ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សំបុក​ពង​សត្វ​ក​ន្ឋា​យ​ក្បាល​កង្កែប​ជិត​ផុត​ពូជ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប ឬ​ហៅ​ថា​ល្មិច​ចំនួន​១០​សំបុក ស្មើនឹង​ជាង​៤​ពាន់​ពង​ត្រូវ​រក​ឃើញ​ដោយ​ក្រុម​អ្នក​អភិរក្ស​មក​ពី​សហគមន៍​នេសាទ រដ្ឋបាល​ជលផល និង​អង្គការ​ដៃគូរ​អភិរក្ស ស្រាវ​ជ្រាវ​រក​ឃើញ​មាននៅ​តាម​ឆ្នេរ​ខ្សាច់​នៃ​កូន​កោះ​តូច​ធំ​នៅ​តំបន់ ព្រៃ​លិច​ទឹក ក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​សំបូរ…

ខេត្តក្រចេះ ៖ សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប ឬ​ហៅ​ថា​ល្មិច​ចំនួន​១០​សំបុក ស្មើនឹង​ជាង​៤​ពាន់​ពង​ត្រូវ​រក​ឃើញ​ដោយ​ក្រុម​អ្នក​អភិរក្ស​មក​ពី​សហគមន៍​នេសាទ រដ្ឋបាល​ជលផល និង​អង្គការ​ដៃគូរ​អភិរក្ស ស្រាវ​ជ្រាវ​រក​ឃើញ​មាននៅ​តាម​ឆ្នេរ​ខ្សាច់​នៃ​កូន​កោះ​តូច​ធំ​នៅ​តំបន់ ព្រៃ​លិច​ទឹក ក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​សំបូរ ខេត្តក្រចេះ​។

ក្រុម​មន្ត្រី​អភិរក្ស​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ចាត់​ទុក​ថា នេះ​ជា​ការ​រក​ឃើញ​ថ្មី មួយទៀត ពី​ក្រុម​អ្នក​ស្រាវជ្រាវ​ទៅ​លើ​សំបុក និង​ពង​សត្វ​ក​ន្ឋា​យ​ក្បាល​កង្កែប​ឬ​ល្មិច ដែល​ត្រូវ បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​​អង្គការ​អភិរក្ស​ថា ជា​ប្រភេទ​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ជាស​កល​ស្ទើរតែ​ផុត​ពូជ ។

លោក អ៊ូ សុវណ្ណ​រ៉ា នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​កាំ​ពី និង​ជា​មន្ត្រី​សហការ​ជាមួយ​និង អង្គការ​ដៃគូរ​អភិរក្ស បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មក​រា នេះ​ថា ពង​សត្វ​ក​ន្ឋា​យ ក្បាល​កង្កែប​ឬ​ល្មិច​ចំនួន​១០​សំបុក ក្នុង​១​សំបុកមាន​ពង​ចាប់ពី​៣៥​ទៅ​៥០​ពង ត្រូវ​បាន​ក្រុមការងា​ស្រាវជ្រាវ​រក​ឃើញ​មាននៅ​តាម​ឆ្នេរ​ខ្សាច់​នៃ​កោះ​តូច​ៗ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ ចំនួន​៤​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ រួម​មាន ឃុំ​ខ្សាច់​ម្កាក់ ឃុំ​កំពង់ចាម ឃុំ​កោះ​ខ្ញែរ​ និងឃុំ​វឌ្ឍនៈ​។

លោក​អ៊ូ សុវណ្ណ​រ៉ា បាន​សន្និដ្ឋាន​ថា ពង​កូន​ក​ន្ឋា​យ​នេះ​អាច​ចាប់ផ្តើម​ពង​កូន​តាំងពី​ដើមរដូវ​ពង​កូន ក្នុង​ចន្លោះ​ពី​ខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់​ខែមករា ឆ្នាំ​២០២០​។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា កន្ធាយ​ក្បាល​កង្កែប​ឬ​ល្មិច (​ឬ​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅ​ថា Pelochelys cantorii) ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់អង្គការ​អភិ​រក្សាថា​ជា​ប្រភេទ​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ជាស​កល​។ កន្ធាយ​ប្រភេទ​នេះ ត្រូវ​បាន​គេ​គិត​ថា បាន​ផុត​ពូជ​ហើយ​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០០៧ វត្តមាន​កន្ធាយ​ប្រភេទ​នេះ ត្រូវ​បាន​រក​ឃើញ​សា​ជា​ថ្មី​នៅ​ក្នុង​ដែនទឹក​នៃ​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ ដែល​ជា​តំបន់​ព្រៃ លិច​ទឹក និង​សម្បូរ​ដោយ​ជីវចម្រុះ​គ្រប់​ប្រភេទ​រស់នៅ​។

លោក អ៊ូ សុវណ្ណ​រ៉ា បាន​លើក​ឡើង​ឲ្យ​ដឹង​ថា ជា​ច្រើន​ឆ្នាំ​មុន​ៗ​ពូជ​ក​ន្ឋា​យ​ក្បាល​កង្កែប ឬ​ល្មិច នេះ​បាន​គំរាម​គំ​ហែង​ដោយ​ការ​បាត់បង់ ពី​ការ​ធ្វើ​នេសាទ​តាម​រយៈ​ការ​រាយ​សន្ទូច និង​ការ​ចាប់​យក​ពង​ដើម្បី​ទទួលទាន​។ តែ​ក្រោយ​វត្តមាន​នៃ​ការ​រក​ឃើញ ពូជ​ក​ន្ឋា​យ​ទឹកសាប​ដ៏កម្រ​នេះ​ត្រូវ​បាន​រួម​គ្នា​អ​ភ​រិ​ក្ស​យ៉ាង​គត់​មុត រួម​គ្នា​អនុវត្ត​ច្បាប់​ស្តី​ពី​ជលផល​រឹត​បន្តឹង​ការ​ធ្វើ​នេសាទ​នៅ​តំបន់​ជីវចម្រុះ​។ ការ​ចង់ក្រង​ជា​សហគមន៍​ដើម្បី​អភិរក្ស​លើស​ពី​នេះ​ទៅ​ទៀត​គឺ មានការ​លើកទឹកចិត្ត​ដល់​សហគមន៍​ក៏​ដោយ​មានការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​អង្គការ​ជា​ដៃគូ នៅ​ពេល​ពលរដ្ឋ​រស់នៅ​តំបន់​គោលដៅ​ពី​ការ​ប្រទះ​ឃើញ​សំបុក និង​ថែទាំ​សំបុក​រហូត​ញាស់​បានកូន​។

លោក អ៊ូ សុវណ្ណ​រ៉ា បានដឹង​ទៀត​ថា រហូត​សព្វថ្ងៃ​ក៏​មានការ​បង្កើត​ជា​មណ្ឌល​ភ្ញាស់​កូន ក​ន្ឋា​យ​មួ​យក​ន្លែ​នៅ​ស្រុក​សំបូរ ហើយ​ប្រជាពលរដ្ឋ​សហគមន៍​ក៏​ទទួល​បាន​ប្រយោជន៍​ពី​ម​ជ្ឃ មណ្ឌល​នោះ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ