ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុ​ឹ​ម គឹ​ម​រៀង ឡើង​កាលី​ប​ប៉ះ​ថៃ​លើ​សង្វៀន​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានមុខ​ឡើង ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ហើយ​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់ ពេល​នេះ កីឡាករ​វ័យក្មេង​ហ៊ឹ​ម គឹ​ម រៀង​ត្រូវ​បាន​គេ​លើកតម្កើង​ឱ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទៀត​ហើយ ខណៈ​ការ​ប្រកួត​លើក​នេះ​គឺជា​អ្វី​ដែល​កីឡាករ​រូប​នេះ​ប្រាប់​ថា​ជា​ជំហាន​កាន់តែ​ឱ្យ​មាន​គេ​ស្គាល់ ។…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានមុខ​ឡើង ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ហើយ​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់ ពេល​នេះ កីឡាករ​វ័យក្មេង​ហ៊ឹ​ម គឹ​ម រៀង​ត្រូវ​បាន​គេ​លើកតម្កើង​ឱ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទៀត​ហើយ ខណៈ​ការ​ប្រកួត​លើក​នេះ​គឺជា​អ្វី​ដែល​កីឡាករ​រូប​នេះ​ប្រាប់​ថា​ជា​ជំហាន​កាន់តែ​ឱ្យ​មាន​គេ​ស្គាល់ ។ ឈូ ភិ​ច គឺជា​កីឡាករ​ថៃ​ដែល​គេ​ដាក់​ឱ្យ​ប្រកួត​ស្ទាបស្ទង់​សមត្ថភាព​ហ៊ឹ​ម គឹ​ម​រៀង នៅ​ថ្ងៃ​សៅរ៍​ទី​១៨ មក​រា​ស្អែក​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Series by K-Cement រដូវ​កាល​ទី​៧​ដែល​ទើប​ចាប់​ផ្ដើ​ុ​ម​ចូល​ស​ប្ដា​ហ៍​ទី​៤​។

ការ​ប្រកួត​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​៦​ល្ងាច​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង​ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។

កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់ អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​កីឡាករ​ថៃ ឈូ ភិ​ច ដែល អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង​មក ។ វត្តមាន​កីឡាករ​កម្ពុជា និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុងស្រុក​ទេ​គឺ​ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មានការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​វត្តមាន​របស់​កីឡាករ ហ៊ឹ​ម គឹ​ម​រៀង មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​គេ​កំពុង​ឡើង​កូដ ។

សមាសភាព​គូ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ស​ប្ដា​ហ៍​នេះ​គេ​តម្រូវ​ឱ្យ​អ្នកមាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទាំង​៣២​រូប ប្រកួត​ជម្រុះ​គ្នា​យក​១៦​នាក់ ដើម្បី​បន្ត​យក​អ្នក​ឈ្នះ​៨​នាក់​ទៅ​ប្រកួត​យក​៤​នាក់​នៅ​ជុំ​បន្តបន្ទាប់​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក
ជឿ​ជាក់​ខ្លាំង​លើ​កីឡាករ ហ៊ឹ​ម គឹ​ម​រៀង ដោយសារ តែ​គេ​គឺជា​ជើង​ខ្លាំង ហើយ​បើ​ទោះជា​មិនសូវ​មាន បទ​ពិសោធន៍​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​កន្លង​មក ប៉ុន្តែ​សមត្ថភាព​គេ​ល្អ​លោក​ពេញចិត្ត​។

ម្យ៉ាង​មក​ពី​លោក​ចង់​លើកមុខ ហ៊ឹ​ម គឹ​ម​រៀង ផង ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​ លក្ខណៈ​អន្តរជាតិ ដើម្បី​ឱ្យ​កាន់តែ​ទទួល​បាន ការ​ចាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​ប្រដាល់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ