ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ប្រមូល​ម៉ូតូ​គេចពន្ធ​ កំពុងបន្លំ​ដាក់​លក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ ម៉ូតូ​ចម្រុះ​ម៉ាក​មិន​មាន​បង្កាន់ដៃ​ពន្ធ​ជាង​៤០​គ្រឿង ​ត្រូវ​បាន​មន្ត្រី​គយ​ចល័ត​ការិ យាល័យ​ស្រាវជ្រាវ​បង្ក្រាប​អំពើរត់ពន្ធ​តំបន់​៥​នៅ​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ដឹកនាំ​ដោយ​លោក ឡឹម ប៊ុ​ន​សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្វើការ​បង្ក្រាប​ក្នុង​ទីតាំង​ទិញ​-​លក់​ម៉ូតូ​ចំនួន​៥​កន្លែង…

ខេត្តបន្ទាយមានជ័យ​៖ ម៉ូតូ​ចម្រុះ​ម៉ាក​មិន​មាន​បង្កាន់ដៃ​ពន្ធ​ជាង​៤០​គ្រឿង ​ត្រូវ​បាន​មន្ត្រី​គយ​ចល័ត​ការិ យាល័យ​ស្រាវជ្រាវ​បង្ក្រាប​អំពើរត់ពន្ធ​តំបន់​៥​នៅ​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ដឹកនាំ​ដោយ​លោក ឡឹម ប៊ុ​ន​សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្វើការ​បង្ក្រាប​ក្នុង​ទីតាំង​ទិញ​-​លក់​ម៉ូតូ​ចំនួន​៥​កន្លែង នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១៤ ខែមករា ។

ម៉ូតូ​គេចពន្ធ​ទាំងនេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រាប់​ថា សុទ្ធតែ​គ្មាន​បង្កាន់ដៃ​ពន្ធ​រដ្ឋ​ទេ លោតឆ័ត្រ​ឆ្លង​ដែន​ថៃ​ទាំងអស់ ។ មន្ត្រី​គយ​ថា ម៉ូតូ​ថ្មី​ៗ​មួយ​ចំនួន​គេ​លួច​នាំ​ចូល​ពី​ថៃ​តាម​ច្រករបៀង ហើយ​ត្រូវ​ឈ្មួញ​ដាក់​លក់​បែប​លួចលាក់​តាម​ទីតាំង​ទិញ​-​លក់​ម៉ូតូ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

យ៉ាងណា​ក៏​ដោយនៅ​ពេល​សាកសួរ អាជីវករ​ទិញ​-​លក់​ម៉ូតូ​ទាំងនេះ​អះអាង​ថា​ទិញ​ម៉ូតូ​ពី​គេ​យក​មក​ដាក់​លក់​គ្រាន់​បាន​ចំណេញ​តិចតួច​ចិញ្ចឹម​គ្រួសា​តែ​ប៉ុណ្ណោះ ។ លោក ឈួ​ន សុភា ប្រធាន​ការិយាល័យ​គយ​ចល័ត​ស្រាវជ្រាវ​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ប្រាប់​កោះសន្តិភាព​ថា ការ​បង្ក្រាប​ថ្ងៃនេះ​ធ្វើ​ឡើង៥​ទីតាំង​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត និង​រក​ឃើញ​ម៉ូតូ​ចម្រុះ​មាន​ថ្មី​មាន​ចាស់​មិន​មាន​បង្កាន់ដៃ​ពន្ធ​ជាង​៤០​គ្រឿង ។

ម៉ូតូ​ទាំងនេះ​នឹង​នាំ​យក​ទៅ​ការិយាល័យ​របស់​លោក​ធ្វើ​កំណត់ហេតុ ដើម្បី​ឲ្យ​ម្ចាស់​ចូល​ទៅ​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ប្រគល់​ឲ្យ​វិញ ។ លោក​ប្រធាន​ការិយាល័យ​បញ្ជាក់​ថា ការ​បង្ក្រាប​នឹង​ធ្វើ​ឡើងជា​រឿយ​ៗ ហើយ​ក្នុង​១​ខែ​ៗ​ខាង​លោក​ដឹកនាំ​ក្រុមការងារ​បង្ក្រាប​អំពើ​រត់ពន្ធ​រក​ចំណូល​ចូល​រដ្ឋ​បាន​យ៉ាងតិច​ជាង​១.០០០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ