ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ អបអរ​ខួប 25 ឆ្នាំ ដោយ​បន្ត​ដំឡើង​អត្រា​ការ​ប្រាក់​បញ្ញើ​សន្សំ 8% ជូន​​គ្រប់​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ 2020 នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ មានបទពិសោធន៍ 25 ឆ្នាំ​ក្នុង​ការ​បម្រើ​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីក​ចម្រើន​ជូន​ប្រជាជន​កម្ពុជា​។…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ 2020 នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ មានបទពិសោធន៍ 25 ឆ្នាំ​ក្នុង​ការ​បម្រើ​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីក​ចម្រើន​ជូន​ប្រជាជន​កម្ពុជា​។ ក្នុង​ឱកាស​ដ៏​វិសេស​នៃ​ការ​អបអរ​ខួប​ទី 25 ឆ្នាំ និង​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល 2020 នេះ ប្រា​សាក់ នៅ​តែ​បន្ត​ដំឡើង​អត្រា​ការ​ប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូត​ដល់ 8% ក្នុង​មួយ​ឆ្នាំ​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «​ដើម្បី​អបអរ​ខួប 25 ឆ្នាំ នៃ​ការ​បម្រើសេវា​ហិរញ្ញវត្ថុ​របស់​ប្រា​សាក់ និង​ផ្តល់​ជា​កាដូ​ឆ្នាំ​ថ្មី ឆ្នាំ 2020 ប្រា​សាក់ បន្ត​ដំឡើង​​អត្រា​ការ​ប្រាក់​បញ្ញើ​សន្សំ​រហូត​ដល់ 8% ក្នុង 1 ឆ្នាំ ជូន​ដល់​គ្រប់​អតិថិជន​ដែល​បើក​គណនី​បញ្ញើ​មាន​កាលកំណត់​ចាប់ពី​រយៈពេល 12 ខែ​ឡើង​ទៅ​។ ហេតុនេះ លោក លោកស្រី នាង​កញ្ញា ដែល​មាន​សាច់ប្រាក់​នៅ​ទំនេរ អាច​អញ្ជើញ​មក​ទទួលយក​ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ ជាមួយនឹង​ការ​បន្ថែម​អត្រា​ការ​ប្រាក់ 0.25% សម្រាប់​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ លើ​អត្រា​ស្តង់ដា 7.75% សម្រាប់​គណនី​ចម្រើន​ការ​ប្រាក់​ចុង​គ្រា និង 7.50% សម្រាប់​គណនី​ចម្រើន​ការ​ប្រាក់​ប្រចាំខែ​»​។

លោក​បាន​បន្ត​ថា «​អតិថិជន​មាន​ជម្រើស​ច្រើន​សម្រាប់​រយៈពេល​នៃ​ការ​ដាក់​ប្រាក់​បញ្ញើ​សន្សំ​មាន​កាលកំណត់ គឺ​អាច​សន្សំ​ចាប់ពី 1 ខែ 2 ខែ រហូត 60 ខែ ផ្អែក​តាម​លំហូរ​សាច់ប្រាក់ ឬ តម្រូវការ​សាច់ប្រាក់​របស់​អតិថិជន​ម្នាក់​ៗ​។ ហើយ​អ្វី​ដែល​កាន់តែ​ប្រសើរ​នោះ គឺ​អតិថិជន​អាច​ដក​ការ​ប្រាក់​ប្រចាំខែ​ក៏​បាន ប្រសិនបើ​អតិថិជន ត្រូវការ​យកការប្រាក់​ដែល​ទទួល​បានជា​រៀង​រាល់​ខែ សម្រាប់​ចាត់ចែង​ការ​ចាយវាយ​របស់​ខ្លួន​តាម​ខែ​នីមួយ​ៗ»​។

លោក សូ​នី បាន​បន្ថែម​ទៀត​ថា «​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​ប្រា​សាក់ មិន​ត្រឹមតែ​ផ្ដល់​អត្រា​ការ​ប្រាក់​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​នូវ​សុវត្ថិភាព​ខ្ពស់ លើកទឹកចិត្ត​ឱ្យ​ប្រជា​ជន​ចេះ​ចាត់ចែង​សាច់ប្រាក់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជា​អតិបរមា ជា​ការ​បំរុង​ទុក​សាច់ប្រាក់​សម្រាប់​ប្រើប្រាស់​ក្នុង​ភាព​បន្ទាន់ ព្រមទាំង​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ការ​ផ្តល់​ជា​ប្រភព​ទុន​ដល់​ប្រជាជន ឬ អាជីវកម្ម​ដែល​ខ្វះខាត​ទុន​បង្វិល​ជាដើម​»​។

តាង​នាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ទាំងអស់ ដែល​តែងតែ​គាំទ្រ ជឿជាក់ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រា​សាក់ និង​សូម​ប្រសិទ្ធពរ​ជ័យ​មង្គល ហេង​ចូល​ហេង សុខភាព​ល្អ និង​រក​ទទួលទាន​មានបាន​គ្រប់​ៗ​គ្នា​។ លោក​អះអាង​បញ្ជាក់​ថា ការ​ដាក់​សន្សំ​នៅ​ប្រា​សាក់ ពិតជា​ជម្រើស​ដ៏​ឆ្លាត​វៃ និង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជាទី​គាប់ចិត្ត​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ 023 999 911 ឬ 086 999 911 ឬ ចូល​ទៅ​កាន់ https://cutt.ly/nrx70F9

សូម​បញ្ជាក់​ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង 5 នៅ​កម្ពុជា ដែល​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន រួម​មាន ៖ សេវា​ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរ​ប្រាក់ 10 ម៉ឺន​ដុល្លារ​ក្នុង 1 ថ្ងៃ​ដោយ​មិន​គិត​កម្រៃ​សេវា សេវា​ឥណទាន ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់ ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត 200 ទីតាំង ព្រមទាំង​បុគ្គលិក​ជិត 9,000 នាក់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ