ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ចោទ​ដក​តំណែង​លោក​ត្រាំ​ ប​ញ្ជួ​ន​ដល់​​ព្រឹទ្ធសភា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សំណុំរឿង​ចោទប្រកាន់​ដក​តំណែង លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ជូន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មក​រា ឆ្នាំ​២០២០ ​ដល់​ព្រឺ​ទ្ធ​សភា ដែល​នឹង​បើក​សវនាការ​នា​ថ្ងៃ​ទី​២១​ ខែមក​រា សម្រេច​ដក​តំណែង​ប្រធានាធិបតី​ឬ​យ៉ាងណា​។…

សហរដ្ឋអាមេរិក ៖ សំណុំរឿង​ចោទប្រកាន់​ដក​តំណែង លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ជូន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មក​រា ឆ្នាំ​២០២០ ​ដល់​ព្រឺ​ទ្ធ​សភា ដែល​នឹង​បើក​សវនាការ​នា​ថ្ងៃ​ទី​២១​ ខែមក​រា សម្រេច​ដក​តំណែង​ប្រធានាធិបតី​ឬ​យ៉ាងណា​។ លោក​ត្រាំ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៣ ដែល​ជួប​សវនាការ​បែប​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​។

លោក​ត្រាំ​ត្រួ​វ​ឆ្លើយ​ចំពោះ​បទចោទប្រកាន់​២ ពី​បទ​រំលោភ​បំពាន​អំណាច​និង​ពី​បទ​រារាំង​ការងារ​របស់​សភា មក​ពី​ការ​គាបសង្កត់​នានា​ដើម្បី​បង្ខំ​អ៊ុយ​ក្រែ​ន ឲ្យ​បើក​ការ​ស៊ើ​ប​អង្កេត លើ​លោក​JOE BIDEN ជា​គូប្រជែង​សំខាន់​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​។

លោក​ត្រាំ​រង​ការ​ចោទប្រកាន់​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​ដោយ​សភា ដែល​គណបក្ស​ប្រជាធិបតេយ្យ​ជា​គណបក្សប្រឆាំង​មាន​សំឡេង​ភាគច្រើន ក្នុង​ឱកាស​នៃ​ការ​បោះ​ឆ្នោត​មួយ​របស់​សភា​មាន​លក្ខណៈ​​ប្រកាន់​គណបក្ស​។ បណ្ដា​សមាជិក​សភា​នា​ថ្ងៃ​ទី​១៥​មក​រា បាន​សម្រេច​ប​ញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​ព្រឹទ្ធសភា ហើយ​ប្រកាស​ពី​ការ​តែងតាំង​មនុស្ស​៧​នាក់​ក្នុង​ចំណោម​សមាជិក​សភា ឲ្យ​ដើរតួ​នាទី​ជា​រដ្ឋ​អាជ្ញា​សម្រាប់​សវនាការ​។

ប្រធាន​សភា​អ្នក​ប្រជាធិបតេយ្យ លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី បាន​ចុះហត្ថលេខា​លើ​បទ​ចោទ​ប្រកាន់ ក្នុង​ពិធី​ដ៏​មហោឡារិក​មួយ​។ លោកស្រី​ថ្លែង​ថា ពេល​នេះ​យើង​ឈាន​ចូល​ដល់​ដំណាក់​កាល​ប្រវត្តិសាស្ត្រ​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ