ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ស្រពិចស្រពិល​ជុំវិញ​បញ្ហា​របួស Rashford

4 ឆ្នាំ មុន

លោក Ole Gunnar Solskjaer បាន​បញ្ជាក់​ពី​ព័ត៌មាន​ជុំវិញ​បញ្ហា​របួស​របស់​កីឡាករ Marcus Rashford បន្ទាប់​ពី​ជ័យជម្នះ 1-0 របស់​ក្រុម​ទល់​នឹង​ក្រុម…

លោក Ole Gunnar Solskjaer បាន​បញ្ជាក់​ពី​ព័ត៌មាន​ជុំវិញ​បញ្ហា​របួស​របស់​កីឡាករ Marcus Rashford បន្ទាប់​ពី​ជ័យជម្នះ 1-0 របស់​ក្រុម​ទល់​នឹង​ក្រុម Wolverhampton នៅ Old Trafford ក្នុង​ពានរង្វាន់ FA Cup កាលពី​យប់មិញ​។

ក្នុង​ការ​ប្រកួត​នេះ Rashford ត្រូវ​បាន​ប្តូរ​ចេញ​ជំនួស​ដោយ​កីឡាករ Daniel James នៅ​នាទី​ទី ៦៤ បន្ទាប់​ពី​ខ្សែប្រយុទ្ធ​អង់គ្លេស​រូប​នេះ​រង​របួស​ផ្នែក​ខាងក្រោយ (​ខ្នង​) ក្រោយ​ពី​ប៉ះ​ទ​ងិ្គ​ច​គ្នា​ជាមួយ​កីឡាករ​គូប្រជែង Matt Doherty ។

ថ្លែង​នៅ​ចប់​ការ​ប្រកួត​គ្រូបង្វឹក​បិសាច​ក្រហម បាន​ធ្វើការ​បញ្ជាក់​ពី​ស្ថានភាព Rashford ទៅ​កាន់ MUTV ថា «​គេ​មាន​បញ្ហា​ខ្នង ប៉ុន្តែ​វា​គឺជា​បញ្ហា​ខុស​គ្នា​។ ឥឡូវ​យើង​មានរឿង​ប្រឈម​មួយទៀត​។ ខ្ញុំ​អាច​និយាយ​ថា​យើង​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង ដែល​យើង​អាច​ធ្វើ​បាន និង​ព្យាយាម​ធ្វើ​ឱ្យ​គេ​ជា​សះស្បើយ​ទាន់​សម្រាប់​ការ​ប្រកួត​ថ្ងៃអាទិត្យ (​ទល់​នឹង Liverpool) ប៉ុន្តែ​ខ្ញុំ​មិន​អាច​សន្យា​បាន​ទេ​។ យើង​នឹង​ធ្វើ​វា​» ។

ក្រុម​បិសាច​ក្រហម នឹង​ត្រូវ​ទៅ​សួរសុខទុក្ខ​ម្ចាស់ផ្ទះ​ហង្ស​ក្រហម Liverpool នា​ថ្ងៃអាទិត្យ ទី​១៩ ខែមករា ដែល​ជា​ជំនួប​ស​ប្តា​ហ៍​ទី​២៣ នៃ​ពានរង្វាន់ Premier League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ