ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រដាល់​អ្នកតស៊ូ​គុន​ខ្មែរ​​ឆ្ពោះទៅ​តាម​ខេត្ត​រដូវ​កាល​ទី​2​ចាប់ផ្ដើម​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រដាល់​អ្នកតស៊ូ​គុន​ខ្មែរ​ឆ្ពោះទៅ​តាម​ខេត្ត​រដូវ​កាល​ទី​២ ជុំ​ទី​១​ចាប់ផ្ដើម​ពី​ថ្ងៃ​សៅរ៍ ទី​១៨ មក​រា ស្អែក​នេះ​ហើយ​នៅ​ទីរួមខេត្ត​កំពង់ចាម ដែល​មាន​ទាំងអស់​៤​គូ​ក្នុង​នោះ​គូប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​មាន​ចំនួន​២​គូ ។ លោក…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រដាល់​អ្នកតស៊ូ​គុន​ខ្មែរ​ឆ្ពោះទៅ​តាម​ខេត្ត​រដូវ​កាល​ទី​២ ជុំ​ទី​១​ចាប់ផ្ដើម​ពី​ថ្ងៃ​សៅរ៍ ទី​១៨ មក​រា ស្អែក​នេះ​ហើយ​នៅ​ទីរួមខេត្ត​កំពង់ចាម ដែល​មាន​ទាំងអស់​៤​គូ​ក្នុង​នោះ​គូប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​មាន​ចំនួន​២​គូ ។

លោក ម៉ា ស៊ី​ថេ​ត អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​តាម​រូបមន្ត​ចាញ់​ធ្លាក់​ៗ ដោយ​ក្នុង​១​ខេត្ត​ចម្រាញ់​យក​តែ​២​នាក់​ប៉ុណ្ណោះ​សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ហើយ​ចុង​ក្រោយ​ជម្រុះ​យក​តែ​៤​នាក់​ប៉ុណ្ណោះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ឬ​ស្សី​កែវ​ដណ្ដើម​យក​ប្រាក់​រង្វាន់​ធំ​ចំនួន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១​ដែល​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ស្អែក នេះ​សម្រាប់​​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាន​កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ ម៉ា​ណូ​យ មក​ពី​ក្លិប ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​និង​កីឡាករ សៀវ ង៉ុ​យ មក​ពី​សមា​គម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​កីឡាករ ប៊ឺ​ត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយ​ប៉ាក ។ តាម​ប្រភព​ព័ត៌មាន កីឡាករ​ទាំង​៤​រូប​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ ដូច្នេះ​ការ​ប្រកួត​លើក​នេះ​ពិបាក​ទស្សន៍​ទាយ​លទ្ធផល​ខ្លាំង​ណាស់ មិនដឹង​អ្នក​ណា​អាច​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​ជុំ​ទី​១​នេះ​បាន​ទេ​។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ចំនួន​២​គូ​ទៀត​ផង​ដែរ ។ កីឡាករ ឡៅ ច​ន្ទ្រា​មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​ថៃ កង​មឿង​ឆាង សក្ដិ​ឆ័​យ​យុង ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម និង​កីឡាករ​ជើង​ខ្លាំង​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ប្រកួត​ជាមួយ​កីឡាករ​ថៃ ផ្លាំ​ង​នុម បៈ​.​យុទ្ធភូមិ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ