ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកប្រាក់​រង្វាន់​២០​លាន​រៀល​ដំបូង​គេ​ពី​ប្រេងកូឡា SIANG PURE សញ្ញា​រូប​តា​ប៉ិ ធ្លាក់​ដល់​ដៃ​អ្នក​រស់នៅ​ស្រុក​ពួក

4 ឆ្នាំ មុន
  • ភ្នំពេញ

អតិថិជន​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន​២០​លាន​រៀល​ពី​ប្រេងកូឡា SIANG PURE (​សៀង​ភាវ​) សញ្ញា​រូប​តា​ប៉ិ ដំបូង​គេ​មានឈ្មោះ ង៉ោ សេង​អ៊ី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ…

អតិថិជន​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន​២០​លាន​រៀល​ពី​ប្រេងកូឡា SIANG PURE (​សៀង​ភាវ​) សញ្ញា​រូប​តា​ប៉ិ ដំបូង​គេ​មានឈ្មោះ ង៉ោ សេង​អ៊ី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​មុ​របរ​ជា​អាជីវករ​លក់​គ្រឿងសំណង់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។

នៅ​ចំពោះ​មុខ​ក្រុមការងារ​ដែល​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ប្រគល់​រង្វាន់​ធំ​នូវ​ទឹកប្រាក់​២០​លាន​រៀល ដល់​លំនៅ​ដ្ឋា​ន​ផ្ទាល់ អ្នកស្រី ង៉ោ សេង​អ៊ី បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រេងកូឡា SIANG PURE (​សៀង​ភាវ​) សញ្ញា​រូប​តា​ប៉ិ អ្នកស្រី​បាន​ប្រើ​តាំងពី​យូរណាស់​មក​ហើយ ពោល​គឺ​តាំងពី​ក្រុមហ៊ុន​មិន​ទាន់​បង្កើត​កម្ម​វិធីចែក​រង្វាន់​ម្ល៉េះ ដោយសារ​តែ​ប្រេងកូឡា​សញ្ញា​រូប​តា​ប៉ិ មាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​បំបាត់​អាការ​ឈឺក្បាល វិលមុខ ឈឺពោះ ឆ្អល់ពោះ និង​អាច​បំបាត់​ការ​ឈឺ​ចុកចាប់​នៅ​ពេល​មាន​សត្វ​តិច ឬ​ខាំ​បាន​យ៉ាង​ទាន់ចិត្ត​។

ស្រាប់តែ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ប្រើ​អស់ អ្នកស្រី​បាន​ទិញ​ប្រេងកូឡា​សញ្ញា​រូប​តា​ប៉ិ ប្រអប់​ធំ​មួយទៀត​ដើម្បី​ទុក​ប្រើ លុះ​ពេល​កោស​នៅ​កន្លែង​មាន​ស្ទីក​គ័​រ ក៏​ស្រាប់តែ​ឃើញ​មាន​​រង្វាន់​២០​លាន​រៀល​នៅ​នឹង​សម្បក​ប្រអប់​តែ​ម្ដង​។ ភ្លាម​នោះ​អ្នកស្រី​ក៏​បាន​ស្រែកហៅ​គ្រួសារ​ឱ្យ​ជួយ​ពិនិត្យ​មើល ហើយ​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​នឹង​សម្បក​ប្រអប់​ស្រាប់តែ​ម្ដង​។

អ្នកស្រី​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ធំ​២០​លាន​រៀល​ពី​ក្រុមហ៊ុន​ប្រេង​កូឡា SIANG PURE (​សៀង​ភាវ​) សញ្ញា​រូប​តា​ប៉ិ អ្នកស្រី​នឹង​យក​មួយ​ចំនួន​សងបំណុល​គេ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​ពង្រីក​អាជីវកម្ម​។

សូម​បញ្ជាក់​ថា ជា​ការ​អបអរសាទរ​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ ក៏​ដូច​ជា​ថ្លែងអំណរគុណ​ដល់​បណ្តា​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ និង​ផ្តល់​ទំនុកចិត្ត ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​ពិសេស​ជា​មួយនឹង​ការ​ផ្តល់​ជូន​នូវ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដូច​ជា​ទឹកប្រាក់​២០​លាន​រៀល​ចំនួន​៥០​រង្វាន់​, ម៉ូតូ HONDA Dream ចំនួន​៥០​គ្រឿង​, ទូរស័ព្ទ iPhone ស៊េរី​ទំនើប​ចំនួន ៥០​គ្រឿង រួម​ជាមួយ​រង្វាន់​ជា​ប្រេងកូឡា SIANG PURE (​សៀង​ភាវ​) រាប់​លាន​រង្វាន់​ទៀត​។

សូម​ព្យាយាម​បន្ត ដើម្បី​ទទួល​បាន​មហា​សំណាង អ្នក​ឈ្នះ​រង្វាន់​ធំ​បន្ទាប់​អាច​ជា​រូប​អ្នក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ