ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ជាមួយ​ចិន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន  ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១៥​មក​រា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក​LIU HE ដែល​នោះ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​ធំ​មួយ​សម្រាប់​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នៃ​ពាណិជ្ជកម្ម រវាង​មហាអំណាច​ទាំង​២ ប៉ុន្តែ​នៅ​មានការ​បម្រុង​នានា​ចំពោះ​សហរដ្ឋអាមេរិក​។…

សហរដ្ឋអាមេរិក​-​ចិន  ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១៥​មក​រា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក​LIU HE ដែល​នោះ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​ធំ​មួយ​សម្រាប់​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នៃ​ពាណិជ្ជកម្ម រវាង​មហាអំណាច​ទាំង​២ ប៉ុន្តែ​នៅ​មានការ​បម្រុង​នានា​ចំពោះ​សហរដ្ឋអាមេរិក​។

ក្នុង​ពិធី​ដ៏​វែង​មូ​យ​នៅ​សេត​វិមាន​លោក​ត្រាំ​ថ្លែង​ថា ពេល​នេះ​កំណត់​នូវ​ដំណាក់កាល​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​ពុំ​​ធ្លាប់​ឆ្លងកាត់ ឆ្ពោះទៅ​រក​កិច្ចព្រមព្រៀង​ពាណិជ្ជ​ដ៏​ត្រឹមត្រូវ​និង​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក រវាង​ចិន​និង​សហរដ្ឋអាមេរិក​។

ទោះបី​យ៉ាងណា​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក ស្នើ​ដល់​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ីន​តោន ដោះ​ស្រាយ​បណ្ដា​បញ្ហា​ដែល​នៅ​ជាប់​គាំង​ដោយ​លើក​ជា​ពិសេស របប​ឧបត្ថម្ភ​ធន​របស់​ចិន​។ ប្រធាន​សភា​ពាណិជ្ជកម្ម​នេះ លោក​THOMAS DONOHUE លើក​ឡើង​ថា បញ្ហា​ដ៏​ស្មុ​គ្រ​ស្មាញ​កើត​មាន​តាំងពី​យូរ​មក​ហើយ​ទាំងនេះ ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​សមត្ថភាព​ប្រកួតប្រជែង របស់​បណ្ដា​សហគ្រាស​អា​មេ​រិ​ក​។

សម្រាប់​ពេល​នេះ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​នោះ​នឹង​ផ្ដល់​ផល​ជា​ពិសេស​ដល់​បណ្ដា​កសិករ និង​ឧស្សាហកម្ម​អា​មេ​រិ​ក​ដែល​ជា​អ្នក​រង​គ្រោះ​ខ្លាំង​ដោយសារ​ជម្លោះ​នេះ​។ ចិន​បាន​សន្យា​ទិញ​បណ្ដា​ផលិតផល​អា​មេ​រិ​ក​មាន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក ដែល​ជា​ការ​ទាមទារ​ខ្លាំង​របស់​សេត​វិមាន​។ កិច្ចព្រមព្រៀង​ក៏​ចែង​ផង​ដែរ​ចំណុច​ទាក់ទិន​នឹង​ការ​ការពារ​កម្មសិទ្ធិបញ្ញា និង​បណ្ដា​លក្ខខណ្ឌ​នៃ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ព្រមទាំង​ការ​ទាមទារ​ឯទៀត​ៗ​របស់​អា​មេ​រិ​ក​។

លោក​ដូ​ណា​ល់​ត្រាំ​គូសបញ្ជាក់​ថា សិទ្ធិ​ពន្ធគយ​ដាក់​ទណ្ឌកម្ម ដែល​បច្ចុប្បន្ន​មាន​ទឹកប្រាក់​ជាង​៣៧០​ពាន់​លាន​ដុល្លារ​លើ​បណ្ដា​ផលិតផល​ចិន​នឹង​ត្រូវ​រក្សា​ទុក ដរាបណា​កិច្ចព្រមព្រៀង​ដំណាក់​កាល​ទី​២​នៅ​ពុំ​ទាន់​ចុះហត្ថលេខា​។ លោក​ថា​ខ្ញុំ​នឹង​រក្សា​វា​ទុក​បើ​មិន​ដួ​ច្នេះ​ទេ យើង​គ្មាន​សន្លឹក​បៀ​មួយ​ក្នុង​ដៃ​សម្រាប់​ចរចា​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ