ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំ​ពីរ ចាប់ដៃ​ពង្រីក​វិស័យ​​សេវាកម្ម​ផ្ទេរ​ប្រាក់​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី និង​ធនាគារ​ឯកទេស​វី​ង បាន​ចាប់ដៃ​គ្នា​ក្នុង​ការ​កសាង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ថែម ជា​ពិសេស​ទៅ​លើ​សេវាកម្ម​ផ្ទេរ​ប្រាក់​ដែល​កំពុង​មានការ​ប្រកួតប្រជែង​ខ្លាំង​លើ​ទីផ្សារ ។ កិច្ចសហការ​នេះ…

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី និង​ធនាគារ​ឯកទេស​វី​ង បាន​ចាប់ដៃ​គ្នា​ក្នុង​ការ​កសាង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ថែម ជា​ពិសេស​ទៅ​លើ​សេវាកម្ម​ផ្ទេរ​ប្រាក់​ដែល​កំពុង​មានការ​ប្រកួតប្រជែង​ខ្លាំង​លើ​ទីផ្សារ ។ កិច្ចសហការ​នេះ ក៏​ដើម្បី​សម្រួល​ដល់​ភាព​ងាយស្រួល​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​សាច់ញាតិ​បងប្អូន មិត្តភក្ដិ នៅ​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ការ​សង​ត្រលប់​របស់​អតិថិជន​ទៅ​កាន់​ធនាគារ អេ​ស៊ី​លី​ដា ជាដើម ។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​សហការ​រវាង​ធនាគារ អេ​ស៊ី​លី​ដា និង​ធនាគារ ឯកទេស វី​ង កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ នៅ​ការិយាល័យ​កណ្ដាល​អេ​ស៊ី​លី​ដា លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ អេ​ស៊ី​លី​ដា និង​ធនាគារ ឯកទេស វី​ង នៅ​ពេល​នេះ​នឹង​ជួយ​សម្រួល​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ ។

លោក​ថា «​អេ​ស៊ី​លី​ដា មាន​សាខា​តែ​ជាង ២៦២​សាខា​ប៉ុណ្ណោះ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​នៅ​ពេល​ដែល​ចាប់ដៃ​ជាមួយ​ធនាគារ​ឯកទេស វី​ង ដែល​មាន​សាខា​រាប់​ពាន់​នៅ​កម្ពុជា នោះ អតិថិ​ជន​ក្ដី និង​មិនមែន​អតិថិជន​ក្ដី អាច​ប្រើប្រាស់​សេវា​របស់​វី​ង និង​អេ​ស៊ី​លី​ដា ។ ម្យ៉ាងទៀត ធនាគារ អេ​ស៊ី​លី​ដា មាន​ម៉ោង​ធ្វើការ និង​មាន​ថ្ងៃ​ឈប់​សម្រាក តែ​សម្រាប់​ភ្នាក់ងារ​វី​ង​វិញ គឺ​ធ្វើការ​មួ​យស​ប្ដា​ហ៍ ដូច្នេះ​អតិថិជន អេ​ស៊ី​លី​ដា អាច​ផ្ញើ​តាម​វី​ង​ទៅ​ដៃគូ​អេ​ស៊ី​លី​ដា​របស់​ខ្លួន​បាន​ដោយ​ងាយស្រួល​ទៀត​ផង » ។

លោក​បន្ត​ថា កន្លង​មក អតិថិជន អេ​ស៊ី​លី​ដា ដែល​ចង់​សង​ប្រាក់​ត្រលប់​មក​កាន់​ធនាគារ​វិញ ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ ចំពោះ​អតិថិជន​ដែល​មិន​មាន​ភ្ជាប់​ទាន់ចិត្ត ឬ​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន តែ​នៅ​ពេល​ដែល​សហការ​ជាមួយ វី​ង អតិថិជន​របស់ អេ​ស៊ី​លី​ដា អាច​ផ្ញើ​ប្រាក់​ម​កាន់​ធនាគារ អេ​ស៊ី​លី​ដា តាម​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ណា​មួយ​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ទៀត​ឡើយ ។

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ចក្ខុវិស័យ​ជួយ​ដល់​អតិថិជន និង​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​មិន​បន្ថែម​ការ​ចំណាយ​របស់​អតិថិជន និង​ប្រជាពលរដ្ឋ​កម្ពុជា​ទៀត​នោះ​ទេ ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក ធនាគារ​ឯកទេស វី​ង បានអោយ​ដឹង​ថា ធនាគារ អេ​ស៊ី​លី​ដា ជា​ធនាគារ​នាំមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ក្នុង​ប្រទេស​តែងតែ​ចង់​សហការ​ជាមួយ​ធនាគារ​ធំ​បែប​នេះ ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ។ បេសកកម្ម​របស់​ធនាគារ អេ​ស៊ី​លី​ដា និង វី​ង គឺ​មាន​ភាព​ស្រ​ដៀង​គ្នា​ច្រើន ដោយ​ផ្ដោត​លើ​ការ​យកចិត្តទុកដាក់​ជួយ​​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​អោយ​កាន់តែ​ប្រសើរ​ឡើង ។

លោក​បន្ត​ថា បន្ទាប់​ពី​កិច្ចសហការ​ជាមួយ​ធនាគារ អេ​ស៊ី​លី​ដា យើង​រំពឹង​ថា ប្រជាជន​កម្ពុជា​នឹង​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ នៅ​ក្នុង​ប្រទេស​កម្ពុជា ជាក់ស្ដែង​ពលរដ្ឋ​កម្ពុជា នឹង​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការ​ប្រើប្រាស់​សេវា ហើយ​កាន់តែ​មាន​ងាយស្រួល និង​ទូលំទូលាយ​បន្ថែម​ទៀត ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី និង​លោក ម៉ា​នូ រ៉ា​ចាន់ បាន​បញ្ជាក់​ស្រ​ដៀង​គ្នា​ថា កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​ស្ថាប័ន​ធំ​ទាំង​ពីរ​នោះ​នឹង​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា ងាក​មក​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ភ្នាក់ងារ និង​បច្ចេកវិទ្យា ដោយ​កាត់​បន្ថយ​នូវ​ការ​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​របស់​ធនា​គារកណ្ដាល ដែល​ជា​ការ​ចំណេញ​នូវ​ពេលវេលា និង​ថវិកា​អតិថិជន​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ