ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​អាច​ដឹង​ថា​គំនិត​អាជីវកម្ម​របស់​អ្នកជា​គំនិតល្អ !

4 ឆ្នាំ មុន

មនុស្ស​គ្រប់​គ្នា​មិន​តែងតែមាន​ភាព​ក្លាហាន​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ក្តី​ស្រ​ម៉ៃ​ដែល​ពួក​គេ​ចង់​មើលឃើញ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​តែ​គំនិត​តែ​គ្មាន​សកម្មភាព ។ ទោះជា​អ្នក​ដែល​បាន​ឈាន​ជំហាន​ដំបូង​ហើយ ពួក​គេ​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ដឹង​ថា​គំនិត​របស់​ពួក​គេ​ជា​គំនិតល្អ ឬទេ ។ ដូច្នេះ​ក្នុង​នាម​ជា​អាជីវករ ឬ​សហគ្រិន តើ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ទើប​ដឹង​ថា​អ្នកមាន​គំនិតល្អ​ដើម្បី​ជៀសវាង​ខ្ជះខ្ជាយ​ពេលវេលា…

មនុស្ស​គ្រប់​គ្នា​មិន​តែងតែមាន​ភាព​ក្លាហាន​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ក្តី​ស្រ​ម៉ៃ​ដែល​ពួក​គេ​ចង់​មើលឃើញ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​តែ​គំនិត​តែ​គ្មាន​សកម្មភាព ។ ទោះជា​អ្នក​ដែល​បាន​ឈាន​ជំហាន​ដំបូង​ហើយ ពួក​គេ​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ដឹង​ថា​គំនិត​របស់​ពួក​គេ​ជា​គំនិតល្អ ឬទេ ។ ដូច្នេះ​ក្នុង​នាម​ជា​អាជីវករ ឬ​សហគ្រិន តើ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ទើប​ដឹង​ថា​អ្នកមាន​គំនិតល្អ​ដើម្បី​ជៀសវាង​ខ្ជះខ្ជាយ​ពេលវេលា និង​ធនធាន​របស់​ខ្លួន?

១. ដាក់​លក់​ផលិតផល ឬ​សេវាកម្ម​៖
វិធី​ដែល​ច្បាស់លាស់​ជាងគេ​ដែល​អាច​ជួយ​ឲ្យ​អ្នកឆ្លើយ​សំណួរ​ខាងលើ គឺ​ការ​ដាក់​លក់​ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​បាន​គិត​ឃើញ ។ ប្រសិនបើ​អ្នក​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចាយវាយ​ធនធាន​លើ​ការ​បង្កើត​វា​ឲ្យ​ចេញ​រូបរាង​ទេ អ្នក​ក៏​នៅ​តែ​អាច​ដាក់​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​ឲ្យ​អ្នក​ដទៃ​ផ្តល​យោបល់​ដែរ ។ វា​អាច​ជា​រូបភាព​ដែល​មាន​បំណកស្រាយ​ពី​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​ច្បាស់លាស់​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​ប្រព័ន្ធ​សង្គម​ជាដើម ។ បន្ទាប់​ពី​ផ្សព្វផ្សាយ​វា​ហើយ អ្នក​គួរតែ​ត្រួតពិនិត្យ​មើល​ការ​ឆ្លើយ​តប​ពី​អតិថិជន​ជា​ការ​ស្រេច ។

២. និយាយ​ជាមួយ​អ្នក​ដទៃ​៖
ការ​ធ្វើ​ដូច្នេះ​ក៏​អាច​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​ស្រាវជ្រាវ​ពី​ទីផ្សារ​សម្រាប់​ផលិតផល ឬ​សេវាកម្ម​អ្នក​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នករៀន​ចេះ​ក្នុង​ការ​បកស្រាយ​ពី​ទស្សនៈវិស័យ​ដែល​អ្នកមាន និង​វិធី​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ពី​គំនិត​របស់​អ្នក​ទៅ​កាន់​មនុស្ស​ដទៃ ។

៣. សិក្សា​ពី​ទីផ្សារ​៖
វិធី​ចុង​ក្រោយ​ដែល​អាច​ជួយ​ឲ្យ​អ្នកដឹង​ថា​អ្នកមាន​គំនិតល្អ ឬទេ គឺ​ការ​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ​ដើម្បី​ដឹង​ថា​មនុស្ស​មាន​ចំណាប់អារម្មណ៍​លើ​អ្វី​ដែល​អ្នកមាន ឬទេ ។ បច្ចុប្បន្ន​នេះ​អ្នក​មិន​ចាំបាច់​ត្រូវ​ដើរ​ព្រី​ន និង​ចែក​ក្រដាស់​ស្ទង់​មតិ​ឲ្យ​មនុស្ស​ទៀត​ទេ ។ ផ្ទុយ​មក​វិញ​អ្នកមាន​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​ស្ទង់​មតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ឬ​ប្រព័ន្ធ​សង្គម​ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​ស្រាវជ្រាវ​មើល​ការ​ឆ្លើយ​តប​របស់​អតិថិជន​លើ​ផលិតផល ឬ​សេវាកម្ម​ដែល​ស្រ​ដៀង​អ្វី​ដែល​អ្នក​ចង់​ដាក់​លក់​ផង​ដែរ​ដើម្បី​រក​ចំណុច​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​ដៃគូ​ប្រកួតប្រជែង​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ