ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បើក​ទទួល​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែងរក​រ៉ែ​លោហធាតុ​លើ​ផ្ទៃដី​ជាង​១​ពាន់​គីឡូ​ម៉ែត្រការ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​បើក​ទទួល​ពាក្យ​ប្រកួតប្រជែង​ជា​សាធារណៈ​សម្រាប់​ទទួល​បាន​អាជ្ញា​បណ្ណ​ស្វែង​រុករក ចំពោះ​តំបន់​សម្បទាន​ស្វែង​រុក​រ៉ែ​ចំនួន ៨ តំបន់​លើ​ផ្ទៃដី​សរុប​ជាង​១​ម​ពាន់​គីឡូ​ម៉ែត្រការ៉េ ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​។ ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​បើក​ទទួល​ពាក្យ​ប្រកួតប្រជែង​ជា​សាធារណៈ​សម្រាប់​ទទួល​បាន​អាជ្ញា​បណ្ណ​ស្វែង​រុករក ចំពោះ​តំបន់​សម្បទាន​ស្វែង​រុក​រ៉ែ​ចំនួន ៨ តំបន់​លើ​ផ្ទៃដី​សរុប​ជាង​១​ម​ពាន់​គីឡូ​ម៉ែត្រការ៉េ ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​។

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃ​ទី​១០ ខែមករា បាន​ឲ្យ​ដឹង​ថា តំបន់​ចំនួន​៨​មាន​ផ្ទៃដី​ស្វែង​រុករក​រ៉ែ សរុប​ចំនួន ១ .៣៩០ គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ក្នុង​ខេត្ត ស្ទឹង​ត្រែង​, ព្រះ​វិហារ​, កំពង់ធំ​, សៀមរាប និង​មណ្ឌល​គី​រី គឺ​ក្រុមហ៊ុន​នានា​អាច​ដាក់​ពាក្យ​ស្នើ​សុំ​បាន ។

អគ្គនាយក​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​លោក យស មុនី​រ៉ាត់ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ថា «​ការ​បើក​ឱ្យ​ប្រកួតប្រជែង​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ គឺផ្តោត​ទៅ​លើ​ការ​ស្វែង​រុករក​រ៉ែ ប្រភេទ​លោហធាតុ ហើយ​កន្លង​មក​មាន​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​កន្លង​មក បាន​បង្ហាញ​ពី​សក្កា​នុ​ពល​លើ​ការ​ស្វែង​រុករក​រ៉ែ​»​។ ​លោក​បាន​លើក​ឡើង​ថា ការ​ប្រកួតប្រជែង​ជា​សាធារណៈ ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​។ ប​ច្ចុ​ប​ន្ប​ន្ន​នេះ ក្រុមហ៊ុន​ចំនួន​ជាង​៣០ ក្រុមហ៊ុន​បាន​ទទួល​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ រួច​ហើយ ដែល​ភាគច្រើន​នៃ​ក្រុមហ៊ុន​ទទួល​អាជ្ញា​បណ្ណ​នេះ គឺជា​ក្រុមហ៊ុន​អន្តរជាតិ​។ បើ​តាម​លោក​អគ្គនាយក​ក្នុង​ចំណោម​ក្រុមហ៊ុន​ទទួល​អាជ្ញា​បណ្ណ​កន្លង​មក មាន​ក្រុមហ៊ុន​មួយ​ចំនួន បាន​សិក្សា​ឃើញ​សក្កា​នុ​ពល​អាច​វិនិយោគ​បាន​។

​ពាក់ព័ន្ធ​ការ​រុករក​រ៉ែ​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ​នៅ​កម្ពុជា​នេះ បើ​តាមសម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា​យើង​នៅ​មិន​បាន​ប្រើប្រាស់​ធនធានធម្មជាតិ​របស់​យើង​នោះ​ទេ ដូច​ជា​ប្រេង​, ជា​ឧស្ម័ន​, ជា​ធ្យូងថ្ម ជាដើម​។ ឥឡូវ​ធ្យូងថ្ម​យើង​រក​ឃើញ ហើយ​យើង​នឹង​ផលិត​អគ្គិសនី​នៅ​ត្រង់នោះ​តែ​ម្តង​គឺ​នៅ​ខេត្ត​ឧត្ត​មាន​ជ័យ​។​ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​គ្រោង​ផលិត​អគ្គិសនី​ប្រើប្រាស់​ដោយ​ធ្យូងថ្ម​នៅ​និង​តំបន់ ការ​ធ្វើ​អាជីវកម្ម​លើ​រ៉ែ​មាស​ក៏​នឹង​ត្រៀម​ចាប់ផ្តើម​ផង​ដែរ​នា​ពេល​ខាង​មុខ​នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​រ៉ែ​មាស​នៅ​ប៉ុន្មាន​ថ្ងៃមុន​ដែល​ខ្ញុំ​សម្រេច ហើយ​រ៉ែ​មាស​របស់​យើង​នឹង​ធ្វើ​អាជីវកម្ម​ក្នុង​ខ្នាត​មួយ​ដែល​មាន​ប្រាក់​ចំណូល​គួរសម​ដែល​ទទួល​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អូស្ត្រាលី​។​តែ​ការ​រំពឹង​របស់​យើង​គឺ​រំពឹង​ធំ​ទៅ​លើ​ប្រេង​ដែល​អាច​នឹង​មាន​ហើយ​យើង​មិន​ទាន់​បាន​ប្រើប្រាស់​នោះ​ទេ​។

តាម​ក្រសួង​រ៉ែ​និង​ថាមពល បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ អាច​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុក​រ៉ែ ចាប់ពី​ពេល​ជូនដំណឹង រហូត​ដល់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​លទ្ធផល​នៃ​ក្រុមហ៊ុន​ដែល​នឹង​ទទួល​បាន​អាជ្ញា​បណ្ណ នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ បន្ទាប់​ពី​បាន​អនុវត្ត​តាម​នីតិវិធី​ចប់​សព្វគ្រប់​។

បច្ចុប្បន្ន​ក្រុមហ៊ុន Renaissance Minerals (Cambodia) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Emerald Resources NL បាន​ទទួល​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ នៅ​ឆ្នាំ​២០១៨ ហើយ​ក្រុមហ៊ុន​គ្រោង​ចាប់ផ្តើម​ដំណើរការ​រុក​រ៉ែ​មាស​នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ