ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែកំពូល​កីឡាករ Tennis ប្រកួតគ្នា​យក​លុយ​ជួយ​ក្រុម​សង្គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី

4 ឆ្នាំ មុន

កំពូល​ៗ​កីឡាករ​វាយ​កូន​បាល់ (Tennis) ដ៏​ល្បី​លើ​ពិភពលោក​ជា​ច្រើន បាន​ណាត់គ្នា​ធ្វើការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ កាលពី​ម្សិលមិញ ដើម្បី​យក​ប្រាក់​ទាំងអស់ ដែល​បាន​រៃ​អង្គាស​ពី​កម្ម​វី​ធី​នេះ ជួយ​ដល់​ការ​ជួយ​សង្គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី បាន​ប្រមាណ​ជាង ៤​លាន​ដុល្លារ​អូស្ត្រាលី…

កំពូល​ៗ​កីឡាករ​វាយ​កូន​បាល់ (Tennis) ដ៏​ល្បី​លើ​ពិភពលោក​ជា​ច្រើន បាន​ណាត់គ្នា​ធ្វើការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ កាលពី​ម្សិលមិញ ដើម្បី​យក​ប្រាក់​ទាំងអស់ ដែល​បាន​រៃ​អង្គាស​ពី​កម្ម​វី​ធី​នេះ ជួយ​ដល់​ការ​ជួយ​សង្គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី បាន​ប្រមាណ​ជាង ៤​លាន​ដុល្លារ​អូស្ត្រាលី នេះ​បើ​តាម​ប្រភព​ពី BBC​។

ក្នុង​កម្ម​វី​ធី​នោះ​គេ​ឃើញ​មាន​វត្តមាន​កីឡាករ Roger Federer, Rafael Nadal , Serena Williams, Novak Djokovic, Nick Kyrgios, Naomi Osaka, Alexander Zverev, Dominic Thiem, Caroline Wozniacki, Petra Kvitova, Coco Gauff និង Stefanos Tsitsipas ។ ក្នុង​ការ​ប្រកួត​នេះ គេ​ក៏​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ផង​ដែរ ដោយ​បាន​អង្គុយ​ទស្សនា​រួម​ជាមួយ​ទស្សនិកជន​ជា​ច្រើន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ជម្រុះ 2020 Australian Open ក៏​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ផង​ដែរ ដោយសារ​តែ​ផ្សែង​អាប់អួរ​នៅ​ក្នុង​ទីក្រុង Melbourne ខណៈ​ដែល​ព្រឹត្តិការណ៍​ធំ​នេះ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ នា​ពេល​ខាង​មុខ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ