ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្មកែច្នៃឈើនៅស្រុកពេជ្រាដា កំពុងរីក​ដូច​ផ្សិត

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ទីតាំង​សិប្បកម្ម​រីក​ដូច​ផ្សិត​ត្រូវ​ទឹកភ្លៀង​ជា​ច្រើន ​កំពុង​លួច​ធ្វើ​សកម្មភាព​កែ​ច្នៃ​ឈើ​នៅ​​កណ្តាល​ស្រុក​ពេ​ជ្រា​ដា អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​អើត​ពើ​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​សោះ ដែល​ត្រូវ​គេ​សង្ស័យ​ថា មានការ​ត្រូវរ៉ូវ​គ្នា​ ទើប​គេ​អាច​រកស៊ី​របរ​កែ​ច្នៃ​ឈើ​ដោយ​មិន​ចាំបាច់​មានច្បាប់​អនុ ញ្ញាត​។ សេចក្តី​រាយ​ការ​ណ៍​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​រោង​កែ​ច្នៃ​ឈើ​ប្រមាណ​ជិត​១០​កន្លែង…

ខេត្តមណ្ឌលគិរី​៖ ទីតាំង​សិប្បកម្ម​រីក​ដូច​ផ្សិត​ត្រូវ​ទឹកភ្លៀង​ជា​ច្រើន ​កំពុង​លួច​ធ្វើ​សកម្មភាព​កែ​ច្នៃ​ឈើ​នៅ​​កណ្តាល​ស្រុក​ពេ​ជ្រា​ដា អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​អើត​ពើ​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​សោះ ដែល​ត្រូវ​គេ​សង្ស័យ​ថា មានការ​ត្រូវរ៉ូវ​គ្នា​ ទើប​គេ​អាច​រកស៊ី​របរ​កែ​ច្នៃ​ឈើ​ដោយ​មិន​ចាំបាច់​មានច្បាប់​អនុ ញ្ញាត​។

សេចក្តី​រាយ​ការ​ណ៍​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​រោង​កែ​ច្នៃ​ឈើ​ប្រមាណ​ជិត​១០​កន្លែង ​កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​ជា​ការ​កត់សម្គាល់​ឈើ​ដែល​គេ​យក​ទៅ​ច្នៃ​ជា​ទ្វារ​ប​ង្អូ​ច តុ ទូ​ ទាំងនោះ គឺ​ដឹក​ចេញពី​ព្រៃ​ដែន​ជម្រក ពោល​គឺ​គ្មាន​ក្រុមហ៊ុន​សម្បទាន​ណាមួយ​ជា​អ្នក​ផ្គត់ផ្គង់​ឡើយ​។​ រោង​សិប្បកម្ម​ដែល​កំពុង​ធ្វើ​សកម្មភាព​សព្វថ្ងៃ​នេះ ត្រូវ​គេ​ដឹង​ថា ជា​សាច់ញាតិ​លោក​អភិបាលរង​ស្រុក​ពេ​ជ្រា​ដា​ម្នាក់​ដ៏​មាន​ឥ​ទ្ឋិ​ពល​ ព្រោះ​ពួក​គេ​អាច​បើក​កន្លែង​ច្នៃ​ឈើ​រាប់​ឆ្នាំ​មក​ហើយ គ្មាន​សមត្ថកិច្ច​ទៅ​រំខាន​ឡើយ​។

​ជាក់ស្តែង ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ២០២០ ក្រុម​អ្នក​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​បាន​ផ្តិត​យក​រូបភាព​ទីតាំង​កែ​ច្នៃ​ឈើ​កណ្តាល​ទីរួមស្រុក​ពេ​ជ្រា​ដា ខណៈ​ក្រុម​ជាងឈើ​កំពុង​អារជ្រៀក ក្រឡឹង បាញ់ថ្នាំ​លើ​គ្រឿង​សង្ហា​រឹម​ដែល​គេ​ច្នៃ​រួច ដើម្បី​ដឹក​ចេញ​ទៅ​លក់​តាម​បណ្តាល​រាជធានី​ខេត្ត​នានា ។ នៅ​ពេល​ចុះ​ដល់ទី​តាំង​ផ្ទាល់​គេ​សង្កេត​ឃើញ​ក្នុង​សិប្បកម្ម​បាន​ច្នៃ​ឈើ​ជា តុ ទូ សា​ឡុ​ង ទ្វារ បង្អួច​…​ជា​ច្រើន​ទៅ​តាម​ប្រភេទ​ឈើ​និ​មួយ​ៗ​។

មហាជន​បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្តមណ្ឌលគិរី សុំ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​សិប្បកម្ម​ទាំងនោះ ដែល​បាន​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​គ្មាន​ខ្លាចញញើត​ច្បាប់​សូ​ម្បី​បន្តិច​ ។ ចំណែក​ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​លើក​ឡើង​ថា ហាក់​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​ខ្នង ព្រោះតែ​កន្លង​មក​គេ​បានឃើញ​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារ​រង​ខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ក្នុងស្រុក​ពេ​ជ្រា​ដា ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​សម្រាប់​សិប្បកម្ម​ដែល​មា​នទី​តាំងនៅ​ក្នុង​ទីប្រជុំជន​ស្រុក​ពេ​ជ្រា​ដា បែរជា​មិន​មានការ​បង្ក្រាប​ពី​មន្ត្រី​ជំនាញ​សោះ ឬ​ដោយសារ​មាន​អ្នក​កាង​ពីក្រោយ?

ក្រុម​ដដែល​នេះ​ ក៏​បាន​និយាយ​ដែរ​ថា បើ​មិន​មានការ​ទប់ស្កាត់​សកម្មភាព​សិប្បកម្ម​ទាំងនោះ​ទាន់​ពេល​ទេ វា​ក៏​ជា​ចំណែក​ដ៏​ធំ​មួយ​ក្នុង​ការ​បំផ្លាញ​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី ដ្បិត​សកម្មភាព​នេះ​មិន​ខុស​ពី​កណ្តៀ​ពួន​ដំបូក​ឡើយ​ ។

អត្ថបទសរសេរ ដោយ