ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់បែក​យក្ស​អា​មេ​រិ​ក​ទម្លាក់​ជាង​50​ឆ្នាំ​មុន ឃើញ​កប់​ក្រោម​ដី​ជម្រៅ​ជាង​1​ម៉ែត្រ​​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នក​ជីករណ្តៅ​កាយ​យក​អាចម៍ដី​លក់​បាន​ប្រទះ​ឃើញ​គ្រាប់បែក​យក្ស​មិន​ទាន់​ផ្ទុះ​១​គ្រាប់ ប្រភេទ MK82 ផលិត​នៅសហរដ្ឋអាមេរិក ក្នុង​ជម្រៅ​ជាង​១​ម៉ែត្រ​ដែល​ទម្លាក់​ពីលើ​យន្តហោះ​សម័យ​សង្គ្រាម​ចុង​ទស​វត្ស​៦០ ។ មន្ត្រី​ឯកទេស​គ្រឿងផ្ទុះ​ប្រាប់​ថា នេះ​ជា​គ្រាប់បែក​ប្រឆាំង​ពួក​វៀត​កុង​-​វៀត​ណាម​​ខាងជើង…

ខេត្តស្វាយរៀង ៖ អ្នក​ជីករណ្តៅ​កាយ​យក​អាចម៍ដី​លក់​បាន​ប្រទះ​ឃើញ​គ្រាប់បែក​យក្ស​មិន​ទាន់​ផ្ទុះ​១​គ្រាប់ ប្រភេទ MK82 ផលិត​នៅសហរដ្ឋអាមេរិក ក្នុង​ជម្រៅ​ជាង​១​ម៉ែត្រ​ដែល​ទម្លាក់​ពីលើ​យន្តហោះ​សម័យ​សង្គ្រាម​ចុង​ទស​វត្ស​៦០ ។ មន្ត្រី​ឯកទេស​គ្រឿងផ្ទុះ​ប្រាប់​ថា នេះ​ជា​គ្រាប់បែក​ប្រឆាំង​ពួក​វៀត​កុង​-​វៀត​ណាម​​ខាងជើង ដែល​បាន​ឆ្លង​ដែន​តាម​ផ្លូវ​លំហូ​ជី​មិ​ញ​មក​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ព្រំដែន​ខ្មែរ​-​វៀតណាម ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង ។

ការ​ប្រទះ​ឃើញ​នេះ​គឺ​នៅ​ថ្ងៃ​ទី​១៤ មក​រា​២០២០ វេលា​ម៉ោង​៧​ព្រឹក ដែល​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ​១​កប់​នៅ​ក្នុង​ដី ជាទី​តាំង​រណ្តៅ​ដី​ដ៏​ធំ​ស្ថិត​នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត​ក្រុង​បា​វិត ។ ទោះបី​មាន​រយៈពេល​ជិត​៥០​ឆ្នាំ​មក​ហើយ​ក្តី គ្រាប់​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ជួយ​របប​វៀតណាម​ខាងត្បូង និង​សេនាប្រមុខ​លន់ ណុ​ល នៅ​តែ​តាម​លង​បន្លាច​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រហូត​ដល់​សព្វថ្ងៃ ដែល​គេ​សន្និដ្ឋាន​ថា​មិន​ងាយ​រក​ឃើញ​អស់​ឡើយ ព្រោះ​វា​កប់​ក្នុង​ដី ។

គ្រាប់បែក​ដែល​ទម្លាក់​ពីលើ​យន្តហោះ​នេះ​មន្ត្រី​ប្រាប់​ថា​ជា​ប្រភេទ MK82 គឺ​ទាហាន​អា​មេ​រិ​កបាន​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម​ហើយ​មិន​ផ្ទុះ ។ អ្នក​ភូមិ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មេត្តា​ចុះ​ទៅ​ពិនិត្យ​និង​យក​ទៅ​រក្សា​ទុក​ទី​សុវត្ថិភាព​ផង ៕

អត្ថបទសរសេរ ដោយ