ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​និង​កើតទុក្ខ​មិន​សុខចិត្តជាមួយ​ព្រះសង្ឃ​១​អង្គ​កំពុង​គង់នៅ​វត្ត​ខ្លា

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គណៈកម្មការ​វត្ត​ភ្នំ​ខ្លា រួម​និង​តា​អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្តជា​ច្រើន​នាក់​ បាន​កើតទុក្ខ​មុន​សុខចិត្តនិង​ព្រះសង្ឃ​មួយ​អង្គ​ គង់នៅ​វត្ត​ភ្នំ​ខ្លា ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ…

ខេត្តកំពង់ឆ្នាំង ៖ គណៈកម្មការ​វត្ត​ភ្នំ​ខ្លា រួម​និង​តា​អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្តជា​ច្រើន​នាក់​ បាន​កើតទុក្ខ​មុន​សុខចិត្តនិង​ព្រះសង្ឃ​មួយ​អង្គ​ គង់នៅ​វត្ត​ភ្នំ​ខ្លា ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដោយ​បាន​ធ្វើ​ចោទប្រកាន់​ព្រះ​អង្គថា ​បាន​កាន់បច្ច័យ​វត្ត​ចាយវាយ​វាយ​ខ្ជះខ្ជាយ គ្មាន​បញ្ជីស្នាម​ត្រឹមត្រូវ​ និង​ធ្វើ​ឱ្យបាត់ប្រាក់​ប្រមាណ​ជាង​៣០​លាន​រៀល ។

ការ​តវ៉ា​នេះ ​បាន​ផ្ទុះឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០២០ ដោយ​មានការ​ចូល​រូ​ម​សម្របសម្រួល​ពី មន្ត្រី​សង្ឃ និង​មន្ត្រី​ការិយាល័យ​ធម្មការ​ស្រុក​ចូលរួម​ផង​ដែរ​ ។ លោក យឹ​ម សូន ប្រធាន​គណៈកម្មការ​វត្ត​ភ្នំ​ខ្លា រួម​និង​តា​អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​និយាយឱ្យ​ដឹង​ថា ព្រះ​អង្គ ជុំ វាសនា បាន​និមន្ត​មក​
ពី​ខេត្តតាកែវ និង​បាន​សុំ​គង់នៅ​ក្នុង​វត្ត​ភ្នំ​ខ្លា​នេះ ដើម្បី​ជួយ​កសាង​វត្ត​បាន១​វស្សា​ហើយ តែ​គ្មាន​តួនាទី​អ្វី​ឡើយ ​ជា​ព្រះ​ភិក្ខុសង្ឃ​ធម្មតា ។

ប៉ុន្តែ​ការ​គង់នៅ​វត្ត​នេះ ព្រះ​អង្គ​បាន​ចាត់​ទុក​អង្គ​ឯង​ជា​អ្នកគ្រប់គ្រង​វត្ត ទុកដាក់​ប្រាក់​ចំណូល ចំណាយ​របស់​វត្ត​ដោយ​ខ្លួនឯង គឺ​ដោយ​អត្ត​នោ​ម័ត មិន​អោយ​គណៈកម្មការ​វត្ត​បានដឹង​ឡើយ ។​ រយៈកាល​កន្លង​មក តាម​ការ​កត់ត្រា​របស់ គណៈកម្មការ​វត្ត​ចំពោះតែ​ប្រាក់​ចំណូល​ធំ​ៗ ដូច​ជា​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យកឋិន និង​បុណ្យផ្កា ប្រាក់​ដែល​ទទួល​បាន​សម្រាប់ កសាង​វត្ត​សរុប​មាន​ចំនួន ៥៧​លាន​រៀល ហើយ​ការ​ដក​ការ​ចំណាយ​ទៅ​វិញ គឺ​ត្រូវ​នៅ​សល់​ប្រមាណ​ជាង​៣០​លាន​រៀល​។

ប៉ុន្តែ​ពេល​គណៈកម្មការ សួរនាំ លោក​បាន​ឆ្លើយ​ថា​លុយ​កសាង​វត្ត​បាន​ចំណាយ​អស់ហើយ គឺ​ចាយវាយ​តែ​អង្គ​ឯង​គ្មាន​វិ​ក័យ​ប​ត្រ គ្មាន​គណៈកម្មការ​វត្ត​ណាមួយ​បានដឹង​ឮ​ឡើយ ។ ម្យ៉ាងទៀត​កាលពី ២​ថ្ងៃមុន ព្រះ​អង្គ ជុំ វាសនា បាន​លក់​ស្រូវ​ក្នុង​វត្ត​ជិត​៣​តោន​ទៀត បាន​ប្រាក់​ជាង​២​លាន​រៀល​តើ​លុយ​លក់​ស្រូវ​នោះ​នៅឯណា ។ កន្លង​មក​ លោក​បាន​ទិញ​ឡាន​កាម​រី​៩៦មួយ​គ្រឿង​មាន តម្លៃ៤៥០០​ដុល្លា និង​ថា​ជួល​ជុល​អស់​ដល់​ទៅ​៧០០០​ដុល្លារ ឥឡូវ​យក​ឡាន​ទៅ​លាក់​បាត់​ទៀត ។ នៅ​រសៀល​នោះ​ផង​ដែរ ព្រះសង្ឃ ជុំ វាសនា មិន​បាន​ចេញ​មក​ចូលរួម​ដោះស្រាយ​បញ្ហា រឿង​លុយកាក់​នោះ​ទេ ដោយ​ព្រះ​អង្គ​និមន្ត​ចូល​បន្ទប់​បិទទ្វារ​មិន​ព្រម​ចេញ ទោះ​គណៈកម្មការ និង​អាចារ្យវត្ត ហៅ​យ៉ាងណា​ក៍​មិន​ព្រម​ចេញ​ដែរ ។

ដោយហេតុ​នេះ​ហើយ ក្នុង​កិច្ចប្រជុំ​សមូហភាព មាន​គណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ រួម​និង​លោ ក​មេ​ភូមិ បាន​ឯកភាព​គ្នា ផ្តិត​មេដៃ​មិន​អោយ ព្រះ​អង្គ ជុំ វាសនា គង់នៅ​ក្នុង​វត្ត​ភ្នំ​ខ្លា​ទៀត​ឡើយ ។ ទាក់ទង​និង​រឿង​នេះ ព្រះ​អង្គ ជុំ វាសនា ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ តែបើ​តាម​គណៈកម្មការ​វត្ត បាន​ស្រង់​ថេរ​ដិ​ការ​ព្រះ​អង្គ ដែល​ធ្លាប់​បាន​ឆ្លើយ​ប្រាប់​លោក​អភិបាលស្រុក​រលាប្អៀរ និង លោក​មេឃុំ​ថា​៖ ចំណូល​ចំណាយ​បាន​ធ្វើ​របាយ​ការ​ជូន ស្រុក អស់ហើយ​ម្តេច​ពេល​នេះ នៅ​លើក​កកាយ​មក​សួរ​ទៀត ។

ដោយឡែក លោកស្រី ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​រលាប្អៀរ បាន​បញ្ជាក់​ថា​៖ តាម​ពិត ទី​នេះ​មិន​ទាន់​ក្លាយជា​វត្ត​នៅឡើយ​នោះ​ទេ គឺ​មានឈ្មោះ​ត្រឹម​ជា អាស្រម​តែ​ប៉ុណ្ណោះ ។​ ចំណែក​គណៈ កម្ម​ការ​វត្ត និង​ព្រះ​អង្គ ជុំ វាសនា ក៏​មិន​ទាន់​មានការ​ចាត់តាំង ឬ​តែងតាំង​តួនាទី​អ្វី​ជា​ផ្លូវការ​នៅឡើយ​ដែរ ។

ថ្ងៃនេះ យើង​ដោះស្រាយ​វិវាទ​មិន​ទាន់​បាន​សម្រេច​នៅឡើយ ទេ ហេតុនេះ​ហើយ បាន​ឯកភាព​គ្នា លើក​យក ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ មក​ដោះស្រាយ​ម្តងទៀត ដោយ​តម្រូវ​ឱយ ព្រះ​អង្គ ជុំ វាសនា ធ្វើ​របាយ​ការ និង​យក​វិ​ក័យ​ប​ត្តិ ច្បាស់លាស់​យក​មក​បកស្រាយ ការ​ចោទប្រកាន់ ។ ចំណែក​គណៈកម្មការ លោកតា​ចា​រ្យ ក៏​ត្រូវធ្វើ​របាយ​ការ​ច្បាស់លាស់​ដែរ ថា​តើ ប្រាក់​ចំណូល​សម្រាប់​កសាង​វត្ត ពេល​នេះ​ធ្វើ​អ្វី​បាន​ខ្លះ​ហើយ ដើម្បីឱ្យអធិករ​នេះ​បាន​ស្ងប់​ទទួលយក​ទាំង​សងខាង។

អត្ថបទសរសេរ ដោយ