ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រកប​អាជីវកម្ម​តូច​ៗ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​អាជីវកម្ម​ធំ​ៗ​យ៉ាងដូចម្តេច?

4 ឆ្នាំ មុន

បើ​អ្នក​ទើបតែ​ចាប់ផ្តើម​អាជីវកម្ម​តូច​មួយ​ដោយ​ខ្លួនឯង​ផ្ទាល់ ថវិកា​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​អ្នក​ប្រហែលជា​មាន​កម្រិត​ខ្លាំង ហើយ​អ្នក​ប្រហែលជា​កំពុង​ជួប​ប្រទះ​នឹង​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ពី​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​វិស័យ​ផង​ដែរ ។ ក្នុង​ស្ថាន​ការ​ដូច្នេះ តើ​អាជីវកម្ម​តូច​ៗ​អាច​ប្រកួតប្រជែង​ជាមួយ​អាជីវកម្ម​ធំ​ៗ​បាន​ដោយ​វិធី​ណា? ១. បង្កើត​អ្វី​ដែល​ថ្មី​៖ មនុស្ស​តែងតែ​ស្រលាញ់ និង​ចាប់អារម្មណ៍​អ្វី​ដែល​ថ្មី…

បើ​អ្នក​ទើបតែ​ចាប់ផ្តើម​អាជីវកម្ម​តូច​មួយ​ដោយ​ខ្លួនឯង​ផ្ទាល់ ថវិកា​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​អ្នក​ប្រហែលជា​មាន​កម្រិត​ខ្លាំង ហើយ​អ្នក​ប្រហែលជា​កំពុង​ជួប​ប្រទះ​នឹង​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ពី​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​វិស័យ​ផង​ដែរ ។ ក្នុង​ស្ថាន​ការ​ដូច្នេះ តើ​អាជីវកម្ម​តូច​ៗ​អាច​ប្រកួតប្រជែង​ជាមួយ​អាជីវកម្ម​ធំ​ៗ​បាន​ដោយ​វិធី​ណា?

១. បង្កើត​អ្វី​ដែល​ថ្មី​៖
មនុស្ស​តែងតែ​ស្រលាញ់ និង​ចាប់អារម្មណ៍​អ្វី​ដែល​ថ្មី ហើយ​ពួក​គេ​តែងតែ​ចង់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​រក​ឃើញ​ផលិតផល ឬ​សេវាកម្ម​ថ្មី​ៗ​ដំបូង​គេ​ផង​ដែរ ។ ជា​ទូទៅ​មនុស្ស​មិន​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ធំ​ៗ​ទេ ព្រោះ​ពួក​គេ​មើលឃើញ​វា​ជា​ច្រើន​ដង​មក​ហើយ ។ ពួក​គេ​ដឹង​ច្បាស់​ថា​ក្រុមហ៊ុន​ធំ​ៗ​មាន​អ្វី​លក់​ហើយ ដូច្នេះ​ពួក​គេ​មិន​មាន​អារម្មណ៍​រំជើបរំជួល​ទៀត​ទេ ។ ដូច្នេះ​អាជីវកម្ម​ថ្មី​ៗ​អាច​ទាក់ទាញ​អតិថិជន​បាន​ប្រសិនបើ​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ផលិតផល ឬ​សេវាកម្ម​របស់​ពួក​គេ​ខុស​ប្លែក​ពី​ក្រុមហ៊ុន​ធំ​ៗ​ទាំងនោះ ។

២. សាកល្បង​៖
អាជីវកម្ម​តូច​ៗ​មានឱកាស​ច្រើន​ក្នុង​ការ​សាកល្បង​ផលិតផល ឬ​យុទ្ធសាស្ត្រ​ខុស​ៗ​គ្នា ដើម្បី​រក​ឲ្យ​ឃើញ​ជម្រើស​ដែល​ល្អ​ជាងគេ​សម្រាប់​អាជីវកម្ម ។ ផ្ទុយ​មក​វិញ​ក្រុមហ៊ុន​ឬ​អាជីវកម្ម​ធំ​ៗ​មិន​មាន​សមត្ថភាព​ក្នុង​ការ​សាកល្បង​ច្រើន​ទេ​ព្រោះ​ការ​បរាជ័យ​នីមួយ​ៗ​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​រូបភាព និង​ឈ្មោះ​របស់​ពួក​គេ ។

៣. ការ​ផ្សាយពាណិជ្ជកម្ម​៖
ជា​ទូទៅ​ក្រុមហ៊ុន ឬ​អាជីវកម្ម​ធំ​ៗ​មិន​ធ្វើការ​ផ្លាស់​ប្តូរ​ច្រើន​លើ​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ខ្លួន​ទេ ។ ពួក​គេ​តែងតែ​ប្រើ​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​មាន​ប្រសិទ្ធិ​ភាព​ជាងគេ​ម្តង​ហើយ​ម្តងទៀត​ដែល​មិន​អាច​ទាក់ទាញ​អតិថិជន​ថ្មី​ៗ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ឡើយ ។ ដោយហេតុ​ដូចនេះ​អាជីវកម្ម​តូច​ៗ​អាច​មាន​ឧទាហរណ៍​ជាក់ស្តែង​រួច​ជា​ស្រេច​ដើម្បី​សិក្សា​តាម​ពី​ចំណុចខ្លាំង​និង​ខ្សោយ​ដើម្បី​ជៀសវាង​កំហុសឆ្គង និង​រក​វិធី​ដែល​ធ្វើ​ឲ្យ​ការ​ផ្សាយពាណិជ្ជកម្ម​របស់​ពួក​គេ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ