ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី Metfone + សម្រាប់​អតិថិជន​គ្រប់​រូប

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 15 ខែមករា ឆ្នាំ​2020 ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​រៀបចំ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ថែរក្សា​អតិថិជន​ដ៏​ធំ​បំផុត ដែល​មិន​ធ្លាប់​មាន​ដែល​មានឈ្មោះ​ថា Metfone +…

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 15 ខែមករា ឆ្នាំ​2020 ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​រៀបចំ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ថែរក្សា​អតិថិជន​ដ៏​ធំ​បំផុត ដែល​មិន​ធ្លាប់​មាន​ដែល​មានឈ្មោះ​ថា Metfone + (​មិត្ត​ហ្វូ​ន ផ្លឹ​ស​)​។ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា មិត្ត​ហ្វូ​ន អាច​បម្រើ​អតិថិជន​គ្រប់​រូប​ដោយ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​អត្ថ​ប្រយោជន៍​ដ៏​សម​ស្រប​។

Metfone+ (​មិត្ត​ហ្វូ​ន ផ្លឹ​ស​) ជាមួយនឹង​ពាក្យស្លោក «​ប្រើ​ច្រើន បាន​ច្រើន​!» អនុវត្ត​បាន​សម្រាប់​អតិថិជន​ទូរស័ព្ទ​ចល័ត​ទាំងអស់​! លោក​អ្នក​គ្រាន់តែ​ជា​អតិថិជន​សកម្ម និង​បន្ត​ប្រើប្រាស់​សេវា​កម្ម​នានា​របស់​មិត្ត​ហ្វូ​ន នោះ​លោក​អ្នក​នឹង​ក្លាយជា​ម្ចាស់​កាដូ​ជា​ច្រើន​សន្ធឹកសន្ធាប់​ពី​មិត្ត​ហ្វូ​ន ក៏​ដូច​ជា​ដៃគូ​ជាង ២០០ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​រួម​មាន វិស័យ​អប់រំ ការ​ទិញ​ទំនិញ អាហារ និង​ភេសជ្ជៈ សណ្ឋាគារ -​ល​-​។

អតិថិជន​គ្រប់​រូប​នឹង​ទទួល​បាន​កម្រិត​របស់ Metfone+ រួម​មាន លំដាប់ Member ឬ Silver ឬ Gold ឬ Diamond អាស្រ័យ​លើ​ការ​ប្រើប្រាស់​របស់​ពួក​គេ​ដែល​មាន​សុពលភាព​រយៈពេល ១២ ខែ​គិត​ចាប់ពី​រយៈពេល​ដែល​បាន​កំណត់​។ ការ​ប្រើប្រាស់​កាន់តែ​ច្រើន​លោក​អ្នក​នឹង​ទទួល​បាន​សេវាកម្ម​កាន់តែ​ងាយស្រួល​បំផុត​។ នៅ​ពេល​អតិថិជន​ប្រើប្រាស់​បណ្តាញ​មិត្ត​ហ្វូ​ន មាន​ន័យ​ថា ពួក​គេ​បាន​ចូលរួម​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​កម្មវិធី Metfone+​។ មិត្ត​ហ្វូ​ន​ប្រើប្រាស់​វិធី​ស្វ័យ​ប្រវត្តិ​ក្នុង​ការ​ត្រួតពិនិត្យ និង​បែងចែក​កម្រិត​របស់​អតិថិជន​ទាំងអស់ បន្ទាប់​ពី​ការ​បញ្ចូល​ទឹកប្រាក់ ឬ​ការ​ចំណាយ​នានា ហើយ​យើង​នឹង​ធ្វើការ​ចាត់​ថ្នាក់​ទៅ​តាម​ពិន្ទុ​ដែល​បាន​ពី​ការ​ចំណាយ​របស់​ពួក​គេ​។

អតិថិជន​នឹង​ទទួល​បាន​កាដូ​ពិន្ទុ (​ពិន្ទុ​ដើម្បី​ទុក​ប្តូរ​ជាមួយ​សេវាកម្ម ឬ​ការ​ផ្តល់​ជូន​ពិសេស​ពី​កម្មវិធី Metfone+) រាល់ពេល​ដែល​អតិថិជន​អនុវត្ត​ដូច​ជា ៖

-​ ​បញ្ចូល​ទឹកប្រាក់​ទៅ​កាន់​លេខ​ទូរស័ព្ទ
-​ ​ប្រើប្រាស់​លេខ​មិត្ត​ហ្វូ​ន​របស់​អ្នក​ឲ្យ​បាន​សកម្ម
-​ ​ពិន្ទុ​បន្ថែម​នឹង​ទទួល​បាន​សំរាប់​ឱកាស​ពិសេស​ណាមួយ
(​ថ្ងៃ​ខួបកំណើត រឺ​កម្មវិធី​ណាមួយ​ក្នុង​មួយ​ខែ​)

ថ្លែង​ទៅ​កាន់​អង្គពិធី​ទាំងមូល​លោក ហ្វុ​ង វ៉ា​ន់​គឿ​ង – អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​សម្តែង​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​ដែល​ជឿ​ទុកចិត្ត និង​សហការ​ជាមួយ​មិត្ត​ហ្វូ​ន តាំងពី​ពេល​បើក​អាជីវកម្ម​មក​ម្ល៉េះ​។ លោក​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា មិត្ត​ហ្វូ​ន​បាន​បង្កើត​បដិវត្តន៍​នៃ​ការ​យកចិត្តទុកដាក់​ទៅ​ដល់​អតិថិជន​នៅ​កម្ពុជា​។ ការ​ដាក់​អោយ​ប្រើប្រាស់ Metfone+ គឺ​ធ្វើ​ទៅ​តាម​និន្នាការ​នៃ​ការ​បំ​លាស់​ប្តូរ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដែល​មិត្ត​ហ្វូ​ន​តែងតែ​អនុវត្តន៍​តាម​គោលបំណង​នៃ​ទស្សនៈ «​កសាង​យុគសម័យ​ឌី​ជី​ថ​ល​» ។

មិត្ត​ហ្វូ​ន​បាន​ចាប់ផ្តើម​ដំណើរការ​សេវាកម្ម​របស់​ខ្លួន​ជា​ផ្លូវការ​តាំងពី​ឆ្នាំ 2009 និង​បាន​ជំរុញ​ការ​វិវឌ្ឍន៍​នៃ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា ទាក់ទង​នឹង​ទិន្នន័យ​អតិថិជន រួម​ទាំង​ដំណោះស្រាយ​សេវា B2B និង B2G ។ ចាប់តាំងពី​ពេល​ចាប់ផ្តើម​អាជីវកម្ម ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ជឿជាក់​យ៉ាង​មុត​មាំ​ថា អតិថិជន​មាន​ច្រើន​ប្រភេទ និង​មាន​តំរូវការ​ផ្សេង​ៗ​គ្នា ជា​ពិសេស​នៅ​សម័យ​ឌី​ជី​ថ​ល សព្វ​ថ្ងៃ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ប្រជាជន​មិន​ត្រឹម​គ្រាន់តែ ការ​តេ​ទូរស័ព្ទ ឬ​ការ​ផ្ញើ​សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជម្រុញ​អោយ​ជីវិត​កាន់តែ​រីករាយ​នឹង​ការ​ធ្វើ​ធុរកិច្ច​ផង​ដែរ​។

ដូច្នេះ​ហើយ​ទើប​មិត្ត​ហ្វូ​ន​តែងតែ​ខិតខំ​ជាមួយ​វិធីសាស្ត្រ​ច្នៃប្រឌិត​បំផុត​ដើម្បី​ផ្តល់​សេវាកម្ម​ផ្ទាល់​ខ្លួន​សម្រាប់​ត​ភ្ជាប់​ជាមួយ​ប្រជាជន​មិន​ថា ពេល​ណា កន្លែង​ណា ឬ​អ្នកជា​នរណា ជាមួយនឹង​សេវា​កម្ម និង​ផលិតផល​ចម្រុះ​ជា​ច្រើន​រួម​មាន ៖ សេវា​ទូរស័ព្ទ​ចល័ត អ៊ី​ន​ធើ​រ​ណេ​ត សេវាកម្ម​មាតិកា សេវាកម្ម Leased-line ePayment សេវា​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណោះស្រាយ​អាយ​ធី -​ល​-​។

លើស​ពី​នេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ទទួលស្គាល់​បេសកកម្ម​របស់​ខ្លួន​ជា​អ្នក «​កសាង​យុគសម័យ​ឌី​ជី​ថ​ល​» ដើម្បី​នាំ​មក​នូវ​ជីវិត​ដ៏​ជឿនលឿន​ជូន​អតិថិជន​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ស្រប​នឹង​និន្នាការ​នេះ​ផង​ដែរ Metfone+ ដែល​ជា​កម្មវិធី​ថែរក្សា​អតិថិជន​ដ៏​ធំ​បំផុត​របស់​មិត្ត​ហ្វូ​ន បាន​ចាប់កំណើត​ឡើង ដើម្បី​បើក​យុគសម័យ​ថ្មី​មួយ​ក្នុង​ការ​បម្រើ​ជូន​អតិថិជន​យើង​ទាំងអស់​។

នៅ​ក្នុង​ឱកាស​នៃ​ការ​បើក​ដំណើរការ​កម្មវិធី Metfone + នេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ផ្តល់​នូវ​ការ​ផ្សព្វផ្សាយ​ដ៏​ទាក់ទាញ ដើម្បី​ទទួល​បាន​រង្វាន់​ទ្វេ​ដង និង​ពិន្ទុ​ឥត​គិតថ្លៃ​នៅ​ពេល​អតិថិជន​ប្តូរ​កាដូ នៅ​ក្នុង​កម្មវិធី Metfone+ ក្នុង​ខែ​ដំបូង​នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​នេះ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Metfone+ អតិថិជន​អាច​ទាញ​យក​កម្មវិធី MyMetfone នៅ​ក្នុង Goolgle Play ឬ App Store រួច​ចុច *1818 # ដើម្បី​ចូលរួម​កម្មវិធី​ចាប់ពី​ពេល​នេះ​តទៅ​។ លោក​អ្នក​ក៏​អាច​ទាក់ទង​មក​កាន់ Hotline 1777 ឬ​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​មិត្ត​ហ្វូ​ន fb.com/metfone.closer សម្រាប់​ច​ម្ង​ល់​ផ្សេង​ៗ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ