំ​អរ​បួន ស្រុក​កោះ​ញែក ។

លោក គុន សុផល ប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ​ធនធានធម្មជាតិ ប្រចាំ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ទីស្នាក់ការ​នេះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ចំនួន​២​លើក​មក​ហើយ ដោយ​លើក​ទី​១​នៅ​ថ្ងៃ​ទី​៨ មក​រា ចំណែក​លើក​ទី​២​គឺ​នៅ​ថ្ងៃ​ទី​១៥ មក​រា ធ្វើ​ឲ្យ​ក្រុមការងារ​មិន​អាច​លើក​ផ្គុំ​ឡើង​ធ្វើ​ជា​ទីស្នាក់ការ​តាម​ការ​គ្រោងទុក​នៅ​ថ្ងៃ​ទី​១៩ មក​រា ខាង​មុខ​នេះ​បាន​ឡើយ​។

លោក សុផល បន្ត​ថា ទីស្នាក់ការ​សហគមន៍​តំបន់ការពារធម្មជាតិ​អ​បួន​លើ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ពាក់​ព័​ន្ឋ​ត្រឹមត្រូវ​តាម​ច្បាប់ មាន​ប្រជាពលរដ្ឋ​ជាង​បួន​រយ​គ្រួសារ​កំពុង​អាស្រ័យ​ផល ហើយ​មាន​វិសាលភាព​លើ​ការ​គ្រប់គ្រង​អភិរក្ស​ដី​ព្រៃ​ជាមួយ​មន្ត្រី​ជំនាញ​នានា​ក្នុង​ទំហំ​ជាង​៤​ពាន់​ហិ​កតា ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក គុន សុផល នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​រួចរាល់ លោក​និង​ក្រុមការងារ​បាន​ដាក់​ពាក្យបណ្តឹង​លើ​ជនល្មើស​ដែល​លួច​ដុត​នោះ​ហើយ តែ​អត្តសញ្ញាណ​ជន​បង្ក​នៅ​មិន​ទាន់​កំណាត់​បាន​ច្បាស់​នោះ​ទេ​។

ក្នុង​នោះ​ដែរ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ក្រោម​ការ​គ្រប់គ្រង​របស់​លោក កែវ សុភ​គ៌ បាន​ថ្កោលទោស​ជន​ប្រព្រឹត្ត​ដែល​បាន​ដុត​បំផ្លាញ​ទីស្នាក់ការ​សហគមន៍​តំបន់ការពារធម្មជាតិ​អ​បួន​លើ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ទីស្នាក់ការ​សហគមន៍​តំបន់ការពារធម្មជាតិ​អ​បួន​លើ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បាន​ត្រូវ​ជន​កំហូច​មិន​ស្គាល់​មុខ​លួច​ចាក់​សាំង​ដុត​បំផ្លាញ បណ្ដាល​ឲ្យ​ឆាបឆេះ​ខូចខាត​ទាំងស្រុង តែ​មិន​មាន​អ្នក​រង​របួស​ទេ​។

សេចក្តី​ថ្លែង​ការ​ណ៍​បន្ត​ថា ទីស្នាក់ការ​សហគមន៍​តំបន់ការពារធម្មជាតិ​អ​បួន​លើ បាន​រួមចំណែក​យ៉ាង​សកម្ម​ជាមួយនឹង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ ទន្ទឹម​នេះ ក្នុង​នាម​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​, ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ និង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សោកស្ដាយ​នូវ​ទ​ង្វើ​បំផ្លិចបំផ្លាញ​ដោយ​ការ​ចាក់​សាំង​ដុត​កម្ទេច​ទីស្នាក់ការ​សហគមន៍​តំបន់ការពារធម្មជាតិ​អ​បួន​លើ ពី​សំណាក់​ជនខិលខូច​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ