ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផល​នានា​ស្ថិត​នៅ​វត្ត​បុ​ទម​វ​តី បាន​​ប្រារព្ធ​ពិធីបុណ្យ​តាម​ពុទ្ធា​នុ​ញ្ញតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមិទ្ធផល​ជា​ច្រើន​ស្ថិត​នៅ​វត្ត​បុ​ទម​វ​តី មាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​សម្រាប់​បំរើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ជា​ផ្លូវការ​តាម​ពុទ្ធា​នុ​ញ្ញតិ​។ ពិធី​នេះ បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ ក្រោម​ព្រះរាជា​អ​ធិ​តី​ភាព​សម្ដេច​មហា​សុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ…

រាជធានី​ភ្នំពេញ ៖ សមិទ្ធផល​ជា​ច្រើន​ស្ថិត​នៅ​វត្ត​បុ​ទម​វ​តី មាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​សម្រាប់​បំរើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ជា​ផ្លូវការ​តាម​ពុទ្ធា​នុ​ញ្ញតិ​។

ពិធី​នេះ បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ ក្រោម​ព្រះរាជា​អ​ធិ​តី​ភាព​សម្ដេច​មហា​សុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្ដេច​សង្ឃនាយក នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា ក្នុង​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​លោក ជា ចាន់​តូ អគ្គទេសាភិបាល ធនា​គារជាតិ​នៃ​កម្ពុជា និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ​ដែល​ជា​ម្ចាស់​ដើម​ទាន​ផង​ដែរ​។

សមិទ្ធផល​ដែល​ដាក់​សម្ពោធ និង​ធ្វើបុណ្យ​ឆ្លង​នា​ឱកាស​នេះ រួម​មាន ៖ អគារ​បណ្ណាល័យ​១​ខ្នង​, អគារ​សេនាសនៈ​សម្រាប់​មន្ត្រី​បំពេញ​កិច្ច​១​ខ្នង​, រោង​ភ្លើង​១​ខ្នង​អគារ​ផ្ទះបាយ​១​ខ្នង​, អគារ​ឃ្លាំង​ដាក់​សង្ឃ​ភណ្ឌ​១​ខ្នង​, សាល​ប្រជុំ​គណៈសង្ឃ​១​ខ្នង​, វច្ចកុដិ​១​ខ្នង​, ផ្លូវ​បេតុង និង​ទី​សេនាសនៈ​។
តាម​សង្ឃដីកា​របស់​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា កុសល​កើត​ចេញ​បុណ្យ​នៃ​ការ​កសាង​សមិទ្ធផល​នេះ មាន​តម្លៃ​ធំធេង​ណាស់​មិន​សម្រាប់​តែ​ជាតិ​នេះ​ទេ បុណ្យ​នេះ​ក៏​បាន​សម្រាប់​អនាគតជាតិ គឺ​លោក​ខាង​មុខ​ផង​ដែរ​។

សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី មាន​សង្ឃដីកា​ទៀត​ថា សមិទ្ធផល​ដែល​ធ្វើបុណ្យ​ឆ្លង​នា​ពេល​នេះ​ដែរ ទោះបី​កកើត​ឡើង​តាម​រយៈ​បុគ្គល​អង្គ​ណា​ក៏​ដោយ គឺ​មិនជា​កម្មសិទ្ធិ​របស់​សង្ឃ​អង្គ​នោះ​ទេ​។

ផ្ទុយ​មក​វិញ សមិទ្ធផល​ទាំងនេះ គឺជា​គរុ​ភ័​ណ្ឌ​របស់​វត្ត​ទាំងមូល​ដែល​ត្រូវ​ថែរក្សា​ទុក​សម្រាប់​ប្រើ​ប្រាស់​និង​បំរើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​។ ទាក់ទង​នឹង​ការ​ផ្ដួចផ្ដើម និង​បច្ច័យ​នៅ​ក្នុង​ការ​កសាង​សមិទ្ធផល​នេះ សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា គឺ​បាន​មក​ទឹកចិត្ត​ប្រកប​ដោយ​សុទ្ធា​ជ្រះថ្លា របស់​លោក ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ រួម​នឹង​កម្លាំង​សាមគ្គី​របស់​មន្ត្រី បុគ្គលិក​គារ​ជាតិ​នៃ​កម្ពុជា និង សប្បុរសជន​ជិត​ឆ្ងាយ​។

នៅ​ក្នុង​ឱកាស​នោះ សម្ដេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ម្ចាស់​ដើម​ទាន​ទាំងអស់ ពិសេស លោក អគ្គទេសាភិបាល ជា ចាន់​តូ និង​លោក​ជំទាវ ដែល​កន្លង​មក​បាន​ផ្ដួចផ្ដើម និង​រួមចំណែក​ដល់​ការ​កសាង​សមិទ្ធផល​ជា​ច្រើន​ដល់​អារាម​វត្ត​បុ​ទម​វ​តី ដែល​ជា​ការ​ចំណែក​មួយ​ដល់​ការ​លើកកម្ពស់​វិស័យ​ព្រះ​សាសនា​ឲ្យ​សក្តិ​សមជា​សាសនា​របស់​រដ្ឋ​និង​ជាទី​ដ្ឋា​ន​សម្រាប់​គោរព​បូជា​របស់​ពុទ្ធ​សា​និក​ជន​ខ្មែរ​គ្រប់​ៗ​រូប​។

ក្នុង​ឱកាស​នោះ​ដែរ លោក ជា ចាន់​តូ និង លោក​ជំទាវ បាន​វេរ​ភត្តាហារ និង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​១៥០​អង្គ​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ