ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយ និង​រដ្ឋាករ​បាន​សហការ​គ្នា​ឃាត់​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង និង​ឃាត់​អ្នកបើកបរ​២​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​គយ និង​រដ្ឋាករ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ដោយ​ឃាត់​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង និង​ឃាត់​អ្នកបើកបរ​២​នាក់ នៅ​វេលា​ម៉ោង​១១​កាលពី​ថ្ងៃ​ទី​១៤ ខែ​មកនេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​តារាង​បាល…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​គយ និង​រដ្ឋាករ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ដោយ​ឃាត់​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង និង​ឃាត់​អ្នកបើកបរ​២​នាក់ នៅ​វេលា​ម៉ោង​១១​កាលពី​ថ្ងៃ​ទី​១៤ ខែ​មកនេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​តារាង​បាល សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

អ្នក​បើ​របរ​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​មាន​១- ឈ្មោះ លន់ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ២-​ឈ្មោះ សាយ រ៉​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​រថ​គ្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់​រថយន្ត​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ ដែល​ពាក់​ស្លាក​លេខ​ក្លែងបន្លំ គឺ​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ប្រចាំ​ខេត្តបន្ទាយមានជ័យ បាន​សហការ​គ្នា​ស្រាវ​ជាវ និង​កំណត់​មុខសញ្ញា​ហើយ​ឃាត់​រថយន្ត​១​គ្រឿង ម៉ាក់​ហ្វូ​តរី​ន​ជ័រ ពណ៌​ប្រផេះ ចង្កូត​ស្តាំ ផលិត​ឆ្នាំ​២០១៣ ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០៩ ២.១៣៥៧ ដែល​ជា​ស្លាក​លេខ​ក្លែងក្លាយ​គ្មាន​ឯកសារ​ពន្ធ និង​រក​ឃើញ​មាន​ស្លាក​លេខ​រដ្ឋ ០៦ ២.៥៦៨៨ និង​ស្លាក់​លេខ​ខេ​ម​រក​ភូមិន្ទ​០៧ ២.២១៩៥ និង​កូនស និង​វី​ស​មួយ​ចំនួន និង​ឃាត់ខ្លួន​អ្នក​បើ​របរ និង​អ្នក​រួម​ដំណើរ​២​នាក់ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង និង​អ្នកបើកបរ​២​នាក់​បាន​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ គឺ​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ខ្លួន​ទាំង​ពីរ​នាក់​បាន​ជិះ​រថយន្ត​ជាមួយ​ឈ្មោះ កៃ នាំ​មក​លេង​ខេត្តបន្ទាយមានជ័យ ក្រោយ​ពេល​ហូប​បាយ​ហើយ​ឈ្មោះ កៃ បាន​ដឹក​ពួក​គេ​ទាំង​ពីរ​នាក់​ទៅ​ទម្លាក់​យក​រថយន្ត​១​គ្រឿង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ ស្ថិត​ភូមិ​កកោះ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នៅ​ពេល​ដែល​ឈ្មោះ កៃ ដឹក​ទៅ​ទម្លាក់​ឲ្យ​បើករថយន្ត​ត​ពី​គេ ដែល​មិន​ស្គាល់ឈ្មោះ​ក្នុង​គោលបំណង​បើក​ចេញ​ទៅ​ខេត្តសៀមរាប បើក​មក​ដល់​ចំណុច​ភ្លើង​ស្តាប់​ផ្លូវបំបែក​ជា​បួន​ក្រុង​សិរី​សោភ័ណ ពេល​ឈប់ ស្រាប់តែ​មាន​មន្ត្រី​គយ និង​រដ្ឋ​ករ​ចល័ត​បាន​ឃាត់​ប្រគល់​ជូន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង ដែល​គ្មាន​ពន្ធ​ហើយ​ពាក់​ស្លាក​លេខ​ក្លែងបន្លំ និង​ជនសង្ស័យ​២​នាក់​ដែល​ឃាត់​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ និង​ឈ្មួញ​រកស៊ី​រថយន្ត​ចង្កូត​ស្តាំ​ល្មើស និង​ច្បាប់​ឈ្មោះ កៃ កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ