ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បឹង​ទូក​មានការ​សង្ស័យ​ថា​បាន​លក់​អស់​ខ្លះ​ហើយ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ យោង​តាម​ប្រភព​ព័ត៌មាន​មក​ថា ថ្មី​ៗ​នេះ​ដី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បឹង​ទូក​ត្រូវ​បាន​មន្ត្រី​គ្រប់គ្រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​កាត់​ដី​លក់​ជិត​អស់ហើយ សូ​ម្បី​តែ​ផ្លា​ក​រដ្ឋបាល​សង្កាត់​ព្រៃឈើ​ដែល​ដាក់​ពីមុខ​ផ្លូវ​ចូល​ទៅ​កន្លែង​បណ្តុះ​កូន​ឈើ​ដែល​រៀបចំ​ឡើង​កាលពី​ជំនាន់​លោក ស៊ឹ​ម ឡា​បុ័ង​នៅ​គ្រប់គ្រង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​ក៏​បាត់​ផ្លា​ក​ប៉ាន់​ណូ និង​បាត់​ផ្លូវ​ចូល​ពី​មុន​នោះ​ដែរ ។ ទាក់ទិន​ជុំវិញ​ប្រភព​រិះគន់​ចោទប្រកាន់​មក​លើ​មន្ត្រី​គ្រប់គ្រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​កំពត​ខាងលើ​នេះ…

ខេត្តកំពត ៖ យោង​តាម​ប្រភព​ព័ត៌មាន​មក​ថា ថ្មី​ៗ​នេះ​ដី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បឹង​ទូក​ត្រូវ​បាន​មន្ត្រី​គ្រប់គ្រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​កាត់​ដី​លក់​ជិត​អស់ហើយ សូ​ម្បី​តែ​ផ្លា​ក​រដ្ឋបាល​សង្កាត់​ព្រៃឈើ​ដែល​ដាក់​ពីមុខ​ផ្លូវ​ចូល​ទៅ​កន្លែង​បណ្តុះ​កូន​ឈើ​ដែល​រៀបចំ​ឡើង​កាលពី​ជំនាន់​លោក ស៊ឹ​ម ឡា​បុ័ង​នៅ​គ្រប់គ្រង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​ក៏​បាត់​ផ្លា​ក​ប៉ាន់​ណូ និង​បាត់​ផ្លូវ​ចូល​ពី​មុន​នោះ​ដែរ ។

ទាក់ទិន​ជុំវិញ​ប្រភព​រិះគន់​ចោទប្រកាន់​មក​លើ​មន្ត្រី​គ្រប់គ្រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​កំពត​ខាងលើ​នេះ កោះសន្តិភាព​បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ដើម្បី​សុំ​ឲ្យ​លោក​បកស្រាយ​បំភ្លឺ​ជុំវិញ​ប្រភព​រិះគន់​ពី​មជ្ឈដ្ឋាន​មហាជន​ខាងលើ ត្រូវ​បាន​លោក​ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​ឲ្យ​ដឹង​ថា ដី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បឹង​ទូក គឺ​មិន​មានការ​កាត់​លក់​ដូច​ការ​ចោទប្រកាន់​ពី​មជ្ឈដ្ឋាន​នានា​នោះ​ទេ គឺ​ដី​មាន​ទំ​ហ៊ុំ​១​ហិច​តា​កន្លះ គឺ​នៅ​ដដែល ។ រីឯ​ផ្លូវ​ចូល​ពី​មុន​នៅ​កន្លែង​ដែល​យើង​មើលឃើញ​របង​ថ្ម​នេះ ពី​មុន​ជា​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ម្ចាស់​គេ​ធ្វើការ​ប្តឹងផ្តល់​ដល់​តុលាការ ដើម្បី​ទាមទារ​យក​ដី​កម្មសិទ្ធិ​របស់​គេ​វិញ ហើយ​ការ​ប្តឹងផ្តល់​នោះ​ត្រូវ​បាន​តុលាការ​កាត់ក្តី​ឲ្យ​ទៅ​ម្ចាស់​កម្មសិទ្ធិ​គេ​វិញ ទើប​គេ​ធ្វើ​របង​ព័ទ្ធ​ដី​របស់​គេ​ជាប់ នឹង​របង​ស្នាក់​ការ​គណបក្ស​ប្រជាជន​ឃុំ​បឹង​ទូក រីឯ​ផ្លូវ​ចូល​ទៅ​កន្លែង​ទីតាំង​បណ្តុះ​កូន​ឈើ​របស់​រដ្ឋបាល​សង្កាត់​បឹង​ទូក គេ​ប្តូរ​មក​ធ្វើ​ខាងជើង​ស្នាក់​ការ​សង្កាត់​វិញ ។

លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​ទំ​ហ៊ុំ​ដី​របស់​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បឹង​ទូក​មាន​ទំ​ហ៊ុំ​ចំនួន​១​ហិច​តា​កន្លះ ដោយ​មាន​ប្លង់​រឹង​ត្រឹមត្រូវ​គ្រប់គ្រង​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ។ ទោះបី​លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​បាន​អះអាង​បំភ្លឺ​ប្រាប់​អ្នក​ព័​ត៌​ថា មិន​មានការ​បាត់បង់​ដី​របស់​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បឹង​ទូក​នេះ​អស់​មួយ​ចំនួន​ធំ​ក្តី ក៏​គេ​នៅ​មានការ​សង្ស័យ​ថា ចុះបើ​នៅ​ពីមុខ​ដែល​ទើប និង​រៀប​របង​ថ្ម​ថ្មី​ៗ​នេះ​ថា ជា​ដី​កម្ម​សិ​ទ្ឋ​របស់​ប្រជាពលរដ្ឋ ចុះ​អ្នកគ្រប់គ្រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែល​គ្រប់គ្រង​ប៉ុន្មាន​អាណត្តិ​មុន​ៗ​ម៉េច​មិនឃើញ​ប្រជាជន​ណា​ម្នាក់​មក​តវ៉ា​ថា ជា​ដី​កម្ម​សិទ្ធ​របស់​ខ្លួន ទើបតែ​រយៈពេល​លោក​ឡើង​ទទួល​តំណែង​ជា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​ទើប​មានការ​តវ៉ា នេះ​ជា​ចំណុច​សង្ស័យ​របស់​មជ្ឈដ្ឋាន​មហាជន​ដែល​គេ​សង្ស័យ​នា​ពេល​ថ្មី​ៗ​នេះ ដែល​បាត់​រូបភាព​ដើម ។

គួរ​រំលឹក​ផង​ដែរ​ថា តាំងពី​អាណត្តិ​លោក​ជួន សា​រ៉ា ឡើង​ទទួល​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​មក​មានការ​បាត់បង់​ដី​រដ្ឋបាល​ព្រៃឈើ​ជា​ច្រើន​ដូច​ជា ដី​រដ្ឋបាល​សង្កាត់​ព្រៃឈើ​បឹង​ទូក និង​ដី​រដ្ឋបាល​ព្រៃឈើ​នៅ​ចំណុច​ភូមិ​ព្រែក​អំពិល​ចំនួន​១០​ហិច​តា​ខាងជើង​ពន្ធនាគារ ។ ប៉ុន្តែ​ត្រូវ​បាន​លោក​ជួន សា​រ៉ា បាន​អះអាង​ថា ដី​ខាងលើ គឺ​ត្រូវ​បាន​អគ្គនាយក​ព​ន្ឋ​នាគា​ស្នើ​សុំ​ចំនួន​១០​ហិច​តា​តាម​រយៈ​ក្រសួងមហាផ្ទៃ ដើម្បី​ដោះស្រាយ​ជូន​មន្ត្រី​ពន្ធនាគារ តែ​ដី​នោះ​បាន​ប្រគល់​ឲ្យ​ទៅ​ពន្ធនាគា​តែ​៨​ហិច​តា​ទេ នៅ​សល់​២​ហិច​តា​ទៀត នៅ​ចំណុច​ខាងលិច​ពន្ធនាគារ គឺ​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ