ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ថ្ងៃហើយ​ ​បណ្ដា​ក្រុងនានា​ត្រូវ​ផេះ​ដ៏​ក្រាស់​គ្របដណ្ដប់ ព្រោះតែ​ភ្នំភ្លើង​(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ បណ្ដា​ទីក្រុង​ស្ថិត​នៅ​ជិត​ភ្នំភ្លើង ​TAAL គ្របដណ្ដប់​ដោយ​ស្រទាប់​ផេះ​ដ៏​ក្រាស់ ៣​ថ្ងៃក្រោយ​ចាប់ផ្ដើម​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​។ នា​ថ្ងៃ​ទី​១៥​ ខែមក​រា ឆ្នាំ២០២០ ​បណ្ដា​រូបភាព​ដែល​​ថត​ដោយ​ដ្រូ​ន…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ បណ្ដា​ទីក្រុង​ស្ថិត​នៅ​ជិត​ភ្នំភ្លើង ​TAAL គ្របដណ្ដប់​ដោយ​ស្រទាប់​ផេះ​ដ៏​ក្រាស់ ៣​ថ្ងៃក្រោយ​ចាប់ផ្ដើម​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​។ នា​ថ្ងៃ​ទី​១៥​ ខែមក​រា ឆ្នាំ២០២០ ​បណ្ដា​រូបភាព​ដែល​​ថត​ដោយ​ដ្រូ​ន បង្ហាញ​ទីក្រុង​មួយ​ដែល​មាន​សភាព​ស្ងាត់ជ្រងំ ដូចដែល​គេ​ឃើញ​តាម​វី​ដេ​អូ​មួយ​។

ទម្ងន់​ផេះ​ដែល​ជាប់​ច្រើន បណ្ដាល​ឲ្យ​ដើមឈើ​និង​អគារ​មួយ​ចំនួន​បាក់​។ សំណាង​ដែរ​ដែល​បណ្ដា​​ទីក្រុង​ស្ថិត​នៅ​ជុំវិញ​ភ្នំភ្លើង ត្រូវ​បាន​ជម្លៀស​មនុស្ស​ចេញ​មុន​ពេល​ភ្នំភ្លើង​ផ្ទុះ រួច​រហូត​មក​ទល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​អ្នក​រង​គ្រោះ​ណា​ម្នាក់​នៅឡើយ។

ភ្នំភ្លើង​ TAAL ​ស្ថិត​នៅ​ចម្ងាយ​តែ​៦៥​គីឡូម៉ែត្រ​ពី​ក្រុង​ម៉ានីល បាន​ចាប់​បញ្ចេញ​សកម្មភាព​កាល​ពី​ថៃ្ង​ទី​១២​មក​រា ដោយ​ជះ​ពពក​ផ្សែង​និង​ផេះ​ទៅ​លើ​អាកាស និង​បញ្ចេញ​កំ​អែរ​ក្រហម ​និង​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ច្រើន​ពាន់​នាក់ ដែល​រស់នៅ​តាម​តំបន់​ភ្នំ​ជិតខាង​។

ភ្នំភ្លើង​នោះ​អាច​បន្តសកម្មភាព​រយៈពេល​ច្រើន​ស​ប្ដា​ហ៍​ទៀត ដោយ​បញ្ចេញ​ផេះ​និង​កំ​អែរ​នា​ភាគ​ខាងត្បូង​ក្រុង​ម៉ានីល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Le Huffington Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ