ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួ​ទី​ន​ កែប្រែ​រដ្ឋធម្មនុញ្ញ​តែងតាំង​នាយក​​រដ្ឋមន្ត្រី​ថ្មី

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១៥​មក​រា​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ ហើយ​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី ដែល​នោះ​ជា​ការ​រៀបចំ​សម្រាប់​អនាគត​នយោបាយ​របស់​លោក ក្រោយ​ផុត​អាណត្តិ​ប្រធានាធិបតី ចុង​ក្រោយ​របស់​លោក​នា​ដំណាច់ឆ្នាំ​២០២៤​។ លោកពូ​ទី​ន​បាន​ជ្រើសរើស​មនុស្ស​ជំនិត​របស់​លោក​ម្នាក់​មក​ជំនួស លោក​ឌី​មី​ទ្រី​ម៉េ​ដ​វេ​ដេ​វ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​។…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១៥​មក​រា​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ ហើយ​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី ដែល​នោះ​ជា​ការ​រៀបចំ​សម្រាប់​អនាគត​នយោបាយ​របស់​លោក ក្រោយ​ផុត​អាណត្តិ​ប្រធានាធិបតី ចុង​ក្រោយ​របស់​លោក​នា​ដំណាច់ឆ្នាំ​២០២៤​។

លោកពូ​ទី​ន​បាន​ជ្រើសរើស​មនុស្ស​ជំនិត​របស់​លោក​ម្នាក់​មក​ជំនួស លោក​ឌី​មី​ទ្រី​ម៉េ​ដ​វេ​ដេ​វ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​។ នាយក​រដ្ឋមន្ត្រី​ថ្មី​ជា​ឥស្សរជន​ដែល​ពុំ​សូវ​បង្ហាញមុខ លោក​មី​ខា​អ៊ីល​មី​សូ​៊​ស្ទី​ន​អាយុ​៥៣​ឆ្នាំ ជា​ប្រមុខ​ផ្នែក​ពន្ធដារ​FISC​រុ​ស្ស៊ី​។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ីទាំងឡាយ​ថា សភា​ឌូ​ម៉ា​រុ​ស្ស៊ី​ពិនិត្យ​នា​ថ្ងៃ​ទី​១៦​មក​រា​នូវ​បេក្ខភាព​របស់​លោក​។

ជ្រាប​មុខ​ផ្នែក​ពន្ធដារ​សហព័ន្ធ​រុ​ស្ស៊ ចាប់តាំងពី​ឆ្នាំ​២០១០​មក លោក​មី​ស៊ូ​ស្ទី​ន​ត្រូវ​បាន​គេ​ចាត់​ទុកជា​មនុស្ស​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​និង​ជា​មន្ត្រី​ដែល​ធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​។ តាម​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៊ី ROSSIYA-24​ថា លោក​បាន​បង្កើត​ប្រព័ន្ធ​ប្រមូល​ពន្ធ​ដែល​ល្អ​ប្រសើរ​ជាងគេ​បំផុត​លើ​ពិភពលោក​។

ការ​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ​ធ្វើ​ឡើង ក្រោយ​ការ​ប្រកាស​ពី​ការ​លាលែង​របស់​រដ្ឋាភិបាល​លោក​ម៉េ​ដ​វេ​ដេ​វ ក្នុង​ពេល​មាន​សុន្ទរកថា​របស់​ប្រធានាធិបតី​រុ​ស្ស៊ី ដែល​ប្រកាស​ពី​ការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​។ បណ្ដា​រដ្ឋមន្ត្រី​នៅ​ទទួល​បន្ទុក​កិច្ចការ​ប្រចាំ​ថ្ងៃ រហូត​ដល់​ការ​ចូល​កាន់​តំណែង​របស់​រដ្ឋាភិបាល​ថ្មី​។

ការ​ប្រកាស​ទាំងនេះ​របស់​លោកពូ​ទី​ន មិន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នយោបាយ​និង​បណ្ដាសារ​ព​ត៌​មាន​រុ​ស្ស៊ី​មានការ​ការ​ភ្ញាក់ផ្អើល​ឡើយ​។ ពួក​គេ​យល់​ថា​នោះ​ជា​ការ​ត្រួសត្រាយ​ផ្លូវ​មុន​ឆ្នាំ​២០២៤ ជា​កាល​បរិច្ឆេទ​នៃ​ការ​ចប់​អាណត្តិ​បច្ចុប្បន្ន​របស់​លោកពូ​ទី​ន ដែល​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ពុំ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ទៀត​ទេ​។ បុរស​ខ្លាំង​រុ​ស្ស៊ី រ​ហួត​មក​ទល់​ពេល​នេះ​នៅ​តែ​មាន​ចេតនា​បន្ត​តំណែង​ប្រធានា​ធិបតី ហើយ​ពុំ​មាន​ពេល​ណា​លើក​ពី​អ្នក​បន្តវេន​ពី់​លោក​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ